Paris Peace Accords 23 Oct. 1991

Friday, August 1, 2014

បក្ស​ទាំង​ពីរ​ នឹង​ពិភាក្សា ​លើ​សេចក្ដី​ព្រាង​ វិសោធន​កម្ម ​រដ្ឋធម្មនុញ្ញ ​រួម​គ្នា | Both parties will discuss amendment of Constitution together

បក្ស​ទាំង​ពីរ​ នឹង​ពិភាក្សា ​លើ​សេចក្ដី​ព្រាង​ វិសោធន​កម្ម ​រដ្ឋធម្មនុញ្ញ ​រួម​គ្នា

RFA | ១ សីហា ២០១៤
ហ៊ុន សែន ៦១០
ថ្នាក់​ដឹក​នាំ​ គណបក្ស​ ប្រជាជន​កម្ពុជា ដឹក​នាំ​ ដោយលោក ហ៊ុន សែន (កណ្ដាល) ក្នុង​កិច្ច​ប្រជុំ​ ចរចា ​រវាង​ គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស ​សង្គ្រោះ​ជាតិ នា​រដ្ឋសភា កាល​ពី​ថ្ងៃ​ ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។  RFA/Mom Sophon

លោក​ ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​មន្ត្រី​ ជាន់ខ្ពស់​ គណបក្ស ​ប្រជាជនកម្ពុជា បាន​ផ្ញើ​ សេចក្ដី​ព្រាង​ មក​គណបក្ស​ សង្រ្គោះជាតិ​ វិញ​ហើយ អំពី​ ការ​វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ ដែល​សំដៅ​ ដល់​ការ​ដាក់ ​ស្ថាប័ន​រៀប​ចំ​ ការ​បោះឆ្នោត​ ជា​ស្ថាប័ន​ ធម្មនុញ្ញ​ នោះ។

មន្ត្រី​ជាន់ខ្ពស់​ គណបក្ស ​សង្រ្គោះជាតិ និង​ជា​ប្រធាន ក្រុម​ការងារ​ វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា, នៅ​ព្រឹក​ថ្ងៃ​ ទី​៣១ កក្កដា​នេះ លោក ស ខេង បាន​ផ្ញើ​ សេចក្ដី​ព្រាង​ មក​គណបក្ស សង្រ្គោះជាតិ​វិញ។  លោក ​បញ្ជាក់​ថា, ​ក្រុម​ការងារ​ គណបក្ស​ ទាំងពីរ នឹង​ជួប​គ្នា​ នៅ​រសៀល​ថ្ងៃ ​ទី​១ សីហា ដើម្បី​ ពិភាក្សា​គ្នា ​អំពី​ សេចក្ដី​ព្រាង ​របស់ ​គណបក្ស​ទាំងពីរ ក្នុង​ការ​ធ្វើ​ វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ​នេះ ​រួម​គ្នា។

នៅ​ក្នុង​សេចក្ដី​ព្រាង ​របស់​ គណបក្ស​ សង្រ្គោះជាតិ ផ្ញើ​ទៅ​លោក ស ខេង កាល​ពី​ថ្ងៃ​ ទី​៣០ កក្កដា នោះ គឺ ​គណបក្ស សង្រ្គោះជាតិ ចង់​ធ្វើ​ វិសោធនកម្ម ​រដ្ឋធម្មនុញ្ញ មាត្រា ៧៦ និង​បង្កើត​ជំពូក ​ទី១៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ អំពី ​អង្គការ ​រៀបចំ​ ការ​បោះឆ្នោត, ក្នុង​នោះ​ ទាមទារ​ ឲ្យ​សមាជិក ​កំពូល គ.ជ.ប. មាន អភ័យឯកសិទ្ធិ, មាន​ថវិកា​ ស្វ័យភាព ​របស់​ខ្លួន​ ជាដើម។

នៅ​ក្នុង​លិខិត ​របស់​លោក ឧបនាយករដ្ឋមន្ត្រី ស ខេង ឆ្លើយ​តប​ ទៅ​លោក សម រង្ស៊ី ជា​ប្រធាន​ គណ​បក្ស ​សង្រ្គោះជាតិ​វិញ​នោះ គឺ ​លោក ​យោង​ទៅ​លើ ​សេចក្ដី​ព្រាង ​របស់ ​គណបក្ស​ ប្រជាជនកម្ពុជា កាលពីថ្ងៃ ទី២២កក្កដា ដែល​គណបក្ស ​ទាំង​ពីរ​ ធ្លាប់​បាន ​ពិភាក្សា​គ្នា, ហើយ ​មិន​ត្រូវ​រ៉ូវ​គ្នា​នោះ។  នៅ​ក្នុង សេចក្ដី​ព្រាង ​របស់ ​គណបក្ស ​ប្រជាជនកម្ពុជា អំពី​ ការ​ធ្វើ​វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ មាត្រា​៧៦​នេះ មិនបាន​បញ្ជាក់ ​អំពី សមាជិក​ គ.ជ.ប. ដាក់​ឲ្យ​មាន​ អភ័យ​ឯកសិទ្ធិ​ នោះ​ឡើយ និង​មាន ​ករណី​ ជា​ច្រើន​ទៀត ដែល​ខុស​គ្នា។

ទោះ​បី​ ជា​យ៉ាង​នេះ​ក្ដី លោក អេង ឆៃអ៊ាង អះអាង​ថា, លោក ​មាន​ជំនឿ​ថា គណបក្ស​ ទាំងពីរ​ នឹង​មាន ចំណុច​រួម ​ក្នុង​ការ​ធ្វើ​ វិសោធនកម្ម​ រដ្ឋធម្មនុញ្ញ​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា ​នៅ​រសៀល​ថ្ងៃ​ ទី១ សីហានេះ។  លោក​ បន្ថែម​ថា លទ្ធផល​ យ៉ាងណា​នោះ នឹង​រង់​ចាំ​មើល ​ការ​ជួប​គ្នា ​ជាក់ស្ដែង​ទៀត៕


No comments:

Post a Comment