Paris Peace Accords 23 Oct. 1991

Monday, November 16, 2015

លោក សម រង្ស៊ី ផ្អាក​ដំណើរ ​របស់​ខ្លួន ​មក​កម្ពុជា​​វិញ​ នៅ​យប់​នេះ | Sam Rainsy postpones his return tonight to Cambodia

លោក សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​សភា ស្ដីពី​ការ​ត្រួត​ពិនិត្យ និង​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។  RFA/Brach Chev

លោក សម រង្ស៊ី ផ្អាក​ដំណើរ ​របស់​ខ្លួន ​មក​កម្ពុជា​​វិញ​ នៅ​យប់​នេះ

RFA / វិទ្យុ អាស៊ី សេរី | ១៦ វិច្ឆិកា ២០១៥


លោក សម រង្ស៊ី ប្រធាន ​គណបក្ស​ សង្គ្រោះជាតិ ប្រកាស​ លើ​ទំព័រ​ ហ្វេសប៊ុក​ របស់​លោក នៅ​រសៀល ​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា, លោក ​ផ្អាក​ដំណើរ ​មក​ កម្ពុជា​វិញ ​នៅ​យប់​នេះ។ 

ប៉ុន្តែ ​លោក សម រង្ស៊ី បញ្ជាក់ ​ថា, លោក​ នឹង​ត្រលប់​ មក ​កម្ពុជា​ នៅ​ពេល​ ឆាប់ៗ​ ខាងមុខ​នេះ៖ «បន្ទាប់​ ពី​បាន​ ពិគ្រោះ​ យោបល់​ ជាមួយ​ សហការី នៅ​កម្ពុជា និង​អង្គការ​ អន្តរជាតិ ​ទ្រទ្រង់​ លទ្ធិ​ប្រជាធិបតេយ្យ មួយ​ចំនួន ដែល​បាន​ ស្នើ​ ឲ្យ​ខ្ញុំ​ លៃលក​ មក​ដល់​ ភ្នំពេញ​ ពេល​ថ្ងៃ, ចៀសវាង​ ពេល​យប់, ហើយ​ បាន​ស្នើ​ ឲ្យ​ខ្ញុំ​ ទុក​ពេល​ បន្តិច​ ឲ្យមជ្ឈដ្ឋាន​ ការទូត និង​មិត្ត​ បរទេស ​មួយ​ចំនួន មាន​ពេល ធ្វើ​អន្តរាគមន៍ រក​ដំណោះស្រាយ​ ដោយ​សន្តិវិធី ចំពោះ​ ការ​កើន​ឡើង​ នៃ​អំពើ​ហិង្សា​ ថ្មីៗ​នេះ​ នៅ​ប្រទេស ​កម្ពុជា។» 


លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា មក​អនុវត្ត​ទោស លើ​សំណុំ​រឿង​ចាស់​កាល​ពី​ជាង​៧ឆ្នាំ​មុន របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក្រោម​បទ​ចោទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​រើសអើង។

នៅ​ថ្ងៃ​នេះ​ដែរ លោក សម រង្ស៊ី ក៏​ត្រូវ​បាន​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ប្រកាស​ដក​សមាជិកភាព​របស់​លោក​ចេញ​ពី​​រដ្ឋសភា នៃ​មណ្ឌល​កំពង់ចាម ដែល​មាន​សំឡេង​គាំទ្រ​ពី​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​បក្ស​កាន់​អំណាច៖ «លោក សម រង្ស៊ី ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព ជា​សមាជិក​រដ្ឋសភា មណ្ឌល​កំពង់ចាម នីតិកាល​ទី៥។»



No comments:

Post a Comment