Paris Peace Accords 23 Oct. 1991

Wednesday, February 11, 2015

Sam Rainsy: Unprecedented rent control law

 ១១ កុម្ភៈ ២០១៥ / 11 February 2015 - Unprecedented rent control law.

យោងវប្បធម៌សន្ទនា គណបក្ស ទាំងពីរ នៅរដ្ឋសភា ចាប់ផ្តើម រៀបចំ ធ្វើច្បាប់ ថ្មីមួយ ស្តីពី ការគ្រប់គ្រង តម្លៃឈ្នួលផ្ទះ។  ច្បាប់នេះ មានបំណង កំណត់ យ៉ាងច្បាស់លាស់ អំពី កាតព្វកិច្ច ទាំងសងខាង រវាង ម្ចាស់ផ្ទះ និងអ្នកជួលផ្ទះ ដើម្បី ការពារ សិទ្ធិ និងផលប្រយោជន៍ របស់ ភាគីទាំងពីរ ដោយឈរលើ យុត្តិធម៌ និងសមធម៌។


ចំណុចសំខាន់៖
- រាល់ផ្ទះ ដាក់ជួល ត្រូវ បំពេញលក្ខខណ្ឌ អប្បបរិម ចំពោះ អនាម័យ និងសុវត្ថិភាព;
- រាល់ការ ជួលផ្ទះ ស្នាក់នៅ ត្រូវ មានកិច្ចសន្យា ជាលាយលក្ខណ៍អក្សរ;
- សុពលភាព កិច្ចសន្យា មានកំណត់ ពេលវេលា (មួយឆ្នាំ), តែ អាចបន្តបាន (ពីមួយឆ្នាំ ទៅមួយឆ្នាំ) តាមសំណើ អ្នកជួលផ្ទះ;
- តម្លៃឈ្នួលផ្ទះ អាចតម្លើងបាន, តែ នៅក្នុងឱកាស ព្រមព្រៀងបន្ត សុពលភាព កិច្ចសន្យា (មួយឆ្នាំម្តង);
- ពេលបន្ត កិច្ចសន្យា តម្លៃឈ្នួល មិនអាច ឡើងលឿន ជាងអត្រាមួយ ដែលត្រូវ បានកំណត់ យោងអតិផរណា និងលក្ខណៈ ពិសេស នៃទីផ្សារ តាមតំបន់ នីមួយៗ;
- ការបញ្ចប់ កិច្ចសន្យា ពីសំណាក់ ម្ចាស់ផ្ទះ ធ្វើទៅបាន លុះត្រាតែ បំពេញលក្ខខណ្ឌ មួយចំនួន ដែលមានបំណង ការពារសិទ្ធិ, សុវត្ថិភាព, និងលំនឹង ក្នុងជីវិត រស់នៅ សម្រាប់ អ្នកជួលផ្ទះ។

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam

No comments:

Post a Comment