Paris Peace Accords 23 Oct. 1991

Tuesday, June 19, 2018

គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ស្នើ​ឲ្យ ​ស៊ើបអង្កេត​ ស៊ីជម្រៅ​ ករណី​ គ្រោះថ្នាក់​ ចរាចរ​ លើ​សម្ដេច ​ក្រុម​ព្រះ | FUNCINPEC requests thorough investigation into Prince Ranariddh's car accident

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។ RFA
គណបក្ស​ ហ៊្វុនស៊ិនប៉ិច ​ស្នើ​ឲ្យ ​ស៊ើបអង្កេត​ ស៊ីជម្រៅ​ ករណី​ គ្រោះថ្នាក់​ ចរាចរ​ លើ​សម្ដេច ​ក្រុម​ព្រះ

RFA / វិទ្យុ អាស៊ី សេរី | ១៨ មិថុនា ២០១៨

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញេប ប៊ុនជិន មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១៨ មិថុនា​ថា ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ដោយសារ​សមាជិក​គណបក្ស​ចង់​ឲ្យ​របួស​របស់​ព្រះអង្គ​បាន​ធូរស្រាល​ចាប់​រហ័ស។

ទោះជា​យ៉ាងណា លោក ញេប ប៊ុនជិន ទទូច​ឲ្យ​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​រក​យុត្តិធម៌​ដល់​សម្ដេចក្រុមព្រះ និង​ជនរងគ្រោះ។ «»
លោក ញេប ប៊ុនជិន បន្ត​ថា ចំពោះ​សព​អ្នក​ម្នាង អ៊ុក ផល្លា វិញ គឺ​បាន​បង្កើត​អ្នក​គណៈកម្មការ​បុណ្យ​ធ្វើ​បុណ្យ​សព ដោយ​តម្កល់​​ធ្វើបុណ្យ​នៅ​វត្តបទុមវតី ចាប់ពី​ថ្ងៃ​ទី​១៨ រហូតដល់​២០​មិថុនា ហើយ​នឹង​បូជាសព​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា តែម្ដង។ លោក ញេប ប៊ុនជិន អះអាង​ទៀត​ថា រហូត​មក​ពេល​ពេល​នេះ​មិន​ទាន់​មាន​ស្ថាប័ន​ណា​ចូល​លុយ​ដើម្បី​ធ្វើបុណ្យ​នៅឡើយ​ទេ។ «»

អ្នកម្នាង អ៊ុក ផល្លា ទទួលអនិច្ចកម្ម នៅ​ម៉ោង​១២​ថ្ងៃត្រង់ ក្រោយពី​គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា គឺ​បន្ទាប់ពី​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ៕


No comments:

Post a Comment