Paris Peace Accords 23 Oct. 1991

Monday, December 11, 2017

អតីត​ មេ​បក្ស​ប្រឆាំង​​ មិន​ខ្វល់​ ពី​​បណ្ដឹង ​​របស់​ កងទ័ព​ ប្រឆាំង​ នឹង​រូប​លោក | Former opposition leader not worry about lawsuit against by military

លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
រូបឯកសារ៖ លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថ្លែង​ទៅកាន់​មហាជន​ ក្នុង​កម្មវិធី​អបអរសាទរ​ការដាក់ប្រសាទ​សំបូរ​ព្រៃគុក​ ក្នុង​បញ្ជីរបេតិកភណ្ឌពិភពលោក​ នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ​២០១៧។ (អូន​ ឆេងប៉រ/​ VOA)

អតីត​ មេ​បក្ស​ប្រឆាំង​​ មិន​ខ្វល់​ ពី​​បណ្ដឹង ​​របស់​ កងទ័ព​ ប្រឆាំង​ នឹង​រូប​លោក

VOA / វីអូអេ | ធ្នូ ២០១៧


លោក​ ​សម រង្ស៊ី​ ​អតីត ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ បាន​រំលាយ​ចោល ​ដោយ​តុលាការ​ កំពូល​ ​បាន​ច្រានចោល​ ការ​ចោទប្រកាន់​ របស់ ​មេដឹកនាំ ​កម្ពុជា​ ​និង​មេបញ្ជាការ​ កំពូល​ យោធា​ របស់ ប្រទេស​នេះ​ ដែល​បាន​ ហៅ​លោក​ ថា​ «ជន ​ក្បត់​ជាតិ»​ ​បន្ទាប់ ​ពី​លោក​ បាន​ធ្វើ​ការ​ អំពាវនាវ​ ស្នើ​សុំ​ ឲ្យ​កងទ័ព ​កុំ​ ស្ដាប់​តាម​ បញ្ជា ​ដែល​តម្រូវ ​ឲ្យ​បាញ់​សម្លាប់​ ជន​ស្លូតត្រង់។

សេចក្ដី​ឆ្លើយ​តបរបស់​លោក​ ​សម រង្ស៊ី​ ​ទៅ​នឹង​សំណួរ​របស់​ ​VOA​ ​ដែល​ធ្វើ​ឡើង​តាម​សារ​អេឡិចត្រូនិក​ ​ឬ Email កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ការ​អង្វរ​មិន​ឲ្យ​ទាហាន​បាញ់និង​សម្លាប់​ប្រជារាស្ត្រ​ស្លូតត្រង់​ មិន​មែន​ជា​ទង្វើ​ក្បត់​ជាតិ​ និង​ការ​ដឹក​នាំ​ការ​បំបះបំបោរ​នោះ​ទេ។
​លោក​ បាន​សរសេរ ​ក្នុង​ន័យ​ដើម​ ថា៖
«ការ​អង្វរ​កុំ​ឲ្យ​បាញ់​ប្រហារ​ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ក្នុង​នោះ​មានទាំង​ពលរដ្ឋ​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ ដែល​អនុវត្តន៍​សិទ្ធិ​រដ្ឋធម្មនុញ្ញ​ដើម្បី​តវ៉ា​ដោយ​សន្តិវិធី​ ​មិនមែន​ជា​ទង្វើ​ក្បត់​ជាតិ​ ​ឬក៏​ជា​ទង្វើ​បំបះបំបោរ​នោះ​ដែរ។​ ​ការណ៍​ពិត​វា​ជា​ទង្វើ​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ​ ​និង​ជា​ទង្វើ​មនុស្ស​ធម៌»
​ប្រតិកម្ម​របស់​លោក​ សម រង្ស៊ី​ កើត​មាន​ឡើង​ក្នុង​ថ្ងៃ​តែមួយ​ដែល​អគ្គ​មេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ គឺ​នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​ សម រង្ស៊ី​ ​ដែល​សូម​ឲ្យ​កងទ័ព​កុំ​ស្ដាប់​បញ្ជា​មេ។​ ​មេទ័ព​កំពូល​រូប​នេះ​ បាន​ហៅ​លោក​ សម រង្ស៊ី​ ថា​ជា​ជន​ក្បត់​ជាតិ​ ហើយ​ទាហាន​ត្រូវតែ​ធ្វើ​តាម​បញ្ជា​មេ​ ទៅតាម​ច្បាប់​រដ្ឋធម្មនុញ្ញ។
នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​ព័ត៌មាន​ ​ធ្វើ​ឡើង​នៅ​អគ្គបញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​កាល​ពី​ថ្ងៃ​ ៦​ ខែ​ធ្នូ​ ថា​ គ្មាន​ពន្លឺ​ណា​ ​ដែល​ទាហាននឹង​ងើប​បះបោរ​ប្រឆាំង​នឹង​បញ្ជា​មេ​របស់​ផង​ខ្លួន​ទេ ព្រោះ​ពួក​គេ​មាន​វិន័យ និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ទង្វើ​ខុស​ឆ្គង។
​«ខ្ញុំ​ ឃើញ​ ថា​ ដោយសារ​តែ​ កងទ័ព​មាន ​អង្គការ​ ចាត់​តាំង​ រឹង​មាំ​ មាន​វិន័យ​ មិន​ចេះ​នរណា​និយាយ​ ចេះ​តែ​ជឿ​តាម​គេ​ទេ​ ត្រូវ​មាន​មេបញ្ជាការ​ មាន​បទបញ្ជា។ អ្នកធ្វើ​ខុស​វិន័យ​ក្នុង​កងទ័ព​ ត្រូវ​តែ​ទទួល​ទណ្ឌកម្ម​តាម​លក្ខន្តិក​នៃ​កងយោធពលខេមរភូមិន្ទ»
ក្នុង​ឃ្លីប​វីដេអូ​មួយ​ដែល​មាន​រយៈពេល​ជាង​បួន​នាទី​ ហើយ​ដែល​ត្រូវ​បាន​លោក​ ​សម រង្ស៊ី​ បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​ធ្នូ​ ឆ្នាំ ២០១៧ អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​រូប​នេះ​ ក៏បាន​រំឭក​ដល់​បដិវត្តន៍​នៅ​ប្រទេស​អេហ្ស៊ីប​ ​ដែល​កងទ័ព​នៃ​ប្រទេស​នោះ​ នៅ​នាទី​ចុងក្រោយ​ មិន​ស្ដាប់​បញ្ជា​លោក​ប្រធានាធិបតី​ Hosni Mubarak ឲ្យ​សម្លាប់​អ្នក​តវ៉ា​ ដើម្បី​រក្សា​អំណាច​ដែល​លោក​បាន​កាន់​បី​ទសវត្សរ៍​មក​ហើយ​នោះ។​
​បន្ទាប់​ពី​បាន​ដឹង​អំពី​ការ​ថ្លែង​បែប​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​បាន​កើត​ក្ដី​ខឹង​សម្បារ​នឹង​លោក​ ​សម រង្ស៊ី​ ​ហើយ​បាន​អញ្ជើញ​ឲ្យ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ វិល​ចូល​មក​ក្នុង​ប្រទេស​ដើម្បី​ប្រឈម​នឹង​ការណ៍​ពិត។
ក្នុង​ពិធី​ជួប​ជុំ​កម្មករ​ដែល​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​ធ្នូ ឆ្នាំ​ ២០១៧​ នៅ​រាជធានី​ភ្នំពេញ លោក​ ហ៊ុន សែន​ បាន​អះអាង​ថា​ សេចក្ដី​អធិប្បាយ​របស់​លោក​ សម រង្ស៊ី​ ទាំង​នេះ​ហើយ ជាដើម​ចម​នៃ​សង្គ្រាម​ក្នុង​ស្រុក​ដែល​អាច​នឹង​កើត​ឡើង​ជាថ្មី។
លោក​បាន​ប្រាប់​ក្រុម​កម្មករ​បន្តថា​ វត្តមាន​លោក​ គឺ​ជា​ឆ្អឹង​ទទឹង​ករ​របស់​អ្នក​ស្រែក​ឃ្លាន​អំណាច​ ហើយ​ថា​ បើ​មិន​មាន​លោក​ដឹកនាំ​ប្រទេស​ទេ​ សន្តិភាព​នឹង​រលាយ​សាបសូន្យ​ទៅ​មិន​ខាន។
លោក​ ហ៊ុន សែន​ ថ្លែង​ ថា៖
«ម្នាក់​នេះ​ គឺ​ជា​ឧបសគ្គ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​អំណាច​របស់​ពួកគេ​ តាម​ផ្លូវ​ងងឹត​ ដូច្នេះ​ មាន​វត្ត​មាន​ហ៊ុន សែន​ គឺ​មាន​វត្តមាន​សន្តិភាព​។ នេះ​គឺ​ជា​រឿង​ពិត​ មិនមែន​ជា​រឿង​ក្លែងក្លាយ​ ហើយ​លើក​ខ្លួន​ឯងនោះ​ទេ»
លោក​ សម រង្ស៊ី​ ដែល​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ព្រហ្មទណ្ឌ​ជា​ច្រើន​ ដែល​ប្ដឹង​ដោយ​មេដឹកនាំ​កម្ពុជា​ បាន​បើក​ការ​វាយប្រហារ​មក​លើ​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ ជាប្រចាំ​ បន្ទាប់​ពី​លោក​បាន​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​បារាំង​វិញ​ តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៥។
ការ​បញ្ជាក់​របស់​មេធាវី​តំណាង​ឲ្យ​កងទ័ព​កម្ពុជា​ បាន​ឲ្យដឹង​ថា​ បណ្ដឹង​ព្រហ្មទណ្ឌ​របស់​កងទ័ព​កម្ពុជា ​ត្រូវ​បាន​ដាក់​ចូល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ។​ តែ​ លោក​ សម រង្ស៊ី​ ហាក់​មិន​អើពើ​នឹង​បណ្ដឹង​នេះ​ ដោយ​លោក​ថែម​ទាំង​ជំរុញ​ឲ្យ​លោក​ ហ៊ុន សែន​ ប្ដឹង​លោក​បន្ត​ទៀត។
​លោក​ សម រង្ស៊ី ថ្លែង​សង្កត់​ធ្ងន់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​ធ្នូ​ថា៖
«រាល់​ពាក្យ​បណ្ដឹង​របស់​លោក​ ហ៊ុន សែន ឈរ​លើ​ការចោទប្រកាន់​បែប​នេះ ធ្វើ​ឲ្យ​សាធារណ​មតិ មើល​ឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត​ថា លោក ​ហ៊ុន សែន​ ជា​ជន​ផ្ដាច់​ការ ហើយ​ជា​មនុស្ស​ល្ងង់​ខ្លៅ»
ក្រៅពី​ប្ដឹង​លោក​ សម រង្ស៊ី​ កង​ទ័ព​កម្ពុជា ​ក៏​ធ្លាប់​បាន​ព្រមាន​វាយ​កម្ទេច​ចោល​អង្គការ​ចាត់​តាំង​ ​ក្រុម​ឬ​បុគ្គល​ណា​ក៏​ដោយ​ ​ដែល​ធ្វើ​សកម្ម​ភាព​បំផុស​បំផុល ​ឲ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌​ផង​ដែរ​ ​ដែល​បាន​បង្ក​ការ​ខូចខាត​ និង​សម្លាប់​ជីវិត​មនុស្ស​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។
ប៉ុន្តែ ​អ្នកវិភាគ​ធ្លាប់​បាន​លើក​ឡើង​ថា​ ​ស្ថាន​ភាព​សង្គម​ ​និង​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ​នេះ​ មិន​តម្រូវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោកឈរ​ធ្វើ​បដិវត្តន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ​ ​ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន​នោះ​គឺ​ ការ​ដឹក​នាំ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ​មាន​តម្លាភាព​ ​និង​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយជាដើម៕

8 comments:

  1. Anonymous9:24 AM

    Can Scam Rainsy just shut up? He keeps spewing out stupid words and getting sued. Years ago, he told the former President Obama not to visit Cambodia. Then he accused such visit would legitimize Mr. Hun Sen's regime.

    Basically Scam Rainsy had no respect for anyone and would accuse anyone with anything out of his whimsical scamming mind. That's terrible. He really needs to shut up.

    ReplyDelete
    Replies
    1. Anonymous3:49 AM

      Ah stupid doo mah mey at 9:24 AM, you are the one who should shut up.
      You are a yuon, you should not involve yourself with Khmer politic, ah stupid doo mah mey!

      Delete
  2. Anonymous6:17 AM

    The only thing the dictator is good at is suing people. His middle name is "Sue", his full name is Hun Sue Sen.

    ReplyDelete
    Replies
    1. Anonymous7:55 AM

      Hehehe...he won all the time. Cheers to Mr. Hun "Sue" Sen.

      Delete
  3. Anonymous11:12 AM

    Sue = Suzy
    He first needs to be castrated. LOL

    ReplyDelete
    Replies
    1. Anonymous7:22 AM

      Mr. Hun Sen will quickly change his nickname to Hun "Sushi" Sen then declare victory again.

      Delete
    2. Anonymous10:41 AM

      A sushi chef can fix Hun Sen’s balls so that his middle name becomes Sue = Suzy = Suzanne = Susanna…

      Delete
  4. Anonymous8:52 AM

    អតីត​ មេ​បក្ស​ប្រឆាំង​​ មិន​ខ្វល់​ ពី​​បណ្ដឹង ​​របស់​ កងទ័ព​ ប្រឆាំង​ នឹង​រូប​លោក | Former opposition leader not worry about lawsuit against by military
    ----------------------
    Well then, Scam Rainsy will not come back Cambodia in 2018. That's my prediction. Or the military will cut his balls.

    The logic is simple. Scam Rainsy has no ball to come back to Cambodia. If some how he borrows, begs or steals some balls, some how come back to Cambodia, Cambodian army will cut... You get the idea. LOL...

    ReplyDelete