Paris Peace Accords 23 Oct. 1991

Saturday, August 2, 2014

អ៊ីរ៉ា​៖ ​សមាជិក​ គ.ជ.ប. ​ត្រូវ​តែ​ ជា​បុគ្គល​​ មាន​លក្ខណៈ​សម្បត្តិ​ សំខាន់ ​ដែល​មិន​មែន​ ជា​សាច់​ញាតិ ​បង្កើត ​របស់​ ថ្នាក់​ដឹក​នាំ​បក្ស​ | Electoral Reform Alliance (ERA): Member of NEC should be someone with significant qualifcations, who is not a close relative of party leader

អ៊ីរ៉ា​៖ ​សមាជិក​ គ.ជ.ប. ​ត្រូវ​តែ​ ជា​បុគ្គល​​ មាន​លក្ខណៈ​សម្បត្តិ​ សំខាន់ ​ដែល​មិន​មែន​ ជា​សាច់​ញាតិ ​បង្កើត ​របស់​ ថ្នាក់​ដឹក​នាំ​បក្ស​

កញ្ញា គឹម មនោវិទ្យា ត្រូវបានគេមើលឃើញថា អាចក្លាយជាសមាជិកគ.ជ.ប។
កញ្ញា គឹម មនោវិទ្យា ត្រូវ បានគេ មើលឃើញ ថា អាចក្លាយ ជាសមាជិក គ.ជ.ប.។  @Kem Monovithya

សម្ព័ន្ធ​​កំណែ​ទម្រង់​​ ការ​បោះ​ឆ្នោត​ (ហៅ​​កាត់​​ថា ​អ៊ី​រ៉ា) ​នៅ​​ថ្ងៃ​​ ព្រហស្បតិ៍​​ ម្សិល​មិញ ​បាន​​ផ្ញើ​លិខិត​​ ចំហ​​មួយ​ ទៅ​កាន់​​ គណបក្ស​​ ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​ សង្គ្រោះ​​ជាតិ​។ ​ នៅ​ក្នុង​​លិខិត​​ ចំហ​​នោះ ​អ៊ី​រ៉ា​​ បាន​​សង្កត់​ធ្ងន់​ ថា, ​បេក្ខ​ជន​​ សម្រាប់ ​​ជា​​សមាជិក​ គ.ជ.ប. ​ត្រូវ​តែ​​ ជា​​បុគ្គល ​​ដែល​មាន ​​លក្ខណៈ​សម្បត្តិ​​ សំខាន់, ​ហើយ​​ មិន​មែន​ ជា​​សាច់​ញាតិ ​​របស់ ​​ថ្នាក់​ដឹក​នាំ​​ គណបក្ស​​ ដែល​មាន​​ អាសនៈ​​ ក្នុង​​រដ្ឋ​សភា ​​នោះ​ទេ​។​

RFI / ​វិទ្យុ ​បារាំង ​អន្ដរជាតិ | ១ សីហា ២០១៤

បេក្ខជន​ សម្រាប់​ ស្ថាប័ន​រៀបចំ ​ការបោះឆ្នោត ត្រូវ​ សន្យាថា នឹងមិន​ធ្វើ ជា​សមាជិក គណបក្ស នយោបាយ​ ណាមួយ​ឡើយ ក្នុង​រយៈពេល ​ពីរ​ឆ្នាំ គិតពី​ថ្ងៃ​ ចប់​អាណត្តិ។  នេះ​ ជា​អនុសាសន៍​ របស់​អ៊ី​រ៉ា ផ្ញើជូន​បក្ស ​ជាប់ឆ្នោត​ ទាំងពីរ នៅក្នុង​លិខិត​ ចំហ​មួយ​ របស់ខ្លួន ចុះ​ថ្ងៃ ទី៣១ កក្កដា។  អ៊ី​រ៉ា​ ក៏បាន​សង្កត់ធ្ងន់ ​ផងដែរ ​ថា បេក្ខជន​ សម្រាប់​ ជា​សមាជិក គ.ជ.ប. ត្រូវ ជា​បុរស ឬ​​ស្ដ្រី​ ដែលមាន​ លក្ខណៈសម្បត្តិ​ សំខាន់, ដែល​មិនមែន ជា​សហព័ទ្ធ ឬ​សាច់ញាតិ​ បង្កើត ​របស់ ​ថ្នាក់ដឹកនាំ ​គណបក្ស ​ដែលមាន​ អាសនៈ ​ក្នុង​រដ្ឋសភា​ ឡើយ។ 


លោក​ ព្រាប កុល នាយក​ប្រតិ​ប​ត្ត​ អង្គការ​ តម្លាភាព​ កម្ពុជា មានប្រសាសន៍ ប្រាប់​វិទ្យុ ​បារាំង ​អន្ដរជាតិ នៅ​ថ្ងៃ​សុក្រ​នេះ​ ថា, ការដាក់ ​បេក្ខជន​ ដែល​ជាប់​ សាច់ញាតិ​ ជាមួយ​ ថ្នាក់ដឹកនាំ​ គណបក្ស​ ដែលមាន អា​សនៈ​ ក្នុង​រដ្ឋសភា អាច​បង្កើត ជាទំនាស់​ ផលប្រយោជន៍។  ហើយ​ ថា, ទំនាស់​ ផលប្រយោជន៍​នេះ មិនគួរ​មាន នៅ​ក្នុង​គោលការណ៍​ លទ្ធិប្រជាធិបតេយ្យ​ទេ។

សូម ជម្រាបថា, អនុសាសន៍ ​របស់ ​សង្គម​ស៊ីវិល​ ដូច្នេះ ធ្វើឡើង​បន្ទាប់ ពី​មាន ​ព័ត៌មាន​ លើកឡើង ថា, គណបក្ស​ សង្គ្រោះ​ជាតិ មានបំណង​ ដាក់​កញ្ញា​ កឹម មនោ​វិទ្យា ដែលជា​កូនស្រី​ច្បង​ របស់លោក ​កឹម សុខា ឲ្យ​ក្លាយ ជា​បេក្ខភាព​ សម្រាប់ ​ស្ថាប័ន គ.ជ.ប. នៅក្នុង​កូតា ​គណបក្ស ​សង្គ្រោះ​ជាតិ។

យ៉ាងណា ក៏ដោយ នៅក្នុង​បទ​សម្ភាស​ ជាមួយ ​វិទ្យុ​ បារាំង​ អន្ដរជាតិ​ កាលពី​យប់ ​ថ្ងៃ​ព្រហស្បតិ៍ លោក សម រង្ស៊ី បាន​បញ្ជាក់ ថា, សមាជិក ៤រូប ​របស់​ គណៈកម្មាធិកា​រ​ ជាតិ​ រៀបចំ​ ការបោះឆ្នោត  កូតា​ ខាង​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​មិនទាន់​ សម្រេច​ជា​ផ្លូវការ​ នៅឡើយ​ទេ។  ប៉ុន្តែ ​លោក​ មិនបាន​ បដិសេធ​ទេ ថា កញ្ញា កឹម មនោ​វិទ្យា កូនស្រី​បង្កើត ​របស់លោក កឹម សុខា  គឺ ជា​បេក្ខភាព​ម្នាក់ ​នៃ​សមាជិក គ.ជ.ប. ខណៈ ដែល​លោក គួ​យ ប៊ុន​រឿន គឺ ជា​បេក្ខភាព​ម្នាក់ ដែល​គេ​ បានដឹង​ ជា​យូរ​មកហើយ។  ប្រធាន​បក្ស ប្រឆាំង ​រូបនេះ ប្រាប់​វិទ្យុ​ បារាំង ​អន្ដរជាតិ​ ថា, សមាសភាព គ.ជ.ប. កូតា​ គណបក្ស ​សង្គ្រោះ​ជាតិ នឹងត្រូវ​ សម្រេច​ ជា​ផ្លូវការ ក្រោយ​ការចូល​ប្រជុំ ​សភា៕




1 comment:

  1. Anonymous3:28 AM

    CNRP leaders should set good example to others. Nepotism should be excluded or CNRP will not be any better than CPP. Ms.Monovithya lacks both personal experiences and qualification as a candidate for NEC. Her degree in the US will not prepare her for this complicated task. A better person should be Theary Seng whose qualification and education as well as personality are far superior than Ms. Monovithya. Leaders of CNRP should choose carefully or their credibilities will be at risks. Corruption and nepotism should be excluded at all clost.

    Chhan D. Touch

    ReplyDelete