ដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុងជំនួបនៅប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។ |
ជប៉ុន នៅតែ ថ្លែងប្រឆាំង នឹងការរម្លាយ គណបក្សសង្គ្រោះជាតិ
RFA / វិទ្យុ អាស៊ី សេរី | ៩ កក្កដា ២០១៨
ប្រទេសជប៉ុន នៅតែថ្លែងប្រឆាំងរបបលោក ហ៊ុន សែន រឿងរម្លាយគណបក្សសង្គ្រោះជាតិ ទោះបីជាប្រទេសនេះ នៅបន្តផ្ដល់ជំនួយបច្ចេកទេស ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដោយ។
គណៈប្រតិភូប្រទេសជប៉ុន ថ្លែងប្រឆាំងការរម្លាយគណបក្សសង្គ្រោះជាតិ ពីសំណាក់របបលោក ហ៊ុន សែន នេះ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែកក្កដា នៅក្នុងកិច្ចប្រជុំលើកទី៣៨។
គណៈប្រតិភូប្រទេសជប៉ុន លើកឡើងថា ការរម្លាយគណបក្សប្រឆាំង ដែលធំជាងគេនៅកម្ពុជា នៅមុនពេលបោះឆ្នោតបែបនេះ ធ្វើឲ្យរដ្ឋាភិបាលប្រទេសជប៉ុនព្រួយបារម្ភ។ តំណាងប្រទេសជប៉ុនដដែល ក៏បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ងាកមករកការចរចាគ្នា ដើម្បីរកដំណោះស្រាយនយោបាយ។
ជំហរប្រទេសជប៉ុន ជុំវិញស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រោយរបបលោក ហ៊ុន សែន ចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារ រម្លាយគណបក្សសង្គ្រោះជាតិ បណ្ដេញអង្គការសង្គមស៊ីវិល និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើមនោះ គឺនៅតែដដែល ដោយជប៉ុនបញ្ជាក់អំពីការព្រួយបារម្ភដដែលនេះ ទាំងក្នុងជំនួបផ្លូវការ ជាមួយលោក ហ៊ុន សែន និងមន្ត្រីរបបលោក ហ៊ុន សែន ជាច្រើនលើក រួមទាំងសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះផងដែរ។
ទីប្រឹក្សារបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាលោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី (Hironori SUZUKI) កាលពីថ្ងៃទី២៨ ខែមិថុនា ក៏បានបញ្ជាក់ដែរថា ជប៉ុននៅតែយល់ថា វាជារឿងដ៏សំខាន់បំផុត ដែលកម្ពុជាត្រូវតែរៀបចំការបោះឆ្នោត នៅខែកក្កដាខាងមុខ ធ្វើយ៉ាងណាឲ្យឆ្លុះបញ្ចាំងឆន្ទៈរាស្ត្រពិតប្រាកដ។
ចំណែកឯចក្រភពអង់គ្លេស នៅកិច្ចប្រជុំនោះដែរ ក៏នៅតែរក្សាជំហររបស់ខ្លួនដដែលដែរ ដែលអង់គ្លេសក៏ប្រឆាំងទៅនឹងចំណាត់ការរបស់របបលោក ហ៊ុន សែន ទៅលើបក្សប្រឆាំង។ គណៈប្រតិភូប្រទេសអង់គ្លេស សម្ដែងការខកចិត្តចំពោះស្ថានភាពអាក្រក់ ផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន ដោយសារតែការរម្លាយគណបក្សប្រឆាំង ដែលមានរាស្ត្រខ្មែរបោះឆ្នោតគាំទ្ររហូតដល់ជាង ៣លាននាក់នោះ។
ជាមួយគ្នានេះដែរ អង្គការសមាគមពលរដ្ឋពិភពលោក (Association of World Citizens) ដែលធ្វើការផ្នែកលើកស្ទួយ និងការពារសិទ្ធិមនុស្ស ក៏បានថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ដោយលើកឡើងថា ការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ នឹងគ្មានការធានាណាមួយ ថានឹងមានភាពឯករាជ្យ ឬសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ ដោយសារតែប្រព័ន្ធបោះឆ្នោត និងបរិយាកាសគំរាមកំហែង និងការចាប់ខ្លួនសកម្មជន និងមន្ត្រីអង្គការសង្គមស៊ីវិល តាមតែអំពើចិត្ត។ អង្គការនេះ អំពាវនាវឲ្យរបបលោក ហ៊ុន សែន បញ្ឈប់ការការគំរាមកំហែង និងចាប់មនុស្សតាមអំពើចិត្តបែបនេះតទៅទៀត។
ទោះជាយ៉ាងនេះក្តី តំណាងរបបលោក ហ៊ុន សែន នៅអង្គការសហប្រជាជាតិ បានឆ្លើយតបវិញដើម្បីការពារចំណាត់ការរបស់របបនេះ។ ឯកអង្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការសហប្រជាតិ លោក ណី សំអុល អះអាងថា របបលោក ហ៊ុន សែន នៅតែប្ដេជ្ញាលើកស្ទួយ និង គោរពសិទ្ធិមនុស្ស ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និងប្រកាន់ខ្ជាប់ខ្ជួននូវនីតិរដ្ឋ។ ចំពោះការរម្លាយគណបក្សសង្គ្រោះជាតិ លោក ណី សំអុល អះអាងថា មិនជាបញ្ហាអ្វីនោះទេ ព្រោះអត់មានគណបក្សសង្គ្រោះជាតិមួយ នៅមានគណបក្សនយោបាយ ២០ រួមទាំងគណបក្សកាន់អំណាចផង ចូលរួមប្រកួត ក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ លោកបន្ថែមថា ការម្លាយគណបក្សប្រឆាំងនេះ គឺជាសិទ្ធិសម្រេចរបស់តុលាការកំពូល ហើយអះអាងទៀតថា របបលោក ហ៊ុន សែន ឬគណបក្សកាន់អំណាច គ្មានតួនាទីអ្វីក្នុងការអន្តរាគមន៍ ពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់តុលាការកំពូលនោះឡើយ។
បើទោះបីជាលោក ណី សំអុល ខំអះអាងថា របបក្រុងភ្នំពេញ ឬគណបក្សប្រជាជនកម្ពុជា គ្មានលូកដៃក្នុងសេចក្ដីសម្រេច របស់តុលាការក្នុងការរម្លាយបក្សប្រឆាំងនេះយ៉ាងណាក្តី ក៏មជ្ឈដ្ឋានជាតិនិងអន្តរជាតិមើលឃើញថា សេចក្ដីសម្រេចរំលាយគណបក្សប្រឆាំង របស់តុលាការកំពូលនេះ គឺធ្វើឡើងដើម្បីធានាជ័យជំនះក្នុងការឆ្នោតនៅឆ្នាំ២០១៨នេះ ឲ្យទៅគណបក្សប្រជាជនកម្ពុជា។ ភស្តុតាងដែលអាចបញ្ជាក់បាននោះ គឺថាចៅក្រមតុលាការគ្រប់ជាន់ថ្នាក់ ភាគច្រើនសុទ្ធសឹងតែជាសមាជិកគណបក្សកាន់អំណាច។ ឧទាហរណ៍ជាក់ស្ដែង៖ យ៉ាងហោចណាស់ចៅក្រម៣រូប ក្នុងចំណោមចៅក្រម ៩រូប នៃតុលាការកំពូល ដែលកាត់ក្ដីរម្លាយបក្សសង្គ្រោះជាតិនោះ គឺមកពីខាងគណបក្សប្រជាជនកម្ពុជា។ ប្រធានតុលាការកំពូលលោកចៅក្រម ឌិត មុន្ទី ជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សប្រជាជនកម្ពុជា។ អនុប្រធានតុលាការកំពូលពីររូប គឺលោកចៅក្រម ឃឹម ប៉ុណ និងលោកចៅក្រម ជីវ កេង ក៏ជាសមាជិក នៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សប្រជាជនកម្ពុជាដែរ។ លោកចៅក្រម ជីវ កេង ក៏ជាប្រធានក្រុមការងារថ្នាក់ជាតិ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីចុះពង្រឹងមូលដ្ឋាន នៅក្នុងខេត្តតាកែវ។ ដោយឡែកខាងមហាអយ្យការ គឺអគ្គព្រះរាជអាជ្ញាអ្នកស្រី ជា លាង ក៏ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិម របស់គណបក្សប្រជាជនដែរ។ អ្នកស្រី ជា លាង ជាក្មួយស្រីរបស់អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ដែលជាដន្លងរបស់លោក ហ៊ុន សែន។
នេះជាលើកទីមួយហើយ តាំងពីក្រោយរម្លាយគណបក្សសង្គ្រោះជាតិ ដែលរបបលោក ហ៊ុន សែន ថ្លែងការណ៍ប្រឆាំងប្រទេសជប៉ុន រឿងរម្លាយគណបក្សសង្គ្រោះជាតិ។
កន្លងមកលោក ហ៊ុន សែន ខំព្យាយាមលាក់បាំងព័ត៌មាន មិនចង់ឲ្យសាធារណជនដឹង អំពីជំហររដ្ឋាភិបាលជប៉ុន ដែលព្រួយបារម្ភ អំពីស្ថានការណ៍នយោបាយបច្ចុប្បន្ននេះទេ ទោះប្រទេសជប៉ុនលើកយកបញ្ហាព្រួយបារម្ភ អំពីបញ្ហានយោបាយ ពាក់ព័ន្ធនឹងការបោះឆ្នោតជាតិខាងមុខ មកជជែកជាមួយរបបលោក ហ៊ុន សែន ក៏ដោយ ក៏របបនេះតែងតែលាក់ព័ត៌មាននេះជានិច្ច។
សូម្បីតែនៅក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា អំពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីខែមេសា ក៏គ្មាននិយាយអ្វី សូម្បីតែមួយម៉ាត់ អំពីជំហរជប៉ុន ដែលបានលើកឡើងក្នុងជំនួបនោះ ដែលជប៉ុនចង់ឃើញការបោះឆ្នោតមួយ ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួមពីគ្រប់ភាគីនោះដែរ។ ទាល់តែអាស៊ីសេរី ទាក់ទងទៅមន្ត្រីទូតជប៉ុនផ្ទាល់ ទើបទទួលបានព័ត៌មានពិត អំពីអ្វីដែលជាកង្វល់របស់ជប៉ុន។
មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បានចេញមុខប្រកាស ផ្ទុយពីការពិត ជំនួសប្រទេសជប៉ុន តាំងពីនៅមុនជំនួបនោះថា ជប៉ុនមិនខ្វល់រឿងនយោបាយខ្មែរ ថែមទៀតផង។ លោក ហ៊ុន សែន ថែមទាំងបានប្រកាសបដិសេធ ចំពោះចេតនារបស់ប្រទេសជប៉ុន ដែលចង់ឲ្យមានការចរចា ឬផ្សះផ្សាជាតិរវាងអ្នកនយោបាយខ្មែរ ដើម្បីរកដំណោះស្រាយ បញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ននេះ។
សូម្បីតែលើកនេះ ទោះជារបបលោក ហ៊ុន សែន តាមរយៈលោក ណី សំអុល ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់គណៈប្រតិភូប្រទេសជប៉ុន និងប្រទេសមួយចំនួនទៀត ដែលបានថ្លែងប្រឆាំងនឹងរបបក្រុងភ្នំពេញក៏ដោយ ក៏សេចក្ដីថ្លែងការណ៍របស់លោក ណី សំអុល ត្រូវបានកែលុបត្រង់ឃ្លាថា “សេចក្ដីថ្លែងការណ៍ប្រឆាំងនឹងកម្ពុជា ដែលថ្លែងដោយគណៈប្រតិភូនៃប្រទេសជប៉ុន និង គណៈប្រតិភូនៃប្រទេសមួយចំនួន”នេះ ចេញវិញ។
សំណេរដើម ដែលមិនទាន់លុបឃ្លានេះ មានចុះផ្សាយនៅប្រព័ន្ធឃោសនាលោក ហ៊ុន សែន Fresh News និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។ ប៉ុន្តែ នៅក្នុងទំព័រហ្វេសប៊ុករបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចុះផ្សាយឃ្លានេះត្រូវបានលុបចោល ដោយទុកត្រឹមតែ “សេចក្ដីថ្លែងការណ៍ របស់ប្រទេសមួយចំនួន” ដោយលុបឃ្លាខាងលើ ដែលមានពាក្យថាសេចក្ដីថ្លែងការណ៍ប្រឆាំងនឹងកម្ពុជា ដែលថ្លែងដោយគណៈប្រតិភូនៃប្រទេសជប៉ុន និង គណៈប្រតិភូនៃប្រទេសមួយចំនួន“ នោះចេញ។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីលោក ណី សំអុល ជុំវិញបញ្ហានេះបាននៅឡើយទេ កាលពីថ្ងៃទី៨ ខែកក្កដា។
ទោះជារបបលោក ហ៊ុន សែន មិនចង់បង្ហាញការពិត អំពីការប្រឆាំងរបស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផង ជុំវិញការរម្លាយគណបក្សសង្គ្រោះជាតិ យ៉ាងណាក៏ដោយ ក៏របបនេះ កំពុងរងសម្ពាធកាន់ខ្លាំង ពីសហគមន៍អន្តរជាតិ ស្របពេលដែលការបោះឆ្នោតជាតិ ដែលរៀបចំដោយគណបក្សកាន់អំណាច និងផាត់គណបក្សប្រឆាំងធំជាងគេចោល កាន់តែខិតជិតចូលមកដល់។
អ្នកវិភាគនយោបាយទាំងជាតិ និងអន្តរជាតិ សុទ្ធតែបានព្យាករណ៍ទុកជាមុនរួចទៅហើយ ថារបបលោក ហ៊ុន សែន ពិបាកនឹងគេចផុតពីទណ្ឌកម្មអន្តរជាតិណាស់ ប្រសិនបើការបោះឆ្នោតជាតិខាងមុខ នៅតែគ្មានការចូលរួមពីបក្សប្រឆាំង៕
The title was incorrect. The dissolved Cambodian political party is not in conflict with Japan. Kem Sokha has issued statement that he was the last president of CNRP and wished no more conflict.
ReplyDeleteSam Rainsy created his CNRM party which was not registered in Cambodia or anywhere else in the world as a legitimate organization. They cannot challenge Japan nor accuse Japan for opposing them.
In fact CNRM are the equivalent of the ISIS. A bunch of fanatics got together and from CNR< and/or ISIS and then they proceed to challenge the world.
In this case, have you ever heard of any lawmakers in the world recognized CNRM as a legal body to contend the upcoming election in Cambodia.
All they said was the "opposition" in vague words which fall onto the old legacy CNRP. Thus Kem Sokha still has the last say about CNRP and its' contention, not Sam Rainsy. Yet Sam Rainsy continues to play the game, I and the president of CNRM but I have the right to represent CNRP.
That's totally wrong.
Let's boycott Japanese products. I was going to buy a Japanese car, now i will buy a Korean car instead. Let's join hands to boycott every Japanese products.
ReplyDeleteGreat poost thanks
ReplyDelete