Paris Peace Accords 23 Oct. 1991

Saturday, January 20, 2018

អ្នក​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​ ស្នើ​តុលាការ​ ទម្លាក់​បទ​ចោទ​ លើ​លោក ជា មុនី | Intl rights monitors calls on court to drop charges against Chea Mony

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១២​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា នៅ​ជិត​វត្ត​លង្កា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។

អ្នក​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​ ស្នើ​តុលាការ​ ទម្លាក់​បទ​ចោទ​ លើ​លោក ជា មុនី

RFA / វិទ្យុ អាស៊ី សេរី |១៩ មករា ២០១៨

អង្គការ​ ឃ្លាំមើល​ សិទ្ធិមនុស្ស​ អន្តរជាតិ (Frontline Defenders) ស្នើ​ឲ្យ​ តុលាការ​ កម្ពុជា ទម្លាក់​ចោល ​បទ​ចោទ​ប្រកាន់​ ប្រឆាំង​ នឹង​អតីត ​មេដឹកនាំ​ សហជីព​ សេរី​ កម្មករ លោក ជា មុនី

អង្គការ​នេះ​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ធានា​សុវត្ថិភាព ព្រមទាំង​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​លោក ជា មុនី ដែល​កំពុង​លាក់​ខ្លួន​នៅ​ទីកន្លែង​មាន​សុវត្ថិភាព។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​លោក ជា មុនី ឱ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មករា ពី​បទ​ញុះញង់​តាម​បណ្ដឹង​របស់​សហភាព និង​សហព័ន្ធ​សហជីព​ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ចំនួន ១២០ ដែល​បាន​ចោទ​លោក ជា មុនី ថា​បាន​ញុះញង់​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ មាន​ក្រុម​មនុស្ស​មួយ​ក្រុម​បាន​សម្រុក​ចូល​ផ្ទះ​លោក​ដើម្បី​ចាប់​ខ្លួន​លោក ប៉ុន្តែ​លោក ជា មុនី បាន​គេច​ខ្លួន​រួច។ លោក ជា មុនី ក៏​ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ និង​តុលាការ​គំរាម​ថា ប្រសិនបើ​លោក​មិន​អាច​ចេញ​ពី​កម្ពុជា នោះ​ទេ លោក​នឹង​មាន​វាសនា​ដូច​បង​ប្រុស​លោក គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Frontline Defenders) ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ធានា​ថា ពួកគេ​អាច​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​ភ័យ​ខ្លួន និង​ការ​គាប​សង្កត់​ពី​តុលាការ៕






4 comments:

  1. Anonymous6:03 AM

    Chea Mony is evil for calling an action which would greatly make affect the poors. It's no different from Lon Nol called USA to bomb Cambodia in the 1970s.

    You want to fight someone, don't affect the poors. I would cheer if all of Chea Mony's got taken away and to be given to the poors.

    ReplyDelete
  2. Anonymous10:15 AM

    You guys from Vietcong or Vietnam have hurt Cambodian people, robbed/encroached their territory and sea/water, killed Cambodian people for your own benefits. Now, you guys blamed Cambodian people and called Cambodian people evil. That is pathetic of you guys from Vietcong. We know that you guys as Vietcong or Vietnamese had never had the land or country before based on the history. You guys lie in the history and show off how successful you guys are.

    You need to think straight and shut your stinky mouths up so that you can live peacefully with neighbors and don't be so hypocrite!

    I know that Drgunzet that is one @Anonymous6:03 AM.

    John

    ReplyDelete
    Replies
    1. Anonymous4:33 AM

      John keeps talking about killing, robbing. I bet the person is Khmer.

      You can put a lipstick on a pig, and the pig is still a pig which cannot win a beauty pageant. You can slap on an American name on a Khmer, and the Khmer still talks about killing and robbing in which the Khmer Rouge mentality will show.

      Delete
    2. Anonymous7:14 AM

      You Viet/YUON biatch 4:33 AM aka ah drgunzet, beat it you freaking Viet Biatch propagandist!

      Delete