Paris Peace Accords 23 Oct. 1991

Thursday, June 28, 2018

សមាជិក ព្រឹទ្ធស ភា​អូស្ត្រាលី ស្នើ​ រដ្ឋាភិបាល​ខ្លួន ​ប្រកាស ​មិន​ ទទួល​ស្គាល់​ ការ​បោះឆ្នោត ​នៅ​កម្ពុជា | Australian senator requests his govt to announce that it refuses to recognize election in Cambodia

លោក រីឆាត ឌី-ណាថាឡេ (Richard Di Natale) សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី និង​ជា​ប្រធាន​គណបក្ស​ហ្គ្រីនស៍ (the Australian Greens) នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី។
សមាជិក ព្រឹទ្ធស ភា​អូស្ត្រាលី ស្នើ​ រដ្ឋាភិបាល​ខ្លួន ​ប្រកាស ​មិន​ ទទួល​ស្គាល់​ ការ​បោះឆ្នោត ​នៅ​កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២៧ មិថុនា ២០១៨

សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី និង​ជា​ប្រធាន​គណបក្ស​ហ្គ្រីនស៍ (the Australian Greens) នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី លោក រីឆាត ឌី-ណាថាឡេ (Richard Di Natale) ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ប្រកាស​នៅមុន​ការបោះឆ្នោត ថា​អូស្ត្រាលី​មិន​ទទួលស្គាល់​ការ​បោះឆ្នោតជាតិ​ខាងមុខ ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន នោះ​ឡើយ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​របស់​ព្រឹទ្ធសភា​អូស្ត្រាលី កាលពី​ថ្ងៃ​ទី២៥ ខែ​មិថុនា លោក រីឆាត ឌី-ណាថាឡេ ថា ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ នៅ​ប្រទេស​កម្ពុជា នឹង​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ដូចជា​ការ​រម្លាយ​គណបក្ស​ប្រឆាំង ហាមឃាត់​តំណាងរាស្ត្រ និង មន្ត្រី​បក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម ក្នុង​ជីវភាព​នយោបាយ តំណាងរាស្ត្រ​ជាច្រើន​ត្រូវ​និរទេស​ខ្លួន និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម​នោះ។ លោក​ថ្លែង​បន្ត​ថា នៅ​កម្ពុជា​គ្មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នោះ​ឡើយ។ រដ្ឋាភិបាល​អូស្ត្រាលី គួរតែ​ប្រកាស​ថា ការបោះឆ្នោត​ខាងមុខនេះ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

សំណើ​របស់​លោក រីឆាត ឌី-ណាថាឡេ គ្មាន​ការ​ជំទាស់​ពី​រដ្ឋាភិបាល និង​គណបក្ស​ពលករ​នោះ​ឡើយ។
ប៉ុន្តែ ជំហរ​របស់​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី​នេះ ត្រូវ​បាន​មន្ត្រី​របប​លោក ហ៊ុន សែន ថ្កោលទោស​យ៉ាង​ដាច់អហង្ការ។ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន លោក សុខ ឥសាន ចាត់​ទុក​អន្តរាគមន៍ របស់​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ថា ជា​រឿង​គួរ​ឲ្យ​អស់សំណើច​បំផុត ព្រោះ​លោក​អះអាង​ថា រឿង​ស្រុក​ខ្មែរ​សោះ ហេតុអ្វី​បានជា​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី ចេះ​មក​ឈឺឆ្អាល និង​ជ្រៀតជ្រែក ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ខុស​រឿង​បែបនេះ​ទៅវិញ។ លោក សុខ ឥសាន ចោទ​ថា ការ​បង្ហាញ​ជំហរ​ប្រឆាំង​របប​លោក ហ៊ុន សែន បែបនេះ គឺជា​ការ​ឃុបឃិត​គ្នា ជាមួយ​បក្ស​ប្រឆាំង ដើម្បី​ផ្តួល​រំលំ​របប​នេះ​ប៉ុណ្ណោះ៖ «ហើយ​វា​មិនដែល​មាន ព្រោះ​ការបោះឆ្នោត​នៅ​សល់​មួយ​ខែ​ជាង​ទៀត មូលហេតុ​អ្វី​បាន​ជា​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត បើ​ការបោះឆ្នោត​មិនទាន់​ដំណើរការ​ផង។ អានេះ​ហើយ វា​ជា​ចេតនា​ទុច្ចរិត កាន់ជើង​ពួក​ឧទ្ទាម​ក្រៅច្បាប់​ខ្មែរ ដែល​រត់​ភៀសខ្លួន​ហ្នឹងឯង។ មើល​តួនាទី​ភារកិច្ច​គាត់​មើល មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អូស្ត្រាលី​ឬទេ ដែល​ថា​សភា​អូស្ត្រាលី ធ្វើការ​ឲ្យ​កម្ពុជា? បើ​ថា​អត់​មាន​ទេ អាហ្នឹង​គាត់​រំលោភ​តួនាទី​ភារកិច្ច​របស់​គាត់ ក៏ដូចជា​គាត់​ប្រមាថ​លើ​រដ្ឋធម្មនុញ្ញ​របស់​គាត់​ដែរ។»

ទោះបីជា​លោក សុខ ឥសាន ចោទ​ថា​សមាជិកសភា ឬ​សមាជិក​ព្រឹទ្ធសភា​បរទេស មិន​ត្រូវ​ឈឺឆ្អាល រឿង​ផ្ទៃក្នុង​កម្ពុជា​យ៉ាង​ណា​ក្តី ក៏​តំណាងរាស្ត្រ​នៃ​រដ្ឋាភិបាល​បរទេស​ទាំង​នោះ មាន​ករណីយកិច្ច​ដោះស្រាយ​បញ្ហា​កង្វល់​របស់​ម្ចាស់​ឆ្នោត ក្នុង​តំបន់​របស់​ខ្លួន ដែល​អ្នកបោះឆ្នោត​ទាំងនោះ​មួយ​ភាគ​ធំ ជា​ពលរដ្ឋ​ខ្មែរ ដូចជា​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី​នេះ​ជាដើម។ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស តែងតែ​ឈឺឆ្អាល បញ្ហា​នៅ​ប្រទេស​កម្ពុជា ហើយ​ពួកគាត់​តែងតែ​នាំគ្នា​ធ្វើបាតុកម្ម តវ៉ា​រាល់​ពេល ដែល​មាន​ការរំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

1 comment:

  1. Anonymous9:45 AM

    LOL, loser. You don't know how to play politics. Australian government is in cahoot with Cambodian government with the refugee problem Australia has been facing. Why would Australian government jeopardize that deal for the sake of the most hated race in the world?

    Seriously, you folks are not talented, but nasty and selfish. What have you contributed to the world?

    ReplyDelete