Paris Peace Accords 23 Oct. 1991

Friday, August 1, 2014

លោក ស ខេង មិន​ទាន់ ​ឆ្លើយ​តប ​នឹង​លិខិត​ របស់​លោក សម រង្ស៊ី | Sar Kheng still has not responded to letter of Sam Rainsy

លោក ស ខេង មិន​ទាន់ ​ឆ្លើយ​តប ​នឹង​លិខិត​ របស់​លោក សម រង្ស៊ី

RFA | ៣១ កក្កដា ២០១៤
ស ខេង ៦១០
លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ​ក្រសួង ​មហាផ្ទៃ ថ្លែង​ទៅ​កាន់ ​អ្នក​ចូល​រួម ​ក្នុង​ឱកាស​ ផ្ទេរ​តំណែង ​អភិបាល ​នៃ​គណៈ​អភិបាល​ ខេត្ត​ពោធិ៍សាត់ នា​សាល​ប្រជុំ​ សាលា​ខេត្ត​ ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៤។  RFA/Chin Chetha

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ ​គណបក្ស​ សង្គ្រោះ​ជាតិ ថ្លែង​ឲ្យ​ដឹង​ នៅ​ថ្ងៃ ​ទី​៣១ កក្កដា ថា, មក​ទល់​ល្ងាច ​ថ្ងៃ ​ទី​៣១ កក្កដា នេះ គណបក្ស​ សង្គ្រោះ​ជាតិ មិន​ទាន់​ បានទទួល ​ចម្លើយ​តប ​ពីលោក ស ខេង និង​គណបក្ស ​ប្រជាជន​កម្ពុជា ទាក់ទង​លិខិត លោក សម រង្ស៊ី ផ្ញើ​ជូន លោក ស ខេង កាល​ពី​ថ្ងៃ​ ទី​៣០ កក្កដា នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ ទី​៣០ កក្កដា លោក សម រង្ស៊ី ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ផ្ញើ​ លិខិត​មួយ ជូនលោក ស ខេង មាន​ភ្ជាប់​ ជាមួយ ​សេចក្តី​ព្រាង​ច្បាប់ ​រដ្ឋធម្មនុញ្ញ ស្ដីពី ​វិសោធនកម្ម​ មាត្រា​៧៦ និង​ការ​បង្កើត​ ជំពូក​ថ្មី ទាក់ទង​ នឹង​អង្គការ​ រៀបចំ ​ការ​បោះ​ឆ្នោត ស្រប​តាម​ ស្មារតី​ នៃ​កិច្ច​ព្រមព្រៀង ​រវាង ​គណបក្ស​ ទាំង​ពីរ កាល​ពី​ថ្ងៃ ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។


លិខិត លោក សម រង្ស៊ី ដែល​បាន ​ផ្ញើ​នោះ បាន​បញ្ជាក់​ ថា, សូម ​ឲ្យលោក ស ខេង ពិនិត្យ​លើ​ សេចក្តី​ព្រាង​នោះ, ហើយ ​បើ​ គណបក្ស ​ប្រជាជន​កម្ពុជា ទទួល​យក ​ខ្លឹមសារ ​នៃ​សេចក្តី​ព្រាង​នោះ គណបក្ស​ ទាំង​ពីរ ​អាច​ដំណើរ​ការ​ បាន​ឆាប់​រហ័ស, ហើយ​ អាច​កំណត់​ថ្ងៃ ​ក្នុង​សប្ដាហ៍​នេះ ឬ​សប្ដាហ៍​ក្រោយ ក្នុង​ការ​រៀបចំ​ ពិធី​សច្ចាប្រណិធាន សម្រាប់​ តំណាង​រាស្ត្រ ​ជាប់​ឆ្នោត ៥៥​រូប មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ, ព្រម​ទាំង​ កំណត់​ថ្ងៃ​ប្រជុំ ​វិសាមញ្ញ​ រដ្ឋសភា ដើម្បី​ ចាប់​ផ្ដើម​ របៀបវារៈ ដែល​បាន​ ឯកភាព​គ្នា​ ក្នុង​កិច្ច​ប្រជុំ​ នៅ​ព្រះបរមរាជវាំង កាល​ពី​រសៀល​ ថ្ងៃ​ទី​២៤ កក្កដា។

លិខិត លោក សម រង្ស៊ី នោះ បាន​បង្ហាញ ​ឲ្យ​ដឹង ​អំពី​ខ្លឹមសារ​ សេចក្តី​ព្រាង​ថ្មី ​របស់ ​រដ្ឋធម្មនុញ្ញ មាន​មាត្រា​ ៧៦​ថ្មី ជំពូក​ ១៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ដែល​មាន​ មាត្រា​ ១៥០​ថ្មី, មាត្រា ​១៥១​ថ្មី, មាត្រា​ ១៥២​ថ្មី, និង​មាត្រា ​១៥៣​ថ្មី៕

No comments:

Post a Comment