Paris Peace Accords 23 Oct. 1991

Thursday, July 31, 2014

លោក ហ៊ុន សែន កោតសរសើរ​ កម្ពុជា​ អាច​កសាង​ ស្ពាន​អាកា​ស បាន | Hun Sen praises Cambodia's ability to build an overpass

លោក ហ៊ុន សែន កោតសរសើរ​ កម្ពុជា​ អាច​កសាង​ ស្ពាន​អាកា​ស បាន​​

VOD | ៣១ កក្កដា ២០១៤


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមសម្ពោធស្ពានអាកាសស្ទឹងមានជ័យ (រូបថត៖ ណាត​ សុភាព)
លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍​ នេះ ដាក់​សម្ពោធ​ ស្ពាន​អាកាស​ ស្ទឹងមានជ័យ ​ឲ្យប្រើ​ប្រា​ស់ ជា​ផ្លូវកា​រហើយ ដោយ​លោក​ បាន​កោតសរសើរ​ ចំពោះ​ សមត្ថភាព ​របស់​ ប្រជាជន​ខ្មែរ ​ក្នុង​ការកសាង ​ស្ពាន​អាកាស ​បែបនេះ​។​
​លោក នាយក​រដ្ឋមន្ត្រី មានប្រសាសន៍ ថា, ស្ពាន​អាកាស ​មួយ​នេះ ជា​ស្នាដៃ ​របស់ ​ប្រជាជន​ខ្មែរ ដែល​បង្ហាញ​ ថា, ​កម្ពុជា មាន​សមត្ថភាព​ កម្រិត​ខ្ពស់ ​គួរសម​ដែរ ក្នុង​ការកសាង​ ស្ពាន​អាកាស និង​អគារ ខ្ពស់ៗ​ ផ្សេងៗ​ទៀត, ដូចជា ​វិមាន​ សន្តិភាព ​ជាដើម​។​  លោក នាយក​រដ្ឋមន្ត្រី​ បន្តថា, ការកសាង​ ស្ពាន​អាកាស​នេះ គឺ​ កម្ពុជា​ មាន​វិស្វករ និង​អ្នកបច្ចេកទេស ​ខ្លួនឯង ដោយ​មិន​យក​ អ្នកជំនាញ ​មក​ពី​បរទេស​ទេ​។ 
​លោក ហ៊ុន សែន ឲ្យដឹងទៀត ថា, ការសាងសង់​ ស្ពាន​អាកាស​ ចំនួន ​៣​រួចមកហើយ, រាជរដ្ឋាភិបាល ​បាន​ប្រើ​ទុន ​របស់ ​រាជធានី ក្រុមហ៊ុន ​ក្នុងស្រុក និង​មាន ​អ្នកបច្ចេកទេស ​ក្នុងស្រុក គឺ ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​។​
​ស្ពាន​អាកាស​ ស្ទឹងមានជ័យ ត្រូវ បាន​បើក ​ការដ្ឋាន​ សាងសង់​ កាលពី​ថ្ងៃ​ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដែល​ទទួល​ ម៉ៅការ​សាងសង់ ​ដោយ​ក្រុមហ៊ុន O.C.I.C. ជា​ក្រុមហ៊ុន ​ក្នុងស្រុក, ហើយ​ ចំណាយ​ ថវិកា​ សាងសង់ ​អស់​ប្រមាណ ១៧​លាន ​ដុល្លារ​ អាមេរិក។​
ស្ពាន​អាកាស​បី​រួចមកហើយ ត្រូវបាន​កសាង​រហូត​មកដល់ពេលនេះ គឺ​ស្ពាន​ក្បាលថ្នល់ និង​ស្ពាន​អា​កាស​៧​មករា​។​
​ស្ពាន​អាកាស​ស្ទឹងមានជ័យ នឹង​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍ នៅ​ព្រំប្រទល់​ខណ្ឌទួលគោក ខណ្ឌចំការមន និង​ខណ្ឌ​មានជ័យ​។​
​របាយការណ៍​របស់​ម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឲ្យដឹងថា គម្រោង​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នេះ មាន​តួ​ស្ពាន​ចំនួន​៤ និង​ផ្លូវ​រត់​ក្រោម​ដី​ចំនួន​១ ដែល​ស្ពាន​មេ​សង់​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ឆ្លងកាត់​ខាងលើ​វិថី​ព្រះ​មុនី​រ៉េត មាន​រាង​បត់បែន​ដែល​មួយ​កំណាត់​ជា​ស្ពាន​ជាប់​គ្នា និង​មួយ​កំណាត់​ទៀត​ជា​ស្ពាន​បែក​ពី​គ្នា​។ 
​ស្ពាន​មេ​ទី​១ មាន​ប្រវែង​៤២៩​ម៉ែត្រ ទទឹង​៩​ម៉ែត្រ ស្ពាន​មេ​ទី​២ មាន ប្រវែង ៣៧៦​ម៉ែត្រ ទទឹង៩​ម៉ែត្រ ហើយ​នៅ​កំណាត់​ជាប់​គ្នា​ក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន មាន​ទទឹង​ស្ពាន ១៥,២​ម៉ែត្រ ។ ចំណែក​ស្ពាន​រង​ចំនួន​២​ទៀត គឺ​ទី​១ សង់​ឆ្លងកាត់​ប្រឡាយ​ស្ទឹងមានជ័យ​ផ្នែក​ទី​១ មាន​ប្រវែង​១៨​ម៉ែត្រ ទទឹង​១១​ម៉ែត្រ និង​ស្ពាន​ទី​២ ឆ្លងកាត់​ប្រឡាយ​ស្ទឹងមានជ័យ​ផ្នែក​ទី​២ មាន​ប្រវែង​២០​ម៉ែត្រ ទទឹង​១២,៧​ម៉ែត្រ​៕

No comments:

Post a Comment