ទស្សនៈ សង្គមស៊ីវិល ជុំវិញ ការតែងតាំង កូនស្រីលោក កឹម សុខា ជាសមាជិក គ.ជ.ប.
VOD| ៣១ កក្កដា ២០១៤
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រោយពីការចរចា បញ្ចប់វិបត្តិ នយោបាយ រវាង គណបក្ស ឈ្នះឆ្នោត ទាំងពីរ ការជ្រើសតាំង សមាសភាព សមាជិក គ.ជ.ប. ថ្មី គឺ ជាព័ត៌មាន ដែលប្រជាពលរដ្ឋ តាមដាន និងចង់ដឹង។
ថ្មីៗនេះ លេចឮ ព័ត៌មាន ថា, គណបក្ស សង្គ្រោះជាតិ នឹងតែងតាំង កូនស្រី លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ជាសមាជិក គ.ជ.ប. ថ្មី ក្នុងចំណោម បេក្ខភាព ទាំងបួនរូប មកពីគណបក្ស សង្គ្រោះជាតិ ដែលក្នុងនោះ, គេ ស្គាល់មួយរូបហើយ គឺ លោក គួយ ប៊ុនរឿន។ ចំណែក ឯសមាសភាព ពីរ រូបទៀត តាមព័ត៌មាន លេចឮ ថា, គណបក្សនេះ នឹងជ្រើសរើស ចេញពីអង្គការ សង្គមស៊ីវិល។
នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា នេះ នៅលើបណ្ដាញ ទំនាក់ទំនងសង្គម មានការបញ្ចេញ មតិ ជាច្រើន ទាក់ទង នឹងការជ្រើសតាំង កញ្ញា កឹម មនោវិទ្យា ជាសមាជិក គ.ជ.ប. ថ្មីនេះ។
តើ សង្គមស៊ីវិល យល់ឃើញ យ៉ាងណា ចំពោះ ការដាក់បេក្ខភាព កញ្ញា កឹម មនោវិទ្យា នេះ?
សម្រាប់ អ្នកវិភាគ ឯករាជ្យ លោក កែម ឡី យល់ថា, គណបក្ស ដែលគេ ចាត់ទុក ថា ជាគណបក្ស ប្រជាធិបតេយ្យ គួរតែ មានលក្ខខណ្ឌ នៃការជ្រើសរើស, ដូចជា៖ ផ្សាយជាសាធារណៈ, មានគណកម្មការ ជ្រើសរើស, ហើយ យកសមាសភាព ដែលល្អៗ ទៅឲ្យសភា ជ្រើសរើស ជាដើម។ លោក បន្តថា, បើ គណបក្ស សង្គ្រោះជាតិ ធ្វើការតែងតាំង សមាជិក គ.ជ.ប. ថ្មី ដូចព័ត៌មាន ដែលលេចឮ នោះមែន, វា នឹងធ្វើ ឲ្យខូចកេរ្តិ៍ឈ្មោះ គណបក្សនេះ។ «ប្រជាប្រិយភាព នឹងធ្លាក់ចុះខ្សោយ។ ហើយ ក្នុងចំណោម គ្នាគាត់ហ្នឹង, គាត់ អាចទទួលរង នូវការរិះគន់ ច្រើន, ដូចជា នៅក្នុងហ្នឹង ក៏មាន សមាជិក សកម្មៗ ច្រើន ក៏មានយុវជន ច្រើន។ គាត់ មានសមត្ថភាព ជាងឆ្ងាយ ច្រើនអ៊ីចឹង ទៅណាស់! ហើយ ធ្វើឲ្យ មិនសប្បាយចិត្ត ទៅដល់យុវជន សកម្ម នៅក្នុងគណបក្ស ដែលគេ មានសមត្ថភាព, មានបទពិសោធ, មានប្រជាប្រិយភាព។»
ចំណែក ឯអ្នកសម្របសម្រួល បណ្ដាញរួបរួម ដើម្បី គណនីភាព សង្គម នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ យល់ថា, បើសិនជា មានការតែងតាំង កូនស្រី លោក កឹម សុខា ដូចព័ត៌មាន លេចឮ នោះមែន, វា នឹងធ្វើ ឲ្យប៉ះពាល់ ដល់កិត្តិយស គណបក្ស សង្គ្រោះជាតិផង និងប៉ះពាល់ ដល់កិត្តិយស គ្រួសារ លោក កឹម សុខា ផ្ទាល់តែម្ដង។ លោក បន្តថា, ការជ្រើសរើសនេះ គួរតែ ជាការសម្រេចចិត្ត របស់ ប្រជាពលរដ្ឋ។ «កន្លងមក បក្សប្រឆាំង ជាពិសេស លោក កឹម សុខា, គាត់ ធ្លាប់លើកឡើង អំពី ការរិះគន់ ទៅលើ រឿងកូន ឡើងតាម ជើងខោ ឪពុក សម្រាប់ តំណែង នៅក្នុងរដ្ឋាភិបាល។ អ៊ីចឹង ខ្ញុំ គិតថា, ចំណុចនេះ គណបក្ស សង្គ្រោះជាតិ ត្រូវ ពិចារណា ឲ្យមែនទែន, ហើយ ចៀសវាង ឲ្យរួចផុត ពីរឿង បក្សពួកនិយម, គ្រួសារនិយម ហ្នឹង។ បើ មិនដូច្នោះទេ, គណបក្សនេះ នឹងរង នូវការធ្លាក់ ប្រជាប្រិយភាព ជាក់ ជាមិនខាន។»
សម្រាប់ អ្នកវិភាគ នយោបាយ ឯណោះវិញ, លោកស្រី ជា វណ្ណាត យល់ថា ការចូលសភារបស់គណបក្សសង្គ្រោះជាតិ នាំឲ្យអ្នកគាំទ្រគណបក្សនេះមួយចំនួនមិនសប្បាយចិត្ត ហើយស្របពេលនេះ បើមានការតែងតាំងកូនស្រីលោកកឹម សុខា ដូចព័ត៌មានលេចឮមែននោះ វានឹងធ្វើឲ្យមានការមិនសប្បាយចិត្តរឹតតែខ្លាំងឡើង។ លោកស្រីយល់ថា នេះមិនមែនជាពេលវេលាសមរម្យសម្រាប់ការជ្រើសតាំងបេក្ខភាពកញ្ញាកឹម មនោវិទ្យាជាសមាជិក គជប ថ្មីនោះទេ «បើសិនណាជាមានការតែងតាំង កូនស្រីឯកឧត្តមកឹម សុខា មកទៀតអាចធ្វើឲ្យអ្នកដែលអរិចិត្តស្រាប់ហើយហ្នឹង កាន់តែអរិចិត្តខ្លាំងទៅទៀត ឬមួយក៏មានអ្នកណាមួយទៀតបកស្រាយ ពីព្រោះពាក្យដែលខ្ញុំឮផ្ទាល់ ហើយគាត់និយាយថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើដើម្បីតែអំណាចផ្ទាល់ខ្លួន។»
ទោះយ៉ាងណា កាលពីថ្ងៃពុធទី ៣០ ខែកក្កដា ម្សិលមិញ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ បានច្រានចោលព័ត៌មានដែលលេចឮនោះថា ជាព័ត៌មានមិនទាន់ផ្លូវការនៅឡើយ៕
It's bad if appoint Kem Sokha's daughther.
ReplyDeleteIt's like telling the country and the Cambodian people that the future rests on Kem Sokha's kids vs. The Huns. Guaranty, we will loose the next election, if she were indeed confirmed to the post. The reactions from all over the world will be swift and brutal. Going to drive away CNRP supporters as most will no longer trust the leadership for their poor or lack of judgment thereof. CNRP is screwed bringing Mona to NEC.
ReplyDelete