Paris Peace Accords 23 Oct. 1991

Thursday, November 2, 2017

Sam Rainsy: សហគមន៍ អឺរ៉ុប ព្រមាន ហ៊ុន សែន | European Union warns Hun Sen

Image may contain: text  
១ វិច្ឆិកា ២០១៧ / 01 November 2017
European Union warns Hun Sen

សហគមន៍ អឺរ៉ុប ដែលជាស្ថាប័ន ផ្តល់ជំនួយ និងជាទីផ្សារ ធំ ជាងគេ សម្រាប់ ប្រទេសកម្ពុជា បានព្រមាន ហ៊ុន សែន ដោយនិយាយ ចំៗ ថា, គេ អាចលុបចោល ការអនុគ្រោះ ពាណិជ្ជកម្ម (trade preferences) ដែលជាដង្ហើម សម្រាប់ ឧស្សាហកម្ម និងសេដ្ឋកិច្ច នៃប្រទេសកម្ពុជា បើ ហ៊ុន សែន នៅតែ ប្រើអំណាច ផ្តាច់ការ ដូចសព្វថ្ងៃ ទៀត។  ដូច្នេះ ហ៊ុន សែន មិនត្រូវ ចាប់ ប្រជារាស្ត្រ ខ្មែរ ដែលត្រូវ ការរស់ ឲ្យធ្វើ ជាចំណាប់ ខ្មាំង របស់គាត់ ដើម្បី ឲ្យគាត់ ក្រអឺតក្រទម ជាមួយ សហគមន៍ អន្តរជាតិ។  ប្រជាពលរដ្ឋ ជាពិសេស កម្មករ និងយុវជន ត្រូវ ទាមទារ ឲ្យ ហ៊ុន សែន ចុះចេញ ដើម្បី ឲ្យប្រទេស កម្ពុជា បានរស់។

កាលពីថ្ងៃ ៣០ និង ៣១ តុលា ២០១៧ កន្លងទៅនេះ មាន គណៈប្រតិភូ មួយ ពីសភាអឺរ៉ុប (European Parliament) តំណាង ឲ្យសហភាព អឺរ៉ុប (European Union) ទាំងមូល បានមកដល់ ប្រទេសកម្ពុជា ដើម្បី ព្រមាន រដ្ឋាភិបាល លោក ហ៊ុន សែន ឲ្យបញ្ឈប់ ការធ្វើ ទុក្ខបុកម្នេញ មកលើ គណបក្ស សង្គ្រោះជាតិ។ គណៈប្រតិភូនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលមាន សរសេរ ជាអាទិ៍៖ 

គណៈប្រតិភូ បានបង្ហាញ ពីកង្វល់ យ៉ាងខ្លាំង របស់ខ្លួន ចំពោះ ព្រឹត្តិការណ៍ ថ្មីៗ ទាក់ទង ទៅនឹង ស្ថានការណ៍ នយោបាយ និងសិទ្ធិមនុស្ស។ 

លោកបណ្ឌិត Werner Langen (ជាប្រធាន គណៈប្រតិភូ) បានបញ្ជាក់ ថា៖ «ដើម្បី ឲ្យមាន ការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅខែ កក្កដា ឆ្នាំក្រោយ ត្រូវតែ មានការ ប្រកួតប្រជែង ដោយចំហ ប្រកបដោយ តម្លាភាព និងសមធម៌។  យើង អំពាវនាវ ឲ្យរដ្ឋាភិបាល ដោះលែង មេបក្សប្រឆាំង កឹម សុខា, ហើយ បញ្ឈប់ដំណើរការ រំលាយ គណបក្សប្រឆាំង ដ៏ធំ ជាងគេ ព្រមទាំង ផ្តល់សេរីភាព ពេញលេញឡើងវិញ ឲ្យទៅគណបក្ស នយោបាយ, សារព័ត៌មាន និងអង្គការ សង្គមស៊ីវិល ក្នុងការបំពេញ តួនាទី របស់ខ្លួន។»

លោកបណ្ឌិត Langen ក៏បាន សន្និដ្ឋាន ថា៖ «រដ្ឋាភិបាល នៃប្រទេស កម្ពុជា ត្រូវតែ ដឹង ថា, សភាអឺរ៉ុប គឺ ជាអ្នកចូលរួម តាក់តែងច្បាប់ សម្រាប់ កិច្ចការថវិកា និងពាណិជ្ជកម្ម។  ការវិវត្តន៍ យ៉ាងអាក្រក់ នៃស្ថានការណ៍ សិទ្ធិមនុស្ស (នៅប្រទេស កម្ពុជា) អាច នឹងមាន ផលប៉ះពាល់ ដល់កម្មវិធីជំនួយ និងការអនុគ្រោះ ផ្នែកពាណិជ្ជកម្ម។»
 
The European Union, which is the largest donor institution and the largest export market for Cambodia, for the first time has clearly warned Hun Sen that trade preferences from Europe that are vital for Cambodia’s industry and economy, could be suspended if Hun Sen continues to violate human rights and democratic principles in such a blatant way. The Cambodian people must not suffer because of Hun Sen. Therefore, Hun Sen must stop holding the Cambodian people hostage and stop blackmailing – while being arrogant with – the international community. Hun Sen must step down so that the Cambodian people can live.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

1 comment:

  1. Anonymous9:51 AM

    The following statement must be broken into two parts: The part belongs to EU and the part injected by the opposition. People might get confused that EU was asking Hun Sen to step down.

    -----------

    ReplyDelete