Paris Peace Accords 23 Oct. 1991

Friday, July 4, 2014

សមត្ថកិច្ច​ ចាប់បាន​ ជនជាតិ​ចិន ៧៨​នាក់ ​ពី​បទ​ជំរិត​មនុស្ស ​តាម​ប្រព័ន្ធ ​អ៊ី​ន​ធឺ​ណែ​ត​​

ការចាប់ខ្លួនជនជាតិចិនជំរិត​មនុស្ស​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅសៀមរាប (រូបថតដោយ៖ បូ សាវី)

សមត្ថកិច្ច​ ចាប់បាន​ ជនជាតិ​ចិន ៧៨​នាក់ ​ពី​បទ​ជំរិត​មនុស្ស ​តាម​ប្រព័ន្ធ ​អ៊ី​ន​ធឺ​ណែ​ត​​


ដោយ៖​ ជន ស្រី​ណុ​ច​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី3 កក្កដា 2014

មន្ត្រី​ជំនាញ ​ក្រសួង មហាផ្ទៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ  ចាប់​បាន​ ជនជាតិ​ចិន ​ចំនួន​៧៨​នាក់ ដែល​អះអាង ​ថា​ប្រព្រឹត្តិ​បទល្មើស ចាប់ជំរិត​មនុស្ស ​តាម​ប្រព័ន្ធ ​អ៊ី​ន​ធឺ​ណែ​ត (VOIP) នៅ​រាជធានី​ ភ្នំពេញ និង​ក្នុង​ខេត្ត​ចំនួន​ពីរ ។​
​អ្នកនាំពាក្យ ​អគ្គស្នងការដ្ឋាន​ នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ ប្រាប់​ VOD ​នៅ​រសៀល ​ថ្ងៃ​ទី​០៣ ខែកក្កដា​នេះ​ថា   បន្ទាប់​ពី​ កំលាំង​ជំនាញ​ បាន​ធ្វើ​ការស៊ើបអង្កេត​ អស់​មួយ​រយៈពេល នៅ​ថ្ងៃ​នេះ​សមត្ថកិច្ច ​ចូល​ទៅ​បង្ក្រាប ​នៅ​តំបន់​គោលដៅ​ ចំនួន​បី រួម​មាន ​ភ្នំពេញ ខេត្តសៀមរាប និង​តាកែវ ដែល​ចាប់បាន ​ជនជាតិ ​សរុប​៧៨​នាក់ ជាប់​ពាក់ព័ន្ធ​ នឹង​ការ​ចាប់ជំរិត​មនុស្ស ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ។  លោក ​បន្តថា នៅ​ខេត្ត​សៀមរាប ​ចំនួន​៤៤​នាក់ នៅ​ខេត្ត​តាកែវ​ ចំនួន​២៨​នាក់ និង​នៅ​រាជធានី​ ភ្នំពេញ​ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ ចំនួន​៦​នាក់ ដែល​កំពុង​លាក់ខ្លួន ​ក្នុង​ផ្ទះ​ជួល ។​
​លោក គៀត ច័ន្ទ​ថា​រិទ្ធ បញ្ជាក់ថា ជនជាតិ​ចិន​ ទាំង​អស់នោះ ខ្លះ​បាន​បញ្ជូន ​ទៅ​ស្នងការ​ នគរបាល​ជាតិ តែ​ខ្លះទៀត​ កំពុង​នៅ​ទីតាំង​ ដែល​សមត្ថកិច្ច​ ចុះបង្ក្រាប ។​
​កន្លង​ទៅ​ រដ្ឋាភិបាល​ កម្ពុជា ធ្លាប់​ចាប់​បាន ​ជន​អន្តោប្រវែសន៍​ ជនជាតិ​ចិន ​រាប់រយ​នាក់ ដែល​មក​ប្រព្រឹត្តិ​បទល្មើស ចាប់ជំរិត​មនុស្ស ​តាម​ប្រព័ន្ធ ​អ៊ី​ន​ធឺ​ណែ​ត (VOIP) ហើយក៏​បាន​បញ្ជួន​ពួកគេ​ ត្រឡប់​ទៅ​កាន់ ​ប្រទេស​កំណើត​វិញ តែ​រដ្ឋាភិបាល​ កម្ពុជា ​ក៏​មិន​បាន​ដាក់​ទោសទណ្ឌ​ អ្វី​ទៅលើ ​ពួក​គេ​ទេ ៕


No comments:

Post a Comment