Paris Peace Accords 23 Oct. 1991

Saturday, December 9, 2017

Sam Rainsy: ចម្លើយ របស់ខ្ញុំ តបទៅ នឹងការគំរាម ចុងក្រោយ របស់ ហ៊ុន សែន | My response to Hun Sen's latest threat

No automatic alt text available.
៦ ធ្នូ ២០១៧ / 06 December 2017 - My response to Hun Sen's latest threat (see attached tweets).

ចម្លើយ របស់ខ្ញុំ តបទៅ នឹងការគំរាម ចុងក្រោយ របស់ ហ៊ុន សែន៖

១. ខ្ញុំ ស្វាគមន៍, ហើយ ជម្រុញ ថែមទៀត ឲ្យ ហ៊ុន សែន ប្តឹងខ្ញុំ ពីការចោទប្រកាន់ ថា «ក្បត់ជាតិ»។ 

 
២. សេចក្តី អំពាវនាវ របស់ខ្ញុំ ទៅកងកម្លាំង ប្រដាប់អាវុធ តាមរយៈ ទំព័រ Facebook របស់ខ្ញុំ មានខ្លឹមសារ ដូចតទៅ៖ 

«សូម កងកម្លាំង ប្រដាប់អាវុធ, ពលទាហាន, និងនគរបាល កុំ ធ្វើតាមបញ្ជា ពីមេដឹកនាំ ផ្តាច់ការ បើ គេ បញ្ជា ឲ្យបាញ់ប្រហារ និងសម្លាប់ ប្រជាពលរដ្ឋ ស្លូតត្រង់។»
 

៣. កងកម្លាំង ប្រដាប់អាវុធ នៅប្រទេស មួយចំនួន ក្នុងពិភពលោក បានបដិសេធ មិន ស្តាប់បញ្ជា ពីមេដឹកនាំ ផ្តាច់ការ ដែលបញ្ជា ឲ្យបាញ់ប្រហារ និងសម្លាប់ ប្រជាពលរដ្ឋ ដែលធ្វើ បាតុកម្ម ដោយសន្តិវិធី ប្រឆាំង របបផ្តាច់ការ។

៤. រាល់ពាក្យបណ្តឹងរបស់ ហ៊ុន សែន ឈរលើ ការចោទប្រកាន់ បែបនេះ ធ្វើឲ្យ សាធារណៈ មតិ មើលឃើញ កាន់តែ ច្បាស់ថែមទៀត ថា ហ៊ុន សែន ជាជនផ្តាច់ការ, ហើយ ជាមនុស្ស ល្ងង់ខ្លៅ។

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment