Paris Peace Accords 23 Oct. 1991

Saturday, December 16, 2017

Sam Rainsy: សភាអឺរ៉ុប បានអនុម័ត ញត្តិមួយ ស្តីពី ទណ្ឌកម្ម មកលើរដ្ឋាភិបាល លោក ហ៊ុន សែន | Resolution of the European Parliament

Image may contain: text

No automatic alt text available.
No automatic alt text available.

១៤ ធ្នូ ២០១៧ / 14 December 2017 - Today's Resolution of the European Parliament

ប៉ុន្មានម៉ោង មុននេះ ថ្ងៃ ១៤ ធ្នូ នេះ, សភាអឺរ៉ុប បានអនុម័ត ញត្តិមួយ ស្តីពី កម្ពុជា ដែលក្នុងនោះ មានចែង អំពី ទណ្ឌកម្ម មកលើរដ្ឋាភិបាល លោក ហ៊ុន សែន៖ 

- ផ្អាកជំនួយ ទាំងអស់ ក្នុងក្របខណ្ឌ នៃកិច្ចសន្យា សហប្រតិបត្តិការ រវាង សហភាពអឺរ៉ុប និងកម្ពុជា;

- បិទទីផ្សារ មិនឲ្យ នាំទំនិញ ពីកម្ពុជា ចូលមកលក់ នៅក្នុងប្រទេស ទាំង ២៧ នៃសហភាព អឺរ៉ុប;

- ផ្អាកការ ផ្តល់ទិដ្ឋាការ (visa) ចេញចូល សហភាពអឺរ៉ុប ចំពោះ ថ្នាក់ដឹកនាំ ផ្តាច់ការ នៃប្រទេស កម្ពុជា ព្រមទាំង ក្រុមគ្រួសារ និងគូកន, ហើយ វិធានការនេះ អាចឈាន ទៅដល់ ការរឹបអូស ទ្រព្យសម្បត្តិ របស់ ជនទាំងនោះ ដែលបានយក លុយកាក់ បានមកពី អំពើពុករលួយ របស់ខ្លួន មកលាក់ទុក នៅទ្វីបអឺរ៉ុប។

វិធានការទាំងនេះ នឹងចាប់ផ្តើម អនុវត្ត ក្នុងពេល ឆាប់ៗ ខាងមុខនេះ បើ មិនមាន ការគោរព សិទ្ធិមនុស្ស ឡើងវិញ នៅកម្ពុជា ជាពិសេស ត្រូវតែដោះលែងលោក កឹម សុខា និងអនុញ្ញាតិ ឲ្យគណបក្ស សង្គ្រោះជាតិ ដំណើរការ ឡើងវិញ។
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

1 comment:

  1. Anonymous6:01 AM

    Last year, Scam Rainsy asked EU to embargo Cambodia by stopping the import garment, the Cambodian garment union folks went nuts. He quickly retracted it, "I was only kidding, just want to scare Hun Sen a little. I never wanted EU to stop importing garment from Cambodia. Please continue to vote for CNRP."

    Now that CNRP is dissolved, we all know Scam Rainsy is revenging on Mr. Hun Sen. He has asked EU to stop importing garment from EU. He never cared for the well being of the Cambodian garment workers.

    ReplyDelete