មេ បក្សអំណាច ខ្មែរ ស្នើរដ្ឋមន្រ្តី មហាផ្ទៃ បំភ្លឺ រឿងទាហាន វៀតណាម ដាក់ក្នុងវត្តខ្មែរ និងបោះបង្គោល បេតុង
VOD / វីអូឌី |
ប្រធាន គណបក្ស អំណាច ខ្មែរ លោក សួន
សេរីរដ្ឋា បានស្នើ ឲ្យរដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ លោក ស ខេង
ពន្យល់ ពីវត្តមាន កងទ័ពវៀតណាម ដែលលោក ថា បានបោះ ទីតាំង នៅវត្ត
ត្រពាំងផ្លុង ស្រុក ពញាក្រែក
ខេត្ត កំពង់ចាម និងការ បោះបង្គោល បេតុងមួយ នៅក្នុងវត្ត ស្រែស្ពៃ
ក្នុងស្រុក អូររាំងឪ ខេត្ត ត្បូងឃ្មុំ។
លោកបានស្នើរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបំភ្លឺករណីនេះ។ លិខិតបញ្ជាក់ថា៖ «ខ្ញុំ សូម
សម្តេច ឧបនាយក រដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ
មេត្តា បំភ្លឺ ករណីនេះ ឲ្យបាន ច្បាស់លាស់ ជូនពលរដ្ឋខ្មែរ ថា, តើ មូលហេតុអ្វី បានជាមាន វត្តមាន កងទ័ព ទាហានយួន ទាំងនោះ
ចូលមក បោះជំរុំ រស់នៅ ក្នុងវត្ត, ហើយ បោះបង្គោល បេតុង ក្នុងដីវត្ត
ប្រទេសខ្មែរ ដែលការពារ ដោយច្បាប់ រដ្ឋធម្មនុញ្ញ និងការពារ ដោយកិច្ចព្រមព្រៀង សន្តិភាព ក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ១៩៩១ បែបនេះ?»
លោក សួន សេរីដ្ឋា
បញ្ជាក់ថាលោកបានដាក់លិខិតនោះទៅក្រសួងមហាផ្ទៃរួចហើយ។
វីអូឌីមិនទាន់អាចទាក់ទងមន្រ្តីក្រសួងមហាផ្ទៃ
ដើម្បីសុំការឆ្លើយតបភ្លាមៗបាននៅឡើយទេ។
លោក ឈៀក ឋាន អាយុ៤២ឆ្នាំ
ជាប្រជាពលរដ្ឋរស់នៅភូមិស្រែស្ពៃ
ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថាលោកធ្លាប់បានឃើញទាហានវៀតណាមចូលមក
ក្នុងវត្តស្រែស្ពៃ ហើយឃើញមានការបោះបង្គោលបេតុង។ លោកបញ្ជាក់ថា៖ «គេ
ថាមករកអដ្ឋិធាតុជនជាតិវៀតណាមអីទេ ពលរដ្ឋរិះគន់ដែរ
តែអាជ្ញាធរថាគេសុំថ្នាក់រដ្ឋាភិបាលហើយហើយ។
ពលរដ្ឋមិនដឹងថាជាបង្គោលអ្វីទេ
គេនាំគ្នានិយាយលេងថាបង្គោលដីថាដីយើងត្រឹមហ្នឹងទេដឹង។»
ពលរដ្ឋម្នាក់រស់នៅភូមិស្រែស្ពៃ លោក ជុន
វ៉ែង
ប្រាប់វីអូឌីថាពិតជាមានការបោះបង្គោលថ្មមួយនៅក្នុងវត្តកាល
ពីឆ្នាំមុន តែលោកថាពលរដ្ឋមិនដឹងថានោះជាបង្គោលអ្វីនោះទេ។
លោកមានប្រសាសន៍ថា៖ «បង្គោលបោះពេលយប់កាលពីឆ្នាំទៅ ហើយពលរដ្ឋទើបឃើញ គ្រាន់តែឆ្ងល់ថាបង្គោលអី តែគេថាមិនមែនបង្គោលព្រំដែនទេ។»
លោក សួន សេរីរដ្ឋា ប្រាប់វីអូឌីកាលពីថ្ងៃពុធថាប្រជាពលរដ្ឋអះអាងថាដីវត្តទាំងពីរនោះជាដីរបស់ខ្មែរ។ លោកមានប្រសាសន៍ថា៖ «មិនមែន ជារបៀបបង្គោលព្រំដែនដែលបោះមកខ្ពស់ផុតពីដីអីទេ
ជាបង្គោលមួយដែលបោះបង្កប់នៅក្នុងដី ពលរដ្ឋភ័យឆ្ងល់គ្រប់គ្នា
អត់មាននរណាហ៊ានប៉ះពាល់អីទេ។»
លោក បន្ថែមថា៖ «ខ្ញុំមកដល់ គឺនៅក្នុងវត្តស្រែស្បៃ ក្នុងស្រុកអូររាំងឪហ្នឹង គឺទឹកដីខ្មែរ។ ខ្ញុំមកដល់វត្តត្រពាំងផ្លុង ក្នុងពញាក្រែក ក៏នៅទឹកដីខ្មែរ។»
លោក បន្ថែមថា៖ «ខ្ញុំមកដល់ គឺនៅក្នុងវត្តស្រែស្បៃ ក្នុងស្រុកអូររាំងឪហ្នឹង គឺទឹកដីខ្មែរ។ ខ្ញុំមកដល់វត្តត្រពាំងផ្លុង ក្នុងពញាក្រែក ក៏នៅទឹកដីខ្មែរ។»
អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ប្រាប់វីអូឌីថាលោកមិនទាន់បានទទួលព័ត៌មាននេះនោះទេ។ លោកបញ្ជាក់ថា៖ «ខ្ញុំវាមិនឭព័ត៌មានហ្នឹង ខ្ញុំនឹងឲ្យគេទៅមើល។»
វីអូឌីមិនទាន់អាចទាក់ទងអភិបាលខេត្ត
កំពង់ចាម លោក លន់ លឹមថៃ បាននៅឡើយទេ។
វីអូឌីក៏មិនអាចសុំការឆ្លើយតបភ្លាមៗពីស្ថានទូតវៀតណាមប្រចាំកម្ពុជា
បានដែរ៕
No comments:
Post a Comment