Paris Peace Accords 23 Oct. 1991

Monday, August 4, 2014

លោក សម រង្ស៊ី ដាក់​លិខិត ​ទៅ​ប្រធាន រដ្ឋសភា លោក ហេង សំរិន រៀបចំ​ ចូល​ធ្វើ​ សច្ចាប្រណិធាន | Sam Rainsy sends letter to parliament president Heng Samrin to prepare for oath taking ceremony

លោក សម រង្ស៊ី ដាក់​លិខិត ​ទៅ​ប្រធាន រដ្ឋសភា លោក ហេង សំរិន រៀបចំ​ ចូល​ធ្វើ​ សច្ចាប្រណិធាន​​

VOD | ៤ សីហា ២០១៤


​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី

ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ ដាក់​លិខិត ​ទៅ​ប្រធាន រដ្ឋសភា លោក ហេង សំរិន ដើម្បី​ស្នើ​ ឲ្យមាន​ ការរៀបចំ ​ចូល​សច្ចាប្រ​ណិធាន ​នៅ​មុខ ​ព្រះ​ភក្ត្រ ​របស់​ ព្រះមហាក្សត្រ​។​

​លិខិត ​របស់​លោក សម រង្ស៊ី ចុះហត្ថលេខា​ នៅ​ថ្ងៃ ទី​៤ ​ខែ​សីហា​នេះ បង្ហាញថា, គណបក្ស​ សង្គ្រោះ​ជាតិ ស្នើសុំ​ ចាត់ចែង​ រៀបចំ​ ដើម្បី ​ឲ្យ​បេក្ខជន​ ជាប់ឆ្នោត​ តំណាងរាស្ត្រ​ គណបក្ស​ ទាំង​៥៥​រូប ចូល​ធ្វើ​ សច្ចាប្រណិធាន នៅ​មុខ​ ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​។  លិខិត​ផ្ញើជូន​ ប្រធាន រដ្ឋសភា មិន​បាន​បញ្ជាក់​ ពី​កាលបរិច្ឆេទ ពិតប្រាកដ​ នៃ​ការចូល​ ធ្វើ​សច្ចាប្រណិធាន​ នោះទេ​។​


​មន្ត្រី ជាន់ខ្ពស់ ​គណបក្ស​ សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ ថា, លិខិត​ របស់​លោក ​សម រង្ស៊ី ត្រូវ បាន​បញ្ជូន​ទៅ ​ព្រះបរមរាជវាំង​ហើយ ​រហូត​មកដល់ ពេលនេះ​។​

លិខិត របស់ រដ្ឋសភា គោរពជូន សម្តេចចៅហ្វាវាំង គង់ សំអុល  រដ្ឋមន្រ្តី ក្រសួង ព្រះបរមរាជវាំង ឲ្យដឹងថា, សម្តេចចៅហ្វាវាំង មេត្តាពិនិត្យ និងរៀបចំ ពិធីសច្ចាប្រណិធាន ជូនតំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ ចំនួន ៥៥រូប នៅកាលបរិច្ឆេទ ដ៏គួរសម តាមការគួរ។

VOD​ មិនទាន់​ អាច​សុំ​ ការអត្ថាធិប្បាយ ​ភ្លាមៗ​ ពី​មន្ត្រី​ ព្រះបរមរាជវាំង​ បាន​នៅឡើយ​ទេ​។​

​សេចក្តីរាយការណ៍ ​ចុងក្រោយ ឲ្យដឹងថា, បេក្ខជន​ ជាប់ឆ្នោត​ ជា​តំណាងរាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ មាន​ផែនការ ​ចូល​ស្បថ​ នៅ​ព្រះ​ម​រម​រាជវាំង ​នៅ​ថ្ងៃ​អង្គារ​ ស្អែក​នេះ នៅ​ពេល ​រសៀល​៕

No comments:

Post a Comment