Paris Peace Accords 23 Oct. 1991

Sunday, July 1, 2018

លោក ហ៊ុន ម៉ាណែត ត្រូវ​ បាន​ដំឡើង​ តំណែង​​ កំពូល ​នៃ​​កង​យោធពល ​ខេមរភូមិន្ទ | Hun Manet promoted to top military commander

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។
លោក ហ៊ុន ម៉ាណែត ត្រូវ​ បាន​ដំឡើង​ តំណែង​​ កំពូល ​នៃ​​កង​យោធពល ​ខេមរភូមិន្ទ
RFA / វិទ្យុ អាស៊ី សេរី | ៣០ មិថុនា ២០១៨





លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែមិថុនា បាន​ផ្ទេរ​តំណែង​របស់​ឧត្តមសេនីយ៍​គ្រាក់ៗ ចំនួន​បី​រូប​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក ហ៊ុន សែន និង​លោក សៅ សុខា ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ដែល​អង្គការ​ឃាំ្លមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃស៍ វច្ឆ (Human Rights Watch) រក​ឃើញ​ថា មេ​បញ្ជាការ​កងរាជអាវុហត្ថ​រូប​នេះ មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់ បាត​ដៃ​កង្វក់​ប្រឡាក់​ឈាម​ខាង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។
នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​នោះ លោក ទៀ បាញ់ បាន​ប្រាប់​លោក សៅ សុខា និង​លោក ហ៊ុន ម៉ាណែត ថា តំណែង​ស្តីទី​សំខាន់ៗ ដែល​ទើប​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ទាំង​ពីរ​នេះ មិន​មាន​ការ​ប្រែប្រួល​ទេ រហូត​ដល់​មាន​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ថ្មី ក្រោយ​ពេល​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ។ ការ​តម្លើង​នៅ​ពេល​នេះ ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែល​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា ជា​មេ​ដឹក​នាំ​យោធា​ផ្តាច់ការ នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​របប​លោក​រម្លាយ​ចោល។
ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ទី២៧ មិថុនា​ថា ការ​ផ្ទេរ​តំណែង​ឲ្យ​លោក សៅ សុខា និង​លោក ហ៊ុន ម៉ាណែត គឺ​ដោយសារ​លោក ប៉ុល សារឿន អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ព្យួរ​ឈ្មោះ​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​លេខ​រៀង​ទី១ នៅ​មណ្ឌល​ព្រះសីហនុ រីឯ​លោក គន់ គីម អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត មណ្ឌល​ខេត្ត​ឧត្តរមានជ័យ ហើយ​លោក មាស សុភា មេ​បញ្ជាការ​កងទ័ព​ជើង​គោក ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ពេញ​សិទ្ធិ​នៅ​មណ្ឌល​ព្រះវិហារ។
លោក ឈុំ សុជាតិ បន្ត​ថា តួនាទី​ជា​អគ្គ​មេបញ្ជាការ​ស្ដីទី នៃ​កង​យោធពល​ខេរភូមិន្ទ ត្រូវ​ប្រគល់​ជូន លោក សៅ សុខា ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ ចំណែក​តំណែង​ពីរ​ទៀត គឺ​នាយ​សេនាធិការ​ចម្រុះ​ស្ដីទី​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​មេ​បញ្ជាការ​ស្ដីទី នៃ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​ត្រូវ​ប្រគល់​ឲ្យ លោក ហ៊ុន ម៉ាណែត៕




2 comments:

  1. Anonymous2:41 AM

    The opposition (in particular CNRP) has been circulating a rumor that Hun Sen's son, Hun Manet was the son of Le Duc Tho, a Vietnamese general.

    But look at him, he has dark skin, doesn't he? How can his mum who has a light skin and his supposedly true biological father, a Vietnamese also with light skin would produce a dark skinned child?

    Clearly, Hun Manet is the biological child of Mr. Hun Sen.

    I am glad the evil CNRP fell from grace and got crushed. They must never be allowed to rise again. There were too much evil within the rank of CNRP. They promote genocide against smaller ethnics, playing the race card to trump up their votes at the deaths of innocent Vietnamese.

    I curse the entire Khmer race for supporting CNRP's evil doings. May God punish Khmer again, again, again, again and again. There will be no decent investment flowing into Cambodia. Good jobs will go to Vietnam. (Check out the Vietnamese workers working at the Korean high-tech factories in Vietnam!)

    BTW, you keep making fun of the Korean for eating dogs, they will never invest in Cambodia.

    ReplyDelete
  2. Anonymous6:16 AM

    Cheap Khmers always want to impose hardship on others to achieve their goal. For example, oversea Khmers want to impose sanction against Cambodia to topple Mr. Hun Sen but they don't care about the hardship also imposes on the poorest in Cambodia.

    I propose we round up randomly the oversea Khmers and confiscate their money, smartphones, cars and properties to give to the poorest in Cambodia. We also beat up the oversea Khemrs to give a strong message, "Mr. Hun Sen, step down or we will continue to beat up the Khmers."

    Leave my poor people alone.

    ReplyDelete