Paris Peace Accords 23 Oct. 1991

Tuesday, November 7, 2017

លោក សម រង្ស៊ី បន្ត​អះអាង ​ថា, គណបក្ស​ សង្គ្រោះជាតិ​​ នឹង​មិន​ ត្រូវ​រំលាយ | Sam Rainsy continues to insist that CNRP will not be dissolved

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​សម្ងាត់​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​សម្ងាត់​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Tin Zakariya

លោក សម រង្ស៊ី បន្ត​អះអាង ​ថា, គណបក្ស​ សង្គ្រោះជាតិ​​ នឹង​មិន​ ត្រូវ​រំលាយ

RFA / វិទ្យុ អាស៊ី សេរី | វិច្ឆិកា ២០១៧


លោក សម រង្ស៊ី អតីត​ មេដឹកនាំ​ គណបក្សប្រឆាំង នៅតែ ​អះអាង​ ឆ្លើយតប ​នឹង​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ​ថា, គម្រោង​ ផែនការ ​រំលាយ ​គណបក្ស​ សង្គ្រោះជាតិ​ របស់​លោក ហ៊ុន សែន មិន​អាច​ ទៅ​រួច​ឡើយ។


ការ​ប្រកាស​ឆ្លើយ​តប​ជាថ្មី​នេះ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន អំពាវនាវ​ទៀត​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​តុលាការ​រំលាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាងមុខ ហើយ​លោក​ថែម​បញ្ជាក់​ថា សមាជិក​គណបក្សប្រឆាំង ពី​ថ្នាក់ក្រោម​ដល់​តំណាងរាស្ត្រ ឱ្យ​ចុះចូល​បម្រើ​គណបក្ស​កាន់​អំណាច​របស់​លោក ដើម្បី​រក្សា​តួនាទី​ដែល​ខ្លួន​កំពុង​មាន។ 

សារ​ឌឺដង​ឡង​សម្ដី​ដាក់គ្នា​រវាង​លោក ហ៊ុន សែន និង​អតីត​គូរ​បដិបក្ខ​របស់​លោក គឺ​លោក សម រង្ស៊ី បាន​ឆ្លងឆ្លើយ​គ្នា​លើក​ចុង​ក្រោយ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​ដែល​មិនទាន់​នឹង​បាន​បញ្ចប់​ស្រួលបួល​ផង កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។ សម្ដី​ឌឺដង​ដាក់គ្នា​នៅ​ទាក់ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ជា​ថ្មី​ទៀត។

លោក សម រង្ស៉ី បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ តាម​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ជាង ២​នាទី ក្នុង​ពិធី​ជួបជុំ​សមាជិក​តំណាងរាស្ត្រ​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា អះអាង​ថា លោក ហ៊ុន សែន មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន​ឡើយ។ ទន្ទឹម​នឹង​នោះ​ដែរ លោក​ក៏​អំពាវនាវ​ទៅ​ដល់​សមាជិក សមាជិកា មន្ត្រី​ថ្នាក់​មូលដ្ឋាន និង​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ព្រមទាំង​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស កុំ​ឱ្យ​ចាញ់បោក​ការ​អូស​ទាញ​របស់​លោក ហ៊ុន សែន ឱ្យ​សោះ​ចំពោះ​ការ​លើក​ឡើង​ថា តុលាការ​កំពូល​នឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ជាង​១០​ថ្ងៃ​ខាងមុខនេះ។ 

ជាមួយគ្នា​នោះ​ដែរ​លោក សម រង្ស៉ី ក៏​បាន​អះអាង​ថា អ្នកណា​ដែល​បាន​ទៅ​ចុះចូល​បម្រើ​លោក ហ៊ុន សែន ដើម្បី​ផលប្រយោជន៍ និង​លាភសក្ការៈ គឺ​ខកខ្លួន​ខក​ប្រាណ​ហើយ ដោយហេតុថា បន្តិច​ទៀត​នឹង​ឃើញច្បាស់​ហើយ​ថា មិន​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និយាយ​ឱ្យ​ខ្លី គឺ​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​តែម្ដង។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា បាន​បង្ហោះ​ឃ្លីប​វីដេអូ​មួយ តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជាង​២០​នាទី បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ដោយ​ទទូច​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​ខេត្ត​រាជធានី ព្រមទាំង​សមាជិកសភា​តំណាងរាស្ត្រ និង​បេក្ខជន​ឈរ​ឈ្មោះ​ព្រឹទ្ធសភា​របស់​គណបក្សប្រឆាំង​ទាំងអស់ ចាក​ចេញពី​បក្ស​របស់​ខ្លួន មក​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បាន​ឆាប់ ដើម្បី​អាច​រក្សា​ដំណែង​ត​ទៅ​មុខ​ទៀត។ លោក ហ៊ុន សែន អះអាង​ថា បើ​មន្ត្រី​បក្ស​ប្រឆាំង​មិន​ព្រម មក​ចូល​ចុះ​ចូល​បក្ស​លោក​ទេ វាសនា​ពួកគេ​មានតែ​ទៅ​ធ្វើ​ស្រែ​ចម្ការ។

ទន្ទឹង​នឹង​នេះ​ដែរ លោក ហ៊ុន សែន ហាក់បីដូចជា​ប្រាកដ​ក្នុង​ចិត្ត ១០០​ភាគរយ​ថា តុលាការ​កំពូល​នឹង​សម្រេច​រំលាយ​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បើ​ទោះ​បី​ជា លោក​ប្រកាស​ថា លោក​នឹង​មិន​លូកដៃ​ចូល​ក្នុង​តុលាការ​ក៏ដោយ។ លោក​បន្ថែម​ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​១០០​នាក់ នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ​បន្ថែម​ទៀត។ 

ទោះបីជា​បែបនេះ​ក្ដី ចៅសង្កាត់​ស្លក្រាម​នៅ​ខែត្រ​សៀមរាប​លោក ឈន គឹមឃន កាលពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ម្សិលមិញ​អះអាង​ថា លោក​មិន​លក់​ឧត្ដមគតិ​ទៅ​បម្រើ​ការងារ​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា​ដាច់ខាត។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខែត្រ​សៀមរាប​បាន​ដាក់​លិខិត​អញ្ជើញ​ពួកគាត់​ទៅ​ប្រជុំ និង​ស្ដាប់​សំឡេង​លោក ហ៊ុន សែន ទាក់ទង​នឹង​ការ​អំពាវនាវ​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​នេះ។
អ្នកវិភាគ​នយោបាយ​ជើងចាស់ បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា សារ​នយោបាយ​ចុងក្រោយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ដោយសារ​លោក ហ៊ុន សែន ចង់​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​បែកបាក់​ដោយ​ខ្លួនឯង ជាជាង​ការ​រំលាយ​ដោយ​អំណាចតុលាការ។ ម្យ៉ាងទៀត​ប្រហែលជា​លោក ហ៊ុន សែន មើល​ឃើញ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​គណបក្ស​កាន់អំណាច​តិចតួច​ពេក។ 
ប៊្រែដ អាដាម ៦២០
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ RFA/Yun Samean RFA/Yun Samean

ជុំវិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ​ដែរ លោក ប្រ៊េដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែក​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា តុលាការ​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ បាន​ឡើយ ដោយ​ហេតុ​ថា សារ​ដែល​លោក កឹម សុខា និយាយ​កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ គឺ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី មិនមែន​ជា​បទឧក្រិដ្ឋ​អ្វី​ឡើយ។ លោក ប្រ៊េដ អាដាម ក៏​បញ្ជាក់​ថា យោង​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ គេ​មិន​អាច​យក​ច្បាប់​មួយ ដែល​ទើប​បង្កើត​នៅ​ថ្ងៃ​នេះ​ទៅ​អនុវត្ត ដាក់ទោស​លើ​ជន​ណា​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​អំពើ​មួយ​មុន​ពេល​ច្បាប់​នោះ​កើតមាន​ឡើយ៖ «បើ​មិន​មាន​គោលការណ៍​អញ្ចឹង​ទេ អ្នក​ធ្វើ​ច្បាប់​អាច​បង្កើត​ច្បាប់ ដើម្បី​ធ្វើបាប​មនុស្ស​ម្នាក់ ឬមួយ​ក្រុម ដូចជា​ចាប់​ដាក់គុក​តាម​អំពើ​ចិត្ត​បណ្ដាល​អោយ មាន​អំពើ​អយុត្តិធម៌។ អំពើ ឬ​អង្គហេតុ​ដែល​កើតឡើង​មុន​មាន​ច្បាប់ គឺ​វា​មិន​មាន​ច្បាប់​អោយ​រំលោភ​នោះ​ទេ។ ឥឡូវ​នេះ​យើង​ឃើញ​នៅ​កម្ពុជា គេ​បាន​កែប្រែ​ច្បាប់ ដើម្បី​បណ្ដេញ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចេញពី​រដ្ឋសភា ដែល​បញ្ញត្តិ​បែបនេះ​មិន​មាន​ចែង​ក្នុង​ច្បាប់​ទាល់តែសោះ​ពី​មុន​មក។ គោលការណ៍​ច្បាប់​កំណត់​ថា អ្នកឯង​មិន​អាច​កែប្រែ​ច្បាប់​សំដៅ អនុវត្ត​ទៅលើ​អង្គហេតុ​ដែល​បាន​កើត​ឡើង​រួចហើយ​នោះ​ទេ»


ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​២០០៩ មាត្រា​៣ ចែង​អំពី​គោលការណ៍​នីត្យានុកូលភាព ឬ​គោល​គោលការណ៍​អនុវត្ត​ច្បាប់ ចែងថា៖ «មានតែ​អំពើ​ដែល​បង្កើត​ជា​បទល្មើស នៅ​ពេល​ដែល​អំពើ​នោះ​មាន​ចែង​ក្នុង​បទបញ្ញត្តិ​ព្រហ្មទណ្ឌ​ជា​ធរមាន​ប៉ុណ្ណោះ ទើប​ត្រូវ​ផ្ដន្ទាទោស​ព្រហ្មទណ្ឌ​បាន។ មាន​តែ​ទោស​ដែល​មាន​ចែង​ក្នុង​បទបញ្ញត្តិ​ព្រហ្មទណ្ឌ ជា​ធរមាន​នៅ​ពេល​ដែល​បទល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ប៉ុណ្ណោះ ទើប​អាច​ត្រូវ​ប្រកាស​បាន»  និយាយ​ ដោយ​ខ្លី  គោលការណ៍​ ច្បាប់​ កំណត់​ ថា «គ្មាន​ ច្បាប់ គឺ ​គ្មាន​ បទល្មើស»

គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​មេធាវី​តំណាង​ឱ្យ​ក្រសួងមហាផ្ទៃ​ចំនួន ៥​នាក់ កាលពី​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ជាន់ខ្ពស់​នេះ រំលាយ​គណបក្ស​សង្គ្រោះជាតិ។ ការ​ដាក់​បណ្ដឹង​នេះ នៅ​ក្រោយ​ពេល​គណបក្ស​នយោបាយ​ចំនួន​២ បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ កម្ចាត់​បក្ស​ប្រឆាំង​ចេញពី​ឆាក​នយោបាយ។

តុលាការ​កំពូល​នឹង​លើក​យក​រឿងក្ដី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ខាង​មុខ​នេះ ខណៈ​ដែល​លោក កឹម សុខា កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ឡើយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា កម្ពុជា​នឹង​អាច​ជួប​បញ្ហា​ធ្ងន់ធ្ងរ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ រួមមាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ជា​ទីផ្សារ​ដ៏​ធំ ក្នុង​ការ​នាំចូល​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។ ក្រៅ​ពី​នេះ​ទៀត មន្ត្រី​រដ្ឋាភិបាល​ប្រមាណ ៣០០​នាក់ ដែល​មាន​ទ្រព្យសម្បត្តិ​លុយកាក់​រាប់​រយ​លាន​ដុល្លារ​តម្កល់​នៅ​ធនាគារ​អន្តរជាតិ គេ​ក៏​នឹង​អាច​បង្កក​ដែរ៕



5 comments:

  1. Anonymous9:10 AM

    Sam Rainsy continues to insist that CNRP will not be dissolved
    -----------------------------
    LOL....shake my head and face palm.

    Scam Rainsy promised, vowed, insisted many times to return to Cambodia in a heart beat but he never lived up to his words. His words are worthless.

    I am a little disappointed in Ms. Theary Seng for continuing to believe in this scammer. She is way smarter than that.

    ReplyDelete
    Replies
    1. Anonymous10:01 AM

      Keep goimg Ah Kantorb Mike !!
      Ah Kwack had paid you and you have to open your dumb mouth.

      Delete
    2. Anonymous10:21 AM

      I am not Mike.

      Delete
  2. Anonymous8:39 AM

    Scam Rainsy also insisted that Kem Ley wanted and was planning to merge GDP, Grass-Root Democracy Party into CNRP before his death. Then Scam Rainsy asked GDP folks to merge into CNRP, they refused. LOL...

    ReplyDelete
  3. Anonymous7:38 AM

    Ok, let's have a challenge here:

    Drgunzet Vs. Sam Rainsy.

    Sam Rainsy insisted, "CNRP will not be dissolved."

    Drgunzet said, "CNRP will be dissolved within this year 2017".

    -Drgunzet-

    P.S. I would not be surprised Mr. Hun Sen will play a trick in allowing a delayed dissolution to see how desperate and stupid CNRP will do in their last grasp for survival. This will expose the great discord among the CNRP rank.

    But eventually CNRP must be dissolved for Democracy in Cambodia to go on peacefully.

    ReplyDelete