Paris Peace Accords 23 Oct. 1991

Monday, January 8, 2018

លោក អាត់ ធន់ ត្រូវ​ បាន​ តែងតាំង​ ជា​សមាជិក​ គណៈកម្មការ​ ជាតិ​ ត្រួតពិនិត្យ​ ខាង​ការងារ | Ath Thun appointed as member ofnNational commission to monitor labor

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Um Raingsy

លោក អាត់ ធន់ ត្រូវ​ បាន​ តែងតាំង​ ជា​សមាជិក​ គណៈកម្មការ​ ជាតិ​ ត្រួតពិនិត្យ​ ខាង​ការងារ

RFA / វិទ្យុ អាស៊ី សេរី | ៧ មករា ២០១៨


មេ​ សហជីព ​៤​នាក់​ ទទួល​បាន​ ការតែងតាំង​ ជា​សមាជិក​ គណៈកម្មការ​ ជាតិ​ ត្រួតពិនិត្យ ការអនុវត្ត​ អនុសញ្ញា​ អន្តរជាតិ​ ខាង​ការងារ ដើម្បី​ ធានា​ ការអនុវត្ត​ សិទ្ធិ​ការងារ​ បាន​ល្អ។


ប្រធាន ​សម្ព័ន្ធ​សហជីព​ ប្រជាធិបតេយ្យ​ កម្មករ​ កាត់​ដេរ​ កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍ ថា , នេះ​ ជា​ឱកាស​មួយ​ ដែល​លោក​ បាន​ចូលរួម​ នឹង​អាច​ នាំ​យក​សំឡេង ​កម្មករ តាមរយៈ​ ការ​ផ្ដល់​យោបល់​ ដល់​រដ្ឋាភិបាល​ ក្នុង​ការ​ អនុវត្ត​ លើ​អនុសញ្ញា​ ផ្សេងៗ ដើម្បី​ ឲ្យ​កម្មករ​ ទទួល​បាន​ ផលប្រយោជន៍​ កាន់​តែ​ ច្រើន​ ថែមទៀត និង​ដើម្បី​ ធានា​ ការអនុវត្ត​ សិទ្ធិ​ការងារ​ បាន​ល្អ។ 

កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ រដ្ឋាភិបាល​បានសម្រេច​បង្កើត និង​តែងតាំង​សមាសភាព​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន ក្នុង​នោះ​មាន​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជា​ប្រធាន។ 

ក្រៅ​ពី​នេះ ប្រធាន​សហជីព​ចំនួន​៣​នាក់​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល និង​ម្នាក់ទៀត​មាន​ពី​សហជីព​ឯករាជ្យ ទទួល​បាន​ការតែងតាំង​ជា​សមាជិក​គណៈកម្មការ​មាន​ជាអាទិ៍ លោក ជួន មុំថុល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ លោក សោម អូន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និង​អ្នកស្រី កេន ឆេងឡាង អនុប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​។​

គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ជា​ស្ថាប័ន​ត្រីភាគី​ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ឡើង តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ។ គណៈកម្មការ​ជាតិ មាន​តួនាទី និង​ភារកិច្ច ពិនិត្យ និង​ផ្ដល់​យោបល់​ជូន​រដ្ឋាភិបាល​ទាក់ទង​ដល់​ការ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ឬ​ការ​ដក​ខ្លួន​ចេញពី​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ឬ​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​រួចហើយ​និង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត៕





No comments:

Post a Comment