Paris Peace Accords 23 Oct. 1991

Friday, March 16, 2018

WEF video: The miracle of Moringa trees




2 comments:

  1. Anonymous3:56 PM

    ខ្ញុំ ធ្លាប់បានឮ, បានឃើញតាម រូបភាព នៃដើមរុក្ខជាតិនេះ តែមិនដែល បានឃើញផ្ទាល់,កាន់ផ្ទាល់ ឬ ភ្លក្ស រសជាតិ ស្លឹក និងផ្លែវាទេ ។
    ខ្ញុំ ជឿថា ឈ្មោះវាពិត ខ្មែរបុរាណ ហៅថា ដើម មរ័ង្គ, ម្រ័ង្គ, ម្រាំង្គ ។
    ក្រោយមក ដោយការ សរសេរ មិនមាន ឯកភាព ក៏ក្លាយទៅជា ម្រុំ ឬ ម្រុម ។ ពាក្យ ម្រុម នេះ សរសេរខុស ឆ្ងាយណាស់ ។
    បើសរសេរ ម្រុំ ហើយអានថា ម្រុាំង នោះវាមានភាព ត្រឹមត្រូវខ្លះ ។
    តើហេតុអ្វី ? ព្រោះស្រៈ ំ ឬ និគ្គហិត វាស្មើ សំឡេង អ័ង ។ ចំណែក ស្រៈ ុ ,ការពិតគឺជា មូសិកទន្ដ ឬធ្មេញកណ្ដុរ លើ ម្រ៉, ឧ.ចាម្ប៉ា,ចំប៉ី ។

    ខ្ញុំជាអ្នក គោរព លទ្ធិ ប្រជាធិបតេយ្យ, បើខ្មែរភាគច្រើន អានយ៉ាងណា ក៏អានទៅ! ខ្ញុំគ្រាន់តែ ចង្អុល ការពិត ។
    អ្វីដែល ខ្ញុំមិនចេះ ឬ មិនច្បាស់ (ច្បះ) ខ្ញុំមិនខ្មាសអៀន នឹងសួរទេ !!!
    នេះគឺជា សំណួរ របស់ខ្ញុំ, តើភូមិ ក្រាំងលាវ និង ក្រាំងល្វា តើំមួយណា
    ជាឈ្មោះពិតប្រាកដ ? តើពាក្យ កំពែង និង កំផែង មួយណា រឹងមាំ
    ជាងមួយណា ?!!! តើពាក្យ Pallava, ពល្លាវ, ពលលាវ គួរអានថា ផលឡាវ ដែរ ឬ ទេ ?!


    ReplyDelete
    Replies
    1. Anonymous5:58 PM

      វត្តអារាម ក្នុងព្រះរាជាណាចក្រខ្មែរ, កាលពីសម័យ មិនទាន់ មានសាលា រាជការនៅឡើយ,ធ្លាប់ជាកន្លែង បង្រៀន,ផ្ដល់ចំណេះដឹង ដល់ កូនក្មេង ដែលជាកូនចៅ របស់ពុទ្ធបរិស័ទ ចំណុះជើងវត្ត ។
      ឳពុកម្ដាយ តែងបាននាំ កូនប្រុសរបស់ខ្លួន យកទៅនៅ ជាមួយលោក សង្ឃ ដើម្បីនឹង បម្រើលោក ហើយបាន រៀនសូធ្យ ពីលោក ។ ខ្ញុំសរសេរថា រៀនសូធ្យ, ពីព្រោះកូនសិស្សនោះ នៅមិនទាន់បាន រៀនសូត្ត ឬ សូត្រ តាមគម្ពីរសុត្តន្ត នៅឡើយទេ !។ ពួកគេរៀនស្វាធ្យាយ គឺទន្ទេញតាម ឬ រៀន សុតៈ គឺស្ដាប់ នូវអ្វីៗដែលោកប្រាប់ ។
      ជាទំនៀម ទម្លាប់,លោករើសយក ថ្ងៃព្រហស្បតិ៍ ជាថ្ងៃផ្ដើមបង្រៀនសិស្ស ។
      ដើម្បី រៀនឆាប់ចេះ,ពុទ្ធមន្ត មួយឃ្លា បានតម្រូវ ឲ្យសិស្សទន្ទេញ ចាំមាត់ ។
      នមោ ពុទ្ធាយ សិទ្ធំ ។ (នៈ មោ ពុទ ធា យៈ សិទ ធាំង) ។
      សាលាខ្លះ បង្គាប់ សិស្សឲ្យ អានថា (នោ មោ ពុទ ធា យោ សិទ ធំ),ធំ ដែលផ្ទុយនឹងតូច !
      គឺក្នុងកាលៈទេសៈ នោះហើយ ដែលកូនខ្មែរ យល់ច្រឡំ អំពី អំ,អ៊ំ នឹង អាំង,អ៊ាំង, វេលាណាគេ ជួបប្រទះ វណ្ណយុត្តិ, និគ្គហិត គឺ ំ !
      ករណីនេះ បានផ្ដល់នូវវិបត្តិ ២ យ៉ាង ៖ ពាក្យខ្មែរពិតៗ ត្រូវច្រឡំ អានតាម បាលី,ឯ ពាក្យបាលី បានច្រឡំអាន បែបខ្មែរ ។
      ឧទាហរណ៍, ពាក្យឃ្លាំ ជាពាក្យខ្មែរ សុទ្ធសាធ មានន័យថា គយគន់,
      រវាំងមើល,មើលថែទាំ,មើលថែរក្សា ។
      ពាក្យ ឃ្លាំ បានអានក្លាយ ទៅជា ឃ្លាំង រួចក៏សរសេរ ត្រង់ៗ ជា ឃ្លាំង ។
      ខ្ញុំយល់ថា ឈ្មោះអ្នកតា ឃ្លាំមឿង ជាងារ របស់អ្នកតាដែល ឃ្លាំមើលថែរក្សា មឿង,គឺថែរក្សាក្រុង ប្រទេស ។ មិនមែន ឃ្លាំង ដែលជា អាគារ ផ្ទុក ទំនិញ សម្រាប់ជួញដូរ ក្នុងទីក្រុងទេ !!!។
      ឯពាក្យ ដើម មរ័ង្គ, ម្រុំ, ដែលធ្លាប់ បានអាន ត្រឹមត្រូវថា ម្រ៉ាំង ឬ ម្រុាំង
      ក៏អាន ក្លាយជា ម្រុំ,ម្រុម វិញ ។ សំវេគ ជា ស័ង្វេគ,សង្វេគ ។
      ឥឡូវ វាជ្រុលហួស ទៅហើយ ! លោក ស៊ិន ស៊ីសាមុត បានច្រៀងថា ៖
      សកវាទ៍ ផ្កាម្រុំ មួយរោច ខែភ្ជុំ បងចូលដណ្ដឹង !!!
      យើងមិនអាច កែថា ៖ សកវាទ៍ ផ្កាម្រ៉ាំង ២០ រោចខែ ជូវ៉ាំង (Juin,june) បងចូលដណ្ដឹង នោះទេ ! [( ២០រោច ខែ ជូវ៉ាំង គឺស្មើនឹង ៥កើតខែ សូយុេត(Juillet,July !!!)]

      ខ្ញុំ,កពឈស, នឹងផ្អាក សរសេរ,ផ្ដល់យោបល់ ពីរឿង នយោបាយ,នយោ-សម្ល មួយរយៈ ។ ទុកឲ្យ អ្នកយុវវ័យ គេធ្វើម្ដង !, ឥឡូវឃើញថា គាត់ប្រឹងគួរសម !!! ខ្ញុំ ជរា ពិការ,អាយុ 96 វស្សាហើយ !!!
      តែ កុសល ផលល្អ គ្មានអ្នកណា នាំនិយាយពី Geology ទេ ។ បើផ្ដើម និយាយពី Cambrian, pre-cambrian rocks formation នោះខ្ញុំ នឹងអាចមាន អាយុដល់ទៅ លានឆ្នាំ ។

      Delete