វៀតណាម អបអរ លោក ហ៊ុន សែន ក្រោយ ព្រះមហាក្សត្រ ចាត់តាំង ជានាយករដ្ឋមន្ត្រី
RFA / វិទ្យុ អាស៊ី សេរី | ១៩ សីហា ២០១៨
រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមអបអរសាទរលោក ហ៊ុន សែន ដែលត្រូវបានព្រះមហាក្សត្រ ចាត់តាំងឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តក្នុងអាណត្តិថ្មី។
មន្ត្រីនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ឡេធី ធូហាំង (Le Thi Thu Hang) ថ្លែងប្រាប់ក្រុមអ្នកកាសែត ហើយដែលត្រូវបានទីភ្នាក់ងារសារព័ត៌មានវៀតណាម (Vietnam News Agency, VNA) ស្រង់ប្រសាសន៍ថា ក្នុងនាមជាមិត្តជិតដិតរបស់កម្ពុជាវៀតណាម ចូលរួមអបអរសាទរលោក ហ៊ុន សែន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជា ស្របតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៧ សីហា របស់ព្រះមហាក្សត្រព្រះបាទ សីហមុនី ដើម្បីរៀបចំដឹកនាំ បង្កើតរដ្ឋាភិបាលថ្មីមួយ ដើម្បីសុំទំនុកចិត្តពីរដ្ឋសភាថ្មី។
មន្ត្រីនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះ ថ្លែងបន្តថា នេះគឺជាជំហានមួយទៀត នៃដំណើរវិវត្តនៃការបោះឆ្នោតនៅកម្ពុជា។ អ្នកស្រីគូសបញ្ជាក់ថា វៀតណាម ជឿជាក់ថា នៅពេលបង្កើតរួច រដ្ឋសភា និងរដ្ឋាភិបាលថ្មីរបស់កម្ពុជា នឹងបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន និងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅក្នុងពិភពលោកទាំងមូល។
ក្រោយព្រឹត្តិការណ៍បោះឆ្នោត ដែលគ្មានអ្នកសង្កេតការណ៍ពិតប្រាកដរបស់សហគមន៍អន្តរជាតិចូលរួម ជាពិសេសសូម្បីតែមកអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី និងជប៉ុន ហើយដែលការបោះឆ្នោតត្រូវ បានក្រុមប្រទេសនោះ ចាត់ទុកជាការបោះឆ្នោតក្លែងក្លាយនោះ មានតែក្រុមប្រទេសប្លុកកុម្មុយនិស្តប៉ុណ្ណោះ រួមមានប្រទេសចិន រុស្ស៊ី វៀតណាម ឡាវ ជាដើម ដែលបានចេញសេចក្ដីថ្លែងការណ៍អបអរសាទលទ្ធផលនៃការបោះឆ្នោតនេះ។ បច្ចុប្បន្ន ភាពស្របច្បាប់នៃលទ្ធផលការបោះឆ្នោតនេះ កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយក្រុមប្រទេសនិយមប្រជាធិបតេយ្យ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី អង់គ្លេស និងបារាំងជាដើម សម្ដែងការខកចិត្ត និងប្រកាសថា ការបោះឆ្នោតនេះ មិនមានភាពសេរី មិនយុត្តិធម៌ និងមិនអាចជឿទុកចិត្តបាននោះទេ៕
Insult the King then blame Vietnam?
ReplyDeleteSue Japan for helping Hun Sen to cheat this year election.
ReplyDeleteHello Everybody,
ReplyDeleteMy name is Mrs Sharon Sim. I live in Singapore and i am a happy woman today? and i told my self that any lender that rescue my family from our poor situation, i will refer any person that is looking for loan to him, he gave me happiness to me and my family, i was in need of a loan of $250,000.00 to start my life all over as i am a single mother with 3 kids I met this honest and GOD fearing man loan lender that help me with a loan of $250,000.00 SG. Dollar, he is a GOD fearing man, if you are in need of loan and you will pay back the loan please contact him tell him that is Mrs Sharon, that refer you to him. contact Dr Purva Pius,via email:(urgentloan22@gmail.com) Thank you.