Paris Peace Accords 23 Oct. 1991

Sunday, January 14, 2018

Sam Rainsy: គោលដៅ របស់ ចលនា សង្គ្រោះជាតិ | Objectives of the Cambodia National Rescue Movement

Image may contain: 3 people, people smiling, people standing

១៤ មករា ២០១៨ / 14 January 2018

គោលដៅ របស់ ចលនា សង្គ្រោះជាតិ | Objectives of the Cambodia National Rescue Movement 

នៅពេល ដែលសកម្មជន និងអ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ នៅក្នុងប្រទេស កម្ពុជា កំពុងតែ រងា, តែលតោល, និងស្រពិចស្រពិល ពីអនាគត គណបក្សយើង ក្រោយពីលោកប្រធាន កឹម សុខា ត្រូវ បានគេ ចាប់ដាក់ពន្ធនាគារ, ហើយ ក្រោយពីគណបក្ស សង្គ្រោះជាតិ ត្រូវ បានគេ រំលាយ និងត្រូវ បានគេ ដកតំណែង ទាំងអស់ ដែលបានមក ពីការបោះឆ្នោត ទាំងថ្នាក់ ជាតិ ទាំងថ្នាក់ មូលដ្ឋាន, យើង ត្រូវតែ ផ្តួចផ្តើម គំនិត ថ្មីមួយ និងរក ដំណោះស្រាយមួយ ដើម្បី លើកទឹកចិត្ត និងបំផុសបំផុល ឡើងវិញ កម្លាំង ស្នេហាជាតិ និងកម្លាំង ប្រជាធិបតេយ្យ ក្នុងគោលបំណង បង្កើន ប្រសិទ្ធភាព នៃការតស៊ូ របស់យើង ក្នុងដំណាក់កាល ដ៏លំបាកនេះ។

ចលនា សង្គ្រោះជាតិ នឹងផ្តល់ ផលប្រយោជន៍ ឲ្យគណបក្ស សង្គ្រោះជាតិ ដូចតទៅ៖

១. ចលនា សង្គ្រោះជាតិ ជាក្របខណ្ឌ ថ្មីមួយ ដែលគ្មាន នរណា អាចប៉ះពាល់បាន, ហើយ គ្មាន នរណា អាចរំលាយបាន សូម្បីតែ លើក្រដាស ក៏មិនអាច ធ្វើអ្វី យើងបានដែរ។  ចលនា សង្គ្រោះជាតិ អាចអំពាវនាវ ឲ្យប្រជាពលរដ្ឋ រៀបចំ ធ្វើបាតុកម្ម និងកូដកម្ម, ហើយ ឲ្យកងកម្លាំង ប្រដាប់អាវុធ ឈរខាង ប្រជារាស្ត្រ, កុំឲ្យ ឈរខាង ជនផ្តាច់ការ។

២. ចលនាសង្គ្រោះជាតិ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញ ដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលនឹងឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរូបភាពថ្មីមួយ ដែលខ្លាំងជាងមុន និងមានប្រសិទ្ធភាពប្រសើរជាងមុនទៅទៀត។

៣. ចលនា សង្គ្រោះជាតិ នឹងប្រមូលកម្លាំង អ្នកគាំទ្រ ច្រើនជាងមុន ទៅទៀត ពីព្រោះ រូបភាព ជាចលនា អាចទទួល សមាជិក ពីមជ្ឈដ្ឋាន ផ្សេងៗ ដូចជាសង្គម ស៊ីវិល ដែលមិនអាចធ្វើ ជាសមាជិក គណបក្ស នយោបាយ ណាមួយ បានទេ។

៤. ចលនា សង្គ្រោះជាតិ នឹងរៀបចំ ក្បាលម៉ាស៊ីន របស់ខ្លួន ដែលភាគច្រើន មកពីគណបក្ស សង្គ្រោះជាតិ ដើម្បី ធានា ឲ្យមាន ការទំនាក់ទំនងគ្នា ប្រកប ដោយសេរីភាព, ដោយចំហ ទូលំទូលាយ និងរលូន, ហើយ ក៏អាចធ្វើ សេចក្តីសម្រេច ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងរហ័ស ទាន់ពេលវេលា។

៥. ចលនា សង្គ្រោះជាតិ នឹងជម្រុញ ឲ្យមាន ការដោះលែង លោកប្រធាន កឹម សុខា និងអ្នកទោស មនសិការ ទាំងអស់, ឲ្យប្រជារាស្ត្រខ្មែរ មានសិទ្ធិសេរីភាព ពេញលេញ, ហើយ ឲ្យមាន ការបោះឆ្នោត ដោយសេរី, យុត្តិធម៌, និងត្រឹមត្រូវ, មានន័យ ថា ត្រូវតែ មានការ ចូលរួម ដាច់ខាត ពីគណបក្ស សង្គ្រោះជាតិ។  ពេលយើង បានសម្រេច គោលបំណងនេះហើយ, ចលនា សង្គ្រោះជាតិ នឹងរំលាយ ខ្លួនឯង, ហើយ អ្នកតស៊ូ ក្នុងចលនានេះ នឹងមកចូលរួម គាំទ្រ គណបក្សសង្គ្រោះជាតិ វិញ ទាំងអស់គ្នា ដើម្បី ឲ្យគណបក្សនេះ ទទួលបាន ជ័យជំនះ ក្នុងការ បោះឆ្នោត ខាងមុខ, ហើយ សង្គ្រោះជាតិយើង ឲ្យទាល់តែបាន។

សម រង្សុី

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment