បក្សសង្គ្រោះ ជាតិ ដាក់បេក្ខភាព ថ្មី ជំនួសតំណាងរាស្ត្រ ទើបតែ លាលែងតំណែង
RFA / វិទ្យុ អាស៊ី សេរី | ១៦ កុម្ភៈ ២០១៥
គណបក្ស សង្គ្រោះជាតិ សម្រេចដាក់លោក ដាង ចំរើន ជាបេក្ខភាព តំណាងរាស្ត្រ មណ្ឌលខេត្តកំពត បន្ទាប់ ពីលោក វ៉ាន សំអឿន ដែលទើបតែ លាលែងតំណែង ពីតំណាងរាស្ត្រ របស់ បក្សខ្លួន ទៅកាន់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត នៅថ្ងៃ ទី១៦ កុម្ភៈ។
លោក វ៉ាន សំអឿន បានលាលែង ពីតំណែង តំណាងរាស្ត្រ បក្សសង្គ្រោះជាតិ មណ្ឌលកំពត កាលពីថ្ងៃ ទី១៣ កុម្ភៈ។
លោក ដាង ចំរើន ជាបេក្ខជន ពេញសិទ្ធិ លេខរៀងទី៤ នៃមណ្ឌល ខេត្តកំពត និងជាអតីត ចៅសង្កាត់រង ជ្រោយចង្វារ មកពីគណបក្ស សម រង្ស៊ី។
អគ្គលេខាធិការ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត លោក ទេព នីថា ឲ្យដឹង តាមទូរស័ព្ទ នៅរសៀល ថ្ងៃទី១៦ កុម្ភៈ ថា, លោក បានទទួលលិខិត របស់ គណបក្ស សង្គ្រោះជាតិ ស្នើសុំ ដាក់តំណាងរាស្ត្រ ថ្មី ជំនួស តំណាងរាស្ត្រ ដែលលាឈប់ ហើយ។ លោក បន្តថា, គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត នឹងធ្វើតាម នីតិវិធី នៃការស្នើសុំ។
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មួយរូបដែរ លោក អេង ឆៃអ៊ាង អះអាង ថា, ការចាកចេញ របស់ វ៉ាន សំអឿន អាចមក ពីការទាក់ទាញ ដោយលាភសក្ការៈ របស់ បក្សកាន់អំណាច។ តែ លោក បញ្ជាក់ថា, បើ ទោះបី ជាបាត់បង់ តំណាងរាស្ត្រ ១រូប ក៏គណបក្ស សង្គ្រោះជាតិ នៅមាន ធនធាន គ្រប់គ្រាន់ ដើម្បី អនុវត្តការងារ បន្តទៀត។
សូម ស្ដាប់ សេចក្ដីរាយការណ៍ របស់លោក ទីន ហ្សាការីយ៉ា ទាក់ទង នឹងក្រុមការងារ ចរចា គណបក្ស ទាំងពីរ, គឺ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ នៅថ្ងៃ ទី១៦ កុម្ភៈ ស្ដីពីសេចក្ដីព្រាង សេចក្ដីស្នើច្បាប់បោះឆ្នោត។
ស្ដាប់ សំឡេង៖
No comments:
Post a Comment