Paris Peace Accords 23 Oct. 1991

Thursday, February 8, 2018

បេក្ខជន​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ​ម្នាក់​ទៀត ​ត្រូវ​ ចាប់​ខ្លួន​ ពាក់ព័ន្ធ​ ការ​​បញ្ជូន​ ពលករ​ ទៅ​ក្រៅ​ប្រទេស | Another opposition parliamentarian candidate arrested involving workers overseas

បេក្ខជន​ តំណាងរាស្ត្រ​ បក្ស​ប្រឆាំង ​ម្នាក់​ទៀត ​ត្រូវ​ ចាប់​ខ្លួន​ ពាក់ព័ន្ធ​ ការ​​បញ្ជូន​ ពលករ​ ទៅ​ក្រៅ​ប្រទេស

RFA / វិទ្យុ អាស៊ី សេរី | ៧ កុម្ភៈ ២០១៨


នគរបាល​ នៃ​ក្រសួង ​មហាផ្ទៃ​ ចាប់​ខ្លួន ​បេក្ខជន​ តំណាងរាស្ត្រ​ មិន​ជាប់​ឆ្នោត ​របស់​ គណបក្ស​ សង្គ្រោះ​ជាតិ មណ្ឌល​ កំពង់ចាម ឈ្មោះ អ៊ីស្មាអែល ពិនឧស្មាន នៅ​ថ្ងៃ​ ទី​៧ ខែ​កុម្ភៈ ពី​បទ​ទាក់ទង​ បញ្ជូន​ពលករ​ ខ្មែរ​ ទៅ​ក្រៅ​ប្រទេស។

​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ត្បូងឃ្មុំ លោក វ៉ាន់ ណារិទ្ធ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ពី​ការ​ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ លោក អ៊ីស្មាអែល ពិនឧស្មាន នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។
លោក វ៉ាន់ ណារិទ្ធ ឲ្យ​ដឹង​ទៀត​ថា លោក អ៊ីស្មាអែល ពិនឧស្មាន ធ្លាប់​បាន​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ មួយ​រយៈ​ដើម្បី​សុវត្ថិភាព ព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា បញ្ចុះបញ្ចូល​លោក​ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ជា​ច្រើន​ដង​នៅ​អំឡុង​ពេល​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​លោក អ៊ីស្មាអែល មិន​ក្បត់​ឆន្ទៈ​របស់​ខ្លួន។ ក៏ប៉ុន្តែ​ដោយ​ឃើញ​ភាព​ស្ងប់ស្ងាត់ លោក អ៊ីស្មាអែល ក៏​សម្រេច​ចិត្ត​វិល​ទៅ​ទីក្រុង​ភ្នំពេញ​វិញ សមត្ថកិច្ច​ក៏​ចាប់​ខ្លួន​តែម្ដង។
ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លោក អ៊ីស្មាអែល ពិនឧស្មាន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​នាំ​ចេញ​មិន​ស្រប​ច្បាប់។
អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សួរ​អំពី​ការ​ចាប់​ខ្លួន​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។
ប្រភព​ជិតស្និទ្ធ​នឹង​លោក អ៊ីស្មាអែល ឲ្យ​ដឹង​ថា លោក អ៊ីស្មាអែល គឺ​ជា​ប្អូន​ជី​ដូន​មួយ​របស់​លោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ។ លោក​បញ្ជាក់​ថា លោក អ៊ីស្មាអែល កន្លង​មក​ក៏​ធ្លាប់​បាន​ចូលរួម​ជាមួយ​ពលរដ្ឋ​រាប់​ពាន់​នាក់​ជំទាស់​គម្រោង​សាងសង់​ផ្លូវ​កាត់​វិហារ​ឥស្លាម​បឹងកក់ ប្រឆាំង​នឹង​លោក អូស្មាន ហាស្សាន់ ដែល​យល់​ព្រម​ឲ្យ​សាលាក្រុង​ធ្វើ​ផ្លូវ​ចេញ​ពី​ក្រុមហ៊ុន​ស៊ូកាគូ កាត់​វិហារ​បឹងកក់ នោះ៕

No comments:

Post a Comment