Paris Peace Accords 23 Oct. 1991

Sunday, April 1, 2018

Sam Rainsy: ហ៊ុន សែន, ហុក ឡង់ឌី និង ហ៊ីង ប៊ុនហៀង | Hun Sen, Hok Lundy and Hing Bun Heang


៣១ មីនា ២០១៨ / 31 March 2018

ហ៊ុន សែន, ហុក ឡង់ឌី និង ហ៊ីង ប៊ុនហៀង | Hun Sen, Hok Lundy and Hing Bun Heang 

តាមព័ត៌មាន សម្ងាត់ ដែលទទួលបាន ពីផ្ទៃក្នុង គណបក្សប្រជាជន កម្ពុជា, ហ៊ុន សែន មានគម្រោង កម្ចាត់ ហ៊ីង ប៊ុនហៀង បន្ទាប់ពីដឹងថា ការស៊ើបអង្កេត ពីការវាយប្រហារ ដោយគ្រាប់បែក ថ្ងៃ ៣០ មីនា ឆ្នាំ ១៩៩៧ បានមកដល់ ដំណាក់កាល ចុងក្រោយហើយ នៅចំពោះ មុខតុលាការ ប្រទេសក្រៅមួយ។  ករណីនេះ មិនខុស ពីករណី ហុក ឡង់ឌី ដែល ហ៊ុន សែន បានបញ្ជា ឲ្យសម្លាប់ ជា វិជ្ជា នៅឆ្នាំ ២០០៤, ហើយ ដែលត្រូវ បាន ហ៊ុន សែន កម្ចាត់នៅឆ្នាំ ២០០៨ បន្ទាប់ពី ការស៊ើបអង្កេត ពីករណី ឃាតកម្ម ជា វិជ្ជា ធ្វើឡើង ដោយនគរបាល ក្រៅប្រទេស បានបង្ហាញ ថា អ្នកបញ្ជា ឲ្យសម្លាប់ ជា វិជ្ជា គឺ ហ៊ុន សែន ខ្លួនឯង តែម្តង។  ដូច្នេះហើយ បានជា ហ៊ុន សែន បានកម្ចាត់ ហុក ឡង់ឌី ដើម្បី បំបាត់សាក្សី និងភស្តុតាង។  ឥលូវនេះ ហ៊ីង ប៊ុនហៀង កំពុងតែ ភ័យខ្លួន ដោយដឹងថា ហ៊ុន សែន មានគម្រោង កម្ចាត់គាត់។  ចំពោះ ហ៊ុន សែន វិញ ក៏ឈប់ទុកចិត្ត ហ៊ីង ប៊ុនហៀង ដែរ,ហើយ ក៏ភ័យខ្លួន ខ្លាច ហ៊ីង ប៊ុនហៀង ប្រតិកម្ម មុនខ្លួន ត្រូវ គេ កម្ចាត់។

Confidential information received from a reliable CPP's internal source: Hun Sen is considering eliminating Hing Bun Heang, the head of his bodyguard unit, after learning that the inquiry into the 31 March 1997 grenade attack is nearing completion before the court of a foreign democratic country. Hing Bun Heang's case is reminiscent of that of the late Hok Lundy, former National Police head, who had organised the assassination of union leader Chea Vichea in 2004 under Hun Sen's orders and was subsequently eliminated by Hun Sen in 2008. The latter got rid of his colleague (through a fake helicopter accident) after learning that a professional investigation recommended by international trade unions and conducted by the police from a foreign democratic country was going to reveal the name of the ultimate mastermind of Chea Vichea’s assassination: Hun Sen himself. Hun Sen had to eliminate Hok Lundy because he needed to suppress any evidence pointing to his guilt.

Now, Hing Bun Heang has become very fearful because he has realised that Hun Sen is considering eliminating him as he did with Hok Lundy. As for Hun Sen, he doesn’t trust Hing Bun Heang anymore and has become fearful himself, being afraid of the possibility of Hing Bun Heang making a preemptive move and striking first as a measure of self-defence.
សម រង្ស៊ី / Sam Rainsy


No comments:

Post a Comment