Paris Peace Accords 23 Oct. 1991

Wednesday, November 22, 2017

ស៊ុយអែត ​សម្រេច​ បញ្ឈប់​​ ជំនួយ ​សម្រាប់​ កំណែទម្រង់ ​វិមជ្ឈការ​ នៅ​កម្ពុជា | Sweden decides to end assistance for decentralization reform in Cambodia

អ្នកស្រី​ Annika Ben David​ ឯកអគ្គរាជទូត​ស៊ុយអែត​ ពិភាក្សា​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ពី​ហ្វេសប៊ុក Swedish Ambassador for Human Rights)

ស៊ុយអែត ​សម្រេច​ បញ្ឈប់​​ ជំនួយ ​សម្រាប់​ កំណែទម្រង់ ​វិមជ្ឈការ​ នៅ​កម្ពុជា

VOA / វីអូអេ |២១ វិច្ឆិកា ២០១៧

មន្ត្រី ​រដ្ឋាភិបាល​ ថា,​ កម្ពុជា ​នៅ​តែ​ បន្ត​ដំណើរ​ ទៅ​មុខ​ទៀត​ បាន​ដដែល  ​ទោះ​បី​ មិន​មាន ​​ជំនួយ​ របស់​ ស៊ុយអែត ​ ព្រោះ​ កម្ពុជា​ បាន​ជ្រើស​រើស ​ផ្លូវ​ដើរ​ របស់​ខ្លួន ​រួច​ទៅ​ហើយ។​ ​

បន្ទាប់​ពី​តុលាការ​កំពូល​របស់​កម្ពុជា​ ដែល​គេ​ជឿ​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​សប្ដាហ៍​មុន​ ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​ថា​ ខ្លួន​កំពុង​ពិនិត្យ​ឡើង​វិញ​នូវ​ទម្រង់​នៃ​ទំនាក់ទំនង​ជា​ច្រើន​នៅ​កម្ពុជា​ ហើយ​ថា​ វា​នឹង​មិន​អាច​ទៅ​រួច​ទៀតទេ​ សម្រាប់​ប្រទេស​ស៊ុយអែត​ ក្នុង​ការ​ជួយ​ធ្វើ​ការ​កែទម្រង់​វិមជ្ឈការ​នៅ​កម្ពុជា។​ មន្ត្រី​រដ្ឋាភិបាល​ថា​ កម្ពុជា​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន​ដដែល ​ទោះ​បី​មិន​មានជំនួយ​របស់​ស៊ុយអែត​ ព្រោះ​កម្ពុជា​បាន​ជ្រើស​រើស​ផ្លូវ​ដើរ​របស់​ខ្លួន​រួច​ទៅ​ហើយ។​ ​


រដ្ឋាភិបាល​ស៊ុយអែត​នៅ​ថ្ងៃ​អង្គារ​នេះ​ ប្រកាស​ថា​ ខ្លួន​ចាត់​ទុក​ការ​វិវត្ត​ស្ថានការណ៍​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា​ថា​ ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​មួយ​ ​ដោយ​បាន​ហៅ​វិធានការ​ថ្មីៗ​នេះ​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​ឡាយ​ ​ថា​ ​ជា​ដំណើរ​ថយ​ក្រោយ​ដ៏​ធ្ងន់ធ្ងរ​នៃ​កិច្ច​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ កី្ត​បារម្ភ​យ៉ាង​ខ្លាំង​នេះ​ ក៏​បាន​រាប់​បញ្ចូល​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សម្រេច​ដោយ​តុលាការ​កំពូល​កាល​ពី​សប្តាហ៍​មុន។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ ប្រចាំ​នៅ​កម្ពុជា​ដែល VOA ​ទទួល។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ចុះ​ថ្ងៃ​ទី​ ២១​ ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ស៊ុយអែត​កំពុង​ពិនិត្យ​រាល់​ទម្រង់​ទំនាក់ទំនង​ទាំងឡាយ​រវាង​កម្ពុជា​ ​និង​ប្រទេស​ស៊ុយអែត​ ​ហើយ​ថា​ ​ប្រទេស​ស៊ុយអែត​ នឹង​មិន​អាច​បន្ត​ជួយ​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ​បាន​ទៀត​នោះ​ឡើយ​ ផ្អែក​លើ​ស្ថានភាព​នៃ​ការ​វិវត្ត​កាល​ពី​ពេល​ថ្មីៗនេះ។​

​ស្ថានទូត​ស៊ុយអែត​ប្រចាំ​រាជធានី​ភ្នំពេញ​ ​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ក្នុង​ន័យ​ដើម​ថា៖​

«ដោយសារ​តែ​មាន​ការ​អភិវឌ្ឍ​អវិជ្ជមាន​ផ្នែក​នយោបាយ​ រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​ បច្ចុប្បន្ន​កំពុង​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ទម្រង់​នៃ​ការ​ចូលរួម​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា។ ​យើង​បញ្ជាក់​យ៉ាង​ច្បាស់​ ពី​កិច្ច​សហប្រតិបត្តិការ​ការ​អភិវឌ្ឍ​ ក្នុង​ការ​ជួយ​គាំទ្រ​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ដែល​ត្រូវ​បាន​ពង្រឹង​រួច​ហើយ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៧​ តាមរយៈ​ការ​បង្កើន​ការ​គាំទ្រ​ទៅ​កាន់​អ្នក​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស។​ ជាងនេះ​ទៅ​ទៀត​ ប្រទេស​ស៊ុយអែត​ បាន​សម្រេច​ចិត្ត​ថា​ យើង​នឹង​មិន​បង្កើត​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​រវាង​ រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​បន្ត​ទៀត​ទេ​ លើកលែង​តែ​វិស័យ​អប់រំ​ និង​ការ​ស្រាវជ្រាវ។​ ដូច្នេះ​ ​ការ​បន្ត​ការ​គំាទ្រ​របស់​យើង​សម្រាប់​កំណែ​ទម្រង់​វិមជ្ឈការ​ក្នុង​បែប​បទ​បច្ចុប្បន្ន​នេះ​ នឹង​មិន​អាច​ទៅ​រួច​ទេ»

​ការ​ប្រកាស​របស់​ស្ថានទូតស៊ុយអែតបាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​របស់​កម្ពុជា​ ​ដែល​គេ​ជឿ​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​សប្តាហ៍​មុន។
ស្ថានទូតស៊ុយអែត​ ​បាន​បន្ត​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ជំហរ​នេះ​នឹង​មាន​សុពលភាព​ រហូត​ដល់​រដ្ឋាភិបាល​របស់​ខ្លួន​អាច​នឹង​សម្រេចចិត្ត​លើ​ការ​ផ្តល់​សេចក្តី​ណែនាំ​ ដល់​ទី​ភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត​ (Sida) ​អំពី​ការ​ផ្តោត​លើ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស៊ុយអែត​នៅ​ប្រទេស​កម្ពុជា។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​កើត​មាន​ឡើង​ ក្រោយ​ដំណើរ​ស្វែង​យល់​អំពី​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អ្នកស្រី​ Annika Ben David​ ឯកអគ្គរាជទូត​ស៊ុយអែត​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា​ ​ឆ្នាំ​២០១៧។

អ្នកស្រី​ Annika​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ពេល​នោះថា​ អ្នកស្រី​ ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ និង​មន្ត្រី​សំខាន់ៗ​ជាច្រើន​ទៀត​របស់​កម្ពុជា។​ អ្នកស្រី​មាន​ប្រសាសន៍​ថា​ អ្នក​ស្រីបាន​បញ្ជាក់​ច្បាស់ៗ​នៅ​ចំពោះ​តំណាង​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ថា​ រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​នឹង​ត្រូវ​គិតគូរ​ឡើងវិញ​ពី​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ករណី​មាន​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ។​

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​មហាផ្ទៃ​ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ស៊ុយអែត​ ដែល​បាន​ជួយ​កម្ពុជា​ក្នុង​កិច្ចការ​កែទម្រង់​វិមជ្ឈការ​នៅ​កម្ពុជា។​

លោក​នាយ​ឧត្តមសេនីយ៍ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA នៅ​ល្ងាច​ថ្ងៃ​អង្គារ​ថា​ កម្ពុជា​មាន​ការ​សោកស្តាយ​ ដែល​ប្រទេស​ស៊ុយ​អែត​ឈប់​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​ក្នុង​ពង្រឹង​វិមជ្ឈការ​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​ថា​ ទោះ​បី​ជា​បែប​ណា​ក៏​ដោយ​ កម្ពុជា​បាន​សម្រេច​រើស​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង​រួច​ទៅ​ហើយ។ ដូច្នេះ​ កម្ពុជា​នឹង​សម្លឹង​រក​មិត្ត​ផ្សេង​ទៀត​ ដើម្បី​ជួយ​កម្ពុជា​ក្នុង​កិច្ច​ការ​កែ​ទម្រង់​ខាង​វិមជ្ឈការ​នេះ។​

«យើង​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ សោកស្តាយ​ហើយ​ចំពោះ​នែ៎​ ការ​មិន​ផ្តល់​នូវ​ការ​គាំទ្រ​ហ្នឹង។​ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​កន្លង​មក​ គឺ​ថា​ យើង​បាន​សហការ​គ្នា​ បាន​មួយ​ជំហាន​ហើយ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ បើ​គ្មាន​ការ​ផ្តល់​ក៏ដោយ​ កម្ពុជា​នៅ​តែ​ដើរ​ដដែល​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គម្រោង​ ដែល​យើង​បាន​គ្រោង​ហ្នឹង​ឲ្យ​វា​បាន​ចប់​សព្វគ្រប់»

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ (ឡេង ឡែន/VOA)
 
លោក​នាយ​ឧត្ដមសេនីយ៍​ ​បាន​ថ្លែង​ការពារ​ថា​ ទោះបី​ប្រទេស​កម្ពុជា​ ពុំ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​លទ្ធិប្រជាធិបតេយ្យ​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ​ផង​ដែរ។​

«ហើយ​ចំពោះ​ពាក្យ​ថា ​គ្មាន​ប្រជាធិបតេយ្យ​ហ្នឹង​ ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ មិនមែន​ដូច​គាត់​គិត​ឃើញ​នោះ​ទេ មិន​មែន​បាន​សេចក្តី​ថា​ បក្ស​មួយ​ហ្នឹង​រំលាយ​ទៅ​ មាន​តែ​បក្ស​ហ្នឹង ​បាន​ប្រជាធិបតេយ្យ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ចុះ​ អា​អង្កាល​មុន​ឆ្នាំ​ ២០១២​នេះ​ មុន​ហ្នឹង​បក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​កើត​ឡើង​មក​ ក្រែង​គាត់​ទទួល​ស្គាល់​កម្ពុជា​ ថា​ប្រទេស​ប្រជាធិបតេយ្យ​ដែរ​អី?​ ហ្នឹងហើយ​ ព្រោះ​សង្គ្រោះជាតិ​ហ្នឹង​កើត​នៅ​ឆ្នាំ​២០១២​ បាន​២០១៣​ ចូលរួម​បោះឆ្នោត។ ម៉េច​ក៏​បាត់​សង្គ្រោះ​ជាតិ​ មាន​ទៅ​បាត់​ប្រជាធិបតេយ្យ​ ​ អា​ហ្នឹង​ជា​គួរ​ឲ្យ​នែ៎​ ដូចជា​ខ្ញុំ​មិន​ឯកភាព​ទេ»

ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ បាន​បញ្ជាក់​ឲ្យដឹង​បន្ថែម​ថា​ ប្រទេស​ស៊ុយអែត​ ​បាន​ធ្វើ​ជា​ដៃគូ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​កម្ពុជា​ជា​យូរ​មក​ហើយ​ ហើយ​កំពុង​ធ្វើ​ការ​លើ​វិស័យ​សំខាន់ៗ​បី​ រួម​មាន​សមភាព​យេនឌ័រ​ សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ ការងារ​ ការ​អប់រំ​ វិមជ្ឈការ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បរិស្ថាន។​ ស្ថានទូត​បាន​បន្ត​ថា​ កិច្ច​សហប្រតិបត្តិការ​របស់​ស៊ុយអែត​ នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​គ្រប​ដណ្តប់​ពី​ឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០១៨ ហើយ​ថា​ ខ្លួន​នឹង​បេ្តជា្ញ​ និង​ចូលរួម​រក​មធ្យោបាយ​ជាច្រើន​ទៀត​ដើម្បី​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។​

រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​បាន​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ប្រមាណ​ ​១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​មក​នេះ។​ ជំនួយ​នេះ​ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សហ​ប្រតិបត្តិការ​ដើម្បី​ការ​អភិវឌ្ឍ​រវាង​កម្ពុជា​ និង​ស៊ុយអែត។ ​នេះ​បើ​តាម​ការ​បញ្ជាក់ពី​ពេល​កន្លង​មករបស់​អ្នកស្រី​ Annika Ben David​ ឯកអគ្គរាជទូត​ស៊ុយអែត​ ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិមនុស្ស ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ។​ អ្នកស្រី​បាន​បន្ថែម​ ថា រដ្ឋាភិបាល​ស៊ុយអែត​ ក្នុង​នាម​ជា​មិត្តភក្តិ​ និង​ជា​ដៃគូ​យូរ​អង្វែង​របស់​កម្ពុជា​បាន​ធ្វើ​ការ​ជាមួយ​កម្ពុជា​ ដើម្បី​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ ​និង​គោរព​សិទ្ធិ​មនុស្ស៕






2 comments:

  1. Anonymous10:25 AM

    ស៊ុយអែត ​សម្រេច​ បញ្ឈប់​​ ជំនួយ ​សម្រាប់​ កំណែទម្រង់ ​វិមជ្ឈការ​ នៅ​កម្ពុជា | Sweden decides to end assistance for decentralization reform in Cambodia
    ------------
    The above news is a lie. Read here instead:

    https://www.reuters.com/article/us-cambodia-politics/sweden-stops-some-new-aid-for-cambodia-in-protest-over-crackdown-idUSKBN1DL18S



    Sweden stops some new aid for Cambodia in protest over crackdown

    Prak Chan Thul

    PHNOM PENH (Reuters) - Sweden said on Tuesday it was stopping new aid for Cambodia, except in education and research, and would no longer support a reform programme after the main opposition party was outlawed by the Supreme Court at the government’s request.

    ReplyDelete
  2. Anonymous10:32 AM

    https://www.voacambodia.com/a/sweden-stops-new-aid-to-cambodia-after-opposition-banned/4130253.html

    PHNOM PENH —
    Sweden on Tuesday said it was stopping all new aid to Cambodia except that which was spent on education and research in the first concrete action by a European Union state since the opposition was banned in a court ruling last week.
    ------------------------

    The question is: Why the original title, "Sweden said on Tuesday it was stopping new aid for Cambodia" had the word "new" in it. But the news here dropped the word "new".

    The point is: Sweden did not drop any current aid to Cambodia, only new aid. Which means, currently there is no change, no dropping.

    And then in the future, Sweden will say, "Ah, we decide to give you new aid." Big deal.

    ReplyDelete