Paris Peace Accords 23 Oct. 1991

Thursday, July 31, 2014

ការ​ផ្តល់​ អភ័យ​ឯកសិទ្ធិ ​សភា​ ដល់​សមាជិក​ គ.ជ.ប. ​ថ្មី នៅ​មិន​ទាន់​ ច្បាស់​លាស់ | Issue of immunity for new NEC members still unclear

ការ​ផ្តល់​ អភ័យ​ឯកសិទ្ធិ ​សភា​ ដល់​សមាជិក​ គ.ជ.ប. ​ថ្មី នៅ​មិន​ទាន់​ ច្បាស់​លាស់

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ ដែល​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​កាល​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​
លោក ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន ​​​កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​ គណបក្ស​​​ សង្គ្រោះ​​​ជាតិ​​​ បន្ទាប់​​​ពី​​​កិច្ចប្រជុំ​​​ នៅ​​​មន្ទីរ ​​​ព្រឹទ្ធ​​​សភា​​​​​​ ដែល​​​ឈាន​​​ ដល់​​​ការ​​​បញ្ចប់​​​ វិបត្តិ​​​ជាប់​​​គាំង​​​ នយោបាយ ​​​នៅ​​​កម្ពុជា​ កាល​​​​​ពី​​​ថ្ងៃ ​​​ទី​២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​


— គណបក្ស ​សង្គ្រោះ​ជាតិ​  និង​គណបក្ស​ ប្រជាជន​កម្ពុជា ​នៅ​មិន​ទាន់​មាន​ ជំហរ ​រួម​គ្នា​ ក្នុង​ការ​ផ្តល់​ ការ​ការពារ ​ដល់​សមាជិក​ គណៈកម្មាធិការ ​ជាតិ ​រៀបចំ ​ការ​បោះឆ្នោត​ថ្មី​ ដែល​នឹង​ត្រូវ​ បង្កើត​ឡើង ​ក្រោយ​ការព្រម​ព្រៀង​គ្នា ​រវាង ​គណបក្ស​ គូ​ទំនាស់​ ទាំង​ពីរនេះ​ នៅ​ឡើយ​ទេ។

តាម​ប្រភព​ ដែល​សិ្នទ្ធ ​នឹង​ការ​ចរចា ​ឱ្យ​ដឹងថា, ​សេចក្តី​ ព្រាងច្បាប់​ រដ្ឋ​ធម្មនុញ្ញ​ថ្មី ដែល​គណបក្ស​ សង្គ្រោះ​ជាតិ ​បាន​ស្នើ​ឡើង ​បាន​ស្នើ​សុំ​ ឱ្យ​សមាជិក​ សមាជិកា​ គ.ជ.ប. ​ថ្មី​ មាន​អភ័យ​ឯកសិទ្ធិ​ ដូច​អ្នក​ តំណាង​រាស្រ្ត​ ដែរ។  ប៉ុន្តែ គណបក្ស​ កាន់​អំណាច​ យល់​ថា,​ សំណើ​នេះ​ មិន​អាច ​ធ្វើ​បាន​ទេ។

ការស្នើសុំ​ ផ្តល់​អភ័យ​ឯកសិទ្ធិ​ ដល់​សមាជិក ​នៃ​គ.ជ.ប​. កើត​ឡើង​ បន្ទាប់​ ពីលោកស្រី​ ពុង ឈីវកេក ​ប្រធាន​ អង្គការ​ សិទ្ធិ​មនុស្ស​ លីកាដូ​ យល់​ព្រម ​ចូល​បម្រើ​ការងារ​ ក្នុង​ស្ថាប័ន​ ដែល​កំពុង​មាន​ រឿង​ចម្រូង​ចម្រាស​នេះ ​ដោយភ្ជាប់​ លក្ខខណ្ឌ ​មួយចំនួន,​ ក្នុងនោះ គឺ​ ការ​ផ្តល់​ អភ័យ​ឯកសិទ្ធិ ​ដើម្បី​ កុំ​ ឱ្យ​មាន​ គណបក្ស​ នយោបាយ​ណា​ មក​ប្រើ​ប្រាស់ ​ឥទ្ធិពល ​លើ​បាន។​

លោក ​អេង ឆៃអ៊ាង ​អ្នក​តំណាងរាស្ត្រ​ ជាប់ឆ្នោត​ នៃ​គណបក្ស​ សង្គ្រោះជាតិ ​និង​ជាប្រធាន ​ក្រុម​ការងារ ​ធ្វើ​វិសោធនកម្ម ​រដ្ឋ​ធម្មនុញ្ញ​ ខាង​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​ បញ្ជាក់​ថា៖

«ម្សិល​មិញ​ ពេល​ដែល​ខ្ញុំ ​ប្រជុំ​ការងារ​ ជាមួយ ​គណបក្ស ​ប្រជាជន​ ដែល​មាន​ ឯកឧត្តម​ ប៉ែន បញ្ញា​ ជា​ប្រធាន​, ខ្ញុំ​ ក៏​បាន​លើក​ ពី​សំណើ​ របស់​គាត់​ ទៅ​ពិភាក្សា​ដែរ​។  ប៉ុន្តែ​ នៅមិន​ទាន់​ដឹង​ លទ្ធផល​ យ៉ាង​ម៉េច​ ទេ​ព្រោះ​ ខាង​ក្រុម​ការងារ​ គណបក្ស​ ប្រជាជន​, គេ នឹង​យក​ គំនិត​ហ្នឹង ​ទៅ​ជជែក​ ជាមួយ​ ផ្ទៃក្នុង​គណបក្ស។  ប៉ុន្តែ​ ចំពោះ​ គណបក្ស​ សង្គ្រោះ​ជាតិ, ​យើ​ង​ គាំទ្រ ​នូវ​សំណើ​ និង​សំណូម​ពរ​ របស់​ គាត់​ហ្នឹង»

​យោងតាម​មាត្រា​ ១៥២​ថ្មី ដែល​ប្រភព ​ស្និទ្ធ​ នឹង​ការ​ចរចា ​ឱ្យ​វីអូអេ​ ដឹង គឺ​ គណបក្ស​ សង្គ្រោះ​ជាតិ​ សរសេរ​ថា៖​ 

«សមាជិក​ គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការបោះឆ្នោត​ ត្រូវ​ ជ្រើសរើស​ក្ នុង​ចំណោម​ ឥស្សរជន​ ដែល​មាន​សញ្ជាតិ​ ជា​ខ្មែរ​ ពី​កំណើត,​ មាន​សញ្ញាបត្រ​ កម្រិត​ឧត្តម​សិក្សា​ ឡើងទៅ​, ហើយ​ មាន​ពិសោធន៍​ ច្រើន ​ក្នុង​ការ​បម្រើ​សង្គម។  សមាជិក​ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការបោះឆ្នោត​ មាន​អភ័យ​ឯកសិទ្ធិ​ ដូច​តំណាងរាស្រ្ត​ ក្នុង​ការ​បំពេញ​ តួនាទី​ខ្លួន។  ការរៀបចំ​ និងការ​ប្រព្រឹត្ត​ទៅ​ នៃ​គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការបោះឆ្នោត​ នឹង​ត្រូវ​ កំណត់​ ក្នុង​ច្បាប់​មួយ។»

ប៉ុន្តែ ​ការលើក​ឡើង​នេះ​ ត្រូវ​ បាន​លោក​ ឈាង វុន​ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋ​សភា​ជាតិនៃ​គណបក្ស​ប្រជាជន​ កម្ពុជា​យល់​ថា​មិន​អាច​ទទួល​យក​បាន​ទេ។​
លោក​ឈាង វុន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖​

«គ.ជ.ប. ​គាត់ មិន​មែន​ ជា​តំណាងរាស្រ្ត​ទេ។  កុំ​ លើក​ ពី​អ្វី ដែល​តំណាង​ ពលរដ្ឋ ​គាត់មាន។​  បុព្វសិទ្ធិ អ្នក​តំណាងរាស្រ្ត​ និង​អភ័យ​ឯកសិទ្ធិ​ អ្នក​តំណាងរាស្រ្ត​ហ្នឹង​ គឺ​ ជា​ការ​ធានា​ ពី​ការនិយាយ​ស្តី របស់​គាត់, ​ហើយ​ និយាយ​ ពី​ការ​ចំណាយ ​ដើម្បី  បម្រើ​រាស្រ្ត​ របស់​គាត់​ បី​បួន​ម៉ឺននាក់ ​ដែល​គាត់​ តំណាង​ដូច្នេះ​ ក្នុង​នាម ​អ្នក​តំណាងរាស្រ្ត​ គាត់​ សំខាន់​ណាស់​។  អញ្ចឹង​ហើយ ​គេ​ ការពារ​គាត់,​ កុំ ​ឱ្យ​គាត់​ ការពារ ​ប្រជារាស្រ្ត​ របស់​គាត់​ ទៅ​គាត់​ ត្រូវ ​ទទួល​ទោស​ នៅ​ក្នុង​ការ​និយាយ​ស្តី ការពារ ​នៅក្នុង​រដ្ឋ​សភា។ ​ អញ្ចឹង​ហើយ​ បាន​ជា​គេ​ ឱ្យ​អភ័យ​ឯកសិទ្ធិ។  ការងារ​ គ.ជ.​ប​. គឺ​ ជាការ​ងារ ប្រតិបត្តិ​ ក្នុង​ការបោះឆ្នោត​ អញ្ចឹង​ ការងារ​បោះឆ្នោត, ​វា អត់​មាន​ រឿង​អ្វី​ ត្រូវ​ មាន​អភ័យ​ឯកសិទ្ធិ​ផង។  ការ​សុំ​នេះ ​អត់​ត្រឹម​ត្រូវ​ទេ​ ហើយ​ វា មិន​ដែល​មាន​ ប្រទេស​ណា​ មាន​អភ័យ​ ឯកសិទ្ធិ​ ជូន​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការបោះឆ្នោត​ទេ»

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទទួល​រងការ​ចោទ​ប្រកាន់​ថា​មាន​ ការលំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាចដែល​នាំ​ឱ្យ​លទ្ធផល​ឆ្នោត​ដែល​ប្រកាស​ ដោយស្ថាប័ន​នេះ​មិន​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ទទួល​ស្គាល់ហើយ​មិន​ទទួល​យក​ និង​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​សភា​ជាតិ។​

អង្គការ​សង្គមស៊ីវិល​យល់​ថា​អភ័យ​ឯកសិទ្ធ​នេះ​គឺ​ជា​ការ​ការពារ​បន្ថែម​ ទៀត​ដល់​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​នេះ​បើ​ទោះ​បី​ជា​គំរូ​ដូចនេះ​នៅ​ មិន​ទាន់​មាន​អនុវត្ត​នៅ​ប្រទេស​ណា​ក៏ដោយ។
លោក​បណ្ឌិត​ ហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ថា​ការកែទម្រង់​ស្ថាប័ន​រៀបចំការបោះឆ្នោត​នេះ​មាន​ការ​ចាំ​បាច់​ ដែល​តម្រូវ​ឱ្យ​សមាជិក​នីមួយៗ​មាន​អភ័យ​ឯកសិទ្ធិ​ដូច​ជា​តំណាងរាស្ត្រ​ដែរ​ ដោយសារ​ស្ថាប័ន​នេះ​កំណត់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ហើយ​ស្ថាប័ន​នេះ​ឯង​គឺ​ នឹង​ធ្វើ​ការ​ជា​កណ្តាល​រវាង​គណបក្ស​នយោបាយ​ទាំង​អស់។ អញ្ចឹង​ប្រសិនបើ​ស្ថាប័ន​មួយ​នេះ​ស្ថិត​នៅ​ក្នុងគំនាប​គណបក្ស​នយោបាយ​ណា​ដូច ​ជា​កា​របញ្ឈប់​ឬ​ក៏ការ​បៀតបៀន​ចាប់​ខ្លួន​អ្វី​នោះ អីចឹង​ពួកគាត់​មិន​មាន​ឯករាជ្យ​ក្នុង​ការ​ធ្វើ​ការ​ងារ​ទេ»

ប៉ុន្តែ​លោក​ឈាង វុន សមាជិកក្រុម​ចរចា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​បើ​សមាជិក​ គ.ជ.ប​ធ្វើការ​បន្លំ​សន្លឹកឆ្នោត​គឺ​ត្រូវ​តែ​ទទួលទោស៖

«គាត់​ ទៅ​លួច​បន្លំ​ ការបោះឆ្នោត​, ហើយ ​ឱ្យ​គាត់ ​អត់​មាន​ទោស​ យ៉ាង​ម៉េច? ​ វាមិ នដែល​មាន។  ខ្ញុំ​ មិន​ថា​ អី​ទេ​ បើ​ ថា​ ឱ្យ​ ក៏ឱ្យ​ទៅ។  ​ក៏ប៉ុន្តែ ​ខ្ញុំ​ មិន​ស្តាយ​ ទេ​នោះ​ មិន​មែន ​របស់​ខ្ញុំ​ផង​, ប៉ុន្តែ​ ជា​គោលការណ៍​ច្បាប់។  ​វា អត់​មាន​ ការអនុវត្ត​ បែប​នេះ»​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀងគ្នា​ បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ដែល​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។ ប៉ុន្តែ​សមាជិក​សភា​ជាប់ឆ្នោត​ទាំងអស់​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​មិន​ ទាន់​ស្បថ​ចូល​កាន់​តំណែង​នៅឡើយ​ទេ​ដោយ​រង់ចាំ​ក្រុម​ការងារ​ដែល​បាន​បង្កើត ​ឡើ​ង​ចំនួន​បី​ចរចា​លើ​ចំណុច​លម្អិត​សម្រាប់​យក​ទៅ ​អនុវត្ត​នៅ​ពេល​ដែល​ចូល​កាន់​តំណែង។ 

ការបង្កើត​ គ.ជ.ប. ​ថ្មី ​ត្រូវ ​ផ្អែកលើ​រូបមន្ត​បួន​នាក់​មក​ពី​គណបក្ស​កាន់ ​អំណាច ​៤​នាក់​មក​ពី​គណបក្ស​ប្រឆាំង​និង​មួយ​នាក់​ជា​បុគ្គល​ឯករាជ្យ។ ​សម្រាប់​សមាសភាព​ខាងផ្នែក​គណបក្ស​ប្រឆាំង​ត្រូវបាន​ប្រភព​ប្រាប់​ឱ្យ​ដឹង​ ថា​ ​មាន​សមាសភាព​មក​ពី​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​ច្រើន​ក្រៅពី​លោកស្រី​  ពុង ឈីវ​កេក​៕



1 comment:

  1. Anonymous2:17 AM

    HERE IS A RECOMMENDATION 1ST BOTH CNRP & CPP CHOOSE PONG CHIV KEKTO FILL IN THE POST, THEN BOTH CNRP & CPP MUST CHOOSE THE NEXT 4-5 CANDIDATE IN ORDER TO BACK UP THE THE 1ST CANDIDATE JUST IN CASE THAT PONG CHIV KEK LEAVE THE POST THE NEXT 5 CANDIDATE WILL SWEAR IN AND TAKE THE POST AUTOMATICALLY. MUST WRITE THIS AS A LAW IN CONSTITUTION THAT THE POOL OF CANDIDATE MUST SWEAR IN AND TAKE THE POST AUTOMATICALLY IN CANDIDATE ORDERLY. AND SIGN BY BOTH CNRP & CPP TO AGREE.

    BY DOING THIS TWO PARTIES CNRP & CPP ARE AGREE IN ADVANCE WITH THE CANDIDATE THEY BOTH ARE CHOOSING NOW, SO THERE ARE NO PROBLEM LATER.

    ReplyDelete