បក្សប្រឆាំង ស្នើប្រធាន សភា ចាត់ចែង ឲ្យតំណាងរាស្ត្រ ៥៥រូប ចូលស្បថ
RFA / វិទ្យុ អាស៊ី សេរី | ៤ សីហា ២០១៤
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ផ្ញើលិខិត មួយច្បាប់ ទៅលោក ហេង សំរិន ប្រធាន រដ្ឋសភា នៅថ្ងៃ ទី៤ សីហា នេះ ស្នើសុំ ឲ្យជួយ ចាត់ចែង រៀបចំ ដើម្បី ឲ្យបេក្ខជន តំណាងរាស្ត្រ ជាប់ឆ្នោត របស់ គណបក្ស សង្គ្រោះជាតិ ៥៥រូប បានចូលធ្វើ សច្ចាប្រណិធាន នៅមុខ ព្រះភក្ត្រព្រះមហាក្សត្រ យោងតាម រដ្ឋធម្មនុញ្ញ មាត្រា៨២ថ្មី នៃព្រះរាជាណាចក្រ កម្ពុជា។
ភ្លាមៗ នេះដែរ រដ្ឋសភា ក៏បានផ្ញើ លិខិតលោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង ព្រះបរមរាជវាំង សូម ឲ្យរៀបចំ ពិធីសច្ចាប្រណិធាន សម្រាប់ បេក្ខជន តំណាងរាស្ត្រ ជាប់ ឆ្នោត របស់ បក្សសង្គ្រោះជាតិ តាមការស្នើសុំ របស់លោក សម រង្ស៊ី។
No comments:
Post a Comment