Paris Peace Accords 23 Oct. 1991

Thursday, July 3, 2014

នាយក រដ្ឋមន្ត្រី​ ថា រដ្ឋាភិបាល ​មិន​ដែល​យក​ ជំនួយ​បរទេស​ មក​បើក ​ប្រាក់ខែ​ មន្ត្រីរាជការ​ ទេ​​

លោកនាយក រដ្ឋមន្រ្ ហ៊ុន សែន

នាយក រដ្ឋមន្ត្រី​ ថា រដ្ឋាភិបាល ​មិន​ដែល​យក​ ជំនួយ​បរទេស​ មក​បើក​ ប្រាក់ខែ​ មន្ត្រីរាជការ​ ទេ​​


ដោយ៖​ កាន់ វិច្ឆិកា​​ / វីអូឌី | ថ្ងៃពុធ ទី2 កក្កដា 2014

​លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង ថា កម្ពុជា​ មិន​ដែល​ស្នើសុំ ឬ​យក​ជំនួយ ​ពី​បរទេស​មក​បើក​ប្រាក់ខែ​ ឲ្យ​មន្ត្រីរាជការ ​នោះទេ​។​
លោកនាយក​ រដ្ឋមន្ត្រី ​ថ្លែង​បែបនេះ​ ក្នុង​ពិធី​លែង​កូន​ត្រី ​សម្រាប់​ទិវា​មច្ឆា​ជាតិ​ ឆ្នាំ​២០១៤ នៅ​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​អង្គារ ទី​០១ ខែកក្កដា ម្សិលមិញ​។ លោក ​អះអាង​ ថា មាន​មនុស្ស​មួយចំនួន​លើកឡើង ថា កម្ពុជា​ ជិត​អស់​លុយ​ សម្រាប់ ​អភិវឌ្ឍ​សង្គម​ហើយ ខណៈ​ដែល​អន្តរជាតិ​​ កំពុង​ផ្តាច់​ជំនួយ​ មក​ កម្ពុជា​។ លោកនាយក​ រដ្ឋមន្ត្រី ​បន្ថែមថា បើ​ទោះជា​ កម្ពុជា​ មិន​មាន​ជំនួយ​ ពី​អន្តរជាតិ ក៏​កម្ពុជា​ នៅតែ​មាន​ការកែទម្រង់ «​អ្នកវិភាគ​ឯករាជ្យ មួយចំនួន​ គេ​ថា​ មិនមែន​ទេ បន្តិចទៀត​ គេ​ថា​សេដ្ឋកិច្ច​ខ្សោយ​ហើយ ចាំ​ចុះ​ ស្មានថា​ យើង​ទៅ​យក​ជំនួយ​ មក​បើក​ប្រាក់ខែ មិនមែន​ទេ មួយ​ជីវិត​ របស់​យើង យើង​មិន​ដែល ​ទៅ​យក​ជំនួយ​បរទេស​ មក បើក​ប្រាក់ខែ​ ទេ ហើយ​ក៏​គ្មាន​ បរទេស​ ណា ផ្តល់​ជំនួយ ​ឲ្យ​យើង​បើក​ប្រាក់ខែ​ដែរ មិន​ត្រឹមតែ​ ផ្តល់ជំនួយ ខ្ចីលុយ​គេ​ មក​បើក​ប្រាក់ខែ ​ក៏​គ្មាន​ដែរ​។​»
​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី មានប្រសាសន៍ថា ជា​ការ​ល្អ​ប្រសើរ​ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី​អាច​ធានាបាន​ថា មិន​យក​លុយ​ដែល​ជា​ជំនួយ​បរទេស ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ ខណៈ​ដែល​ប្រាក់ខែ​មន្ត្រីរាជការ គឺ​ត្រូវ​ប្រើ​ថវិកា​ជាតិ «​ថវិកា​ដាក់​យក​ទៅ​ក្នុង​ធុង យក​ថវិកា​នឹង​ទៅ​ប្រើប្រាស់ សម្រាប់​មន្ត្រីរាជការ​ប្រាក់​ខែ យក​ថវិកា​ណា​មកប្រើប្រាស់​រដ្ឋបាល​ទូទៅ វា​គ្រាន់​ជា​ពាក្យ​ទេ​ណាស់ ព្រោះ​នៅក្នុង​គំរោង​ថវិកាជាតិ​ទាំងមូល​នឹង​យើង​ប្រើប្រាស់​អស់ បី​ពាន់ ហាសិប​លាន និង បី​ពាន់ ប្រាំ​រយ​លាន សម្រាប់​ប្រើប្រាស់ ក្នុងការ​ដំនើរការ ប្រតិបត្តិការ​រដ្ឋបាល​ទូទៅ​គឺ​មួយ​ឆ្នាំ​តែម្តង​​។»
​ចំណែក​អ្នកវិភាគ​ឯករាជ្យ លោក ឡៅ ម៉ុងហៃ យល់ថា ការលើកឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​គឺ​ត្រឹមត្រូវ  ដោយសារ​រដ្ឋាភិបាល​តែង​ប្រើប្រាស់​លុយ​ដែល​ជា​ចំណូល​ក្នុង​ប្រទេស​ផ្ទាល់​ដើម្បី​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​។ ប៉ុន្តែ​លោក​ថា ប្រសិន​ជា​បរទេស​ផ្តាច់​ជំនួយ​មក​ប្រទេស​កម្ពុជា នោះ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​របស់រ​បស់​ប្រជាពលរដ្ឋ ។​
​សម្រាប់​ប្រធាន​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា លោក កៅ ពឿ​ន មានប្រសាសន៍ថា លោក​មិន​បានដឹង​ពី​ដំណើរការ​នៃ​ការ​យក​លុយ​ជំនួយ​មក​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​លោក​ថា​មាន​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ការអនុម័ត​ច្បាប់​ថវិកា​របស់​សភា «​ជាធម្មតា​យើង​ត្រូវ​ធ្វើ​ផែនការ​លំអិត​មួយ​សិន តាម​ក្រសួង​មួយៗ ហើយ​បាន​យើង​សរុប​ដាក់ជូន​សភា ហើយ​សភា​អនុម័ត​លុយ​ប្រចាំ​ឆ្នាំ​មុន​ទៅវិញ ដូច្នេះ​វា​ចម្លែក​ដូចជា​មិន​មាន​ស្រុក​ណា​គេ​ធ្វើ​ដូចនេះ​។​»
​បើ​តាម​លោក កែម ឡី រដ្ឋាភិបាល​ត្រូវ​មាន​ថវិកា​ជាតិ​ដែល​ជា​ចំណូល​របស់​រដ្ឋ​មាន​៥៥​ភាគរយ ហើយ​ជំនួយ និង​បំណុល​មាន​ប្រហែលជា​៤៥​ភាគរយ​៕


No comments:

Post a Comment