Paris Peace Accords 23 Oct. 1991

Monday, February 29, 2016

មន្រ្តី​ ជាន់​ខ្ពស់ ​​ជំរុញ​​ ឲ្យ​​ដោះ​ស្រាយ​​ ជម្លោះ​ដី​, ទប់​ស្កាត់​ កុំ​ ឲ្យ​មាន​ «បដិវត្តន៍ ដីធ្លី»

មន្រ្តី​ ជាន់​ខ្ពស់ ​​ជំរុញ​​ ឲ្យ​​ដោះ​ស្រាយ​​ ជម្លោះ​ដី​, ទប់​ស្កាត់​ កុំ​ ឲ្យ​មាន​ «បដិវត្តន៍ ដីធ្លី»

VOD / វីអូឌី | ២៩ កុម្ភៈ ២០១៦


  ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន ថ្លែងទៅកាន់មន្រ្តីក្រោម​ឱវាទនៅព្រឹកថ្ងៃចន្ទនេះ

មន្រ្តីជាន់ខ្ពស់ របស់ រដ្ឋាភិបាល ដែល​ទទួល​បន្ទុក​ ការ​ ដោះស្រាយ ទំនាស់ដីធ្លី​​ បាន​ជំរុញ​ ឲ្យស្ថាប័​ន ពាក់ព័ន្ធ​ ពន្លឿ​ន​​ ការដោះស្រាយ បញ្ហាដីធ្លី ឲ្យមាន «តម្លាភាព» ដែលលោក ថា ដើម្បី ទប់​ស្កាត់ ការធ្លាក់​ចុះ ប្រជាប្រិយ​ភាព ​​​រប​ស់ រ​ដ្ឋាភិបាល និង​លទ្ធភាព នៃ​ «បដិវត្តន៍ ដីធ្លី» នៅកម្ពុជា។​

ក្នុងពិធី បើកសន្និ​បាត បូកសរុប ការងារ ឆ្នាំ២០១៥ និងទិសដៅ ការងារ ឆ្នាំ២០១៦ របស់ ក្រសួង រៀបចំ​ ដែនដី ន​គ​ររូបនីយកម្ម និងសំណង់ ដែលធ្វើឡើង ​នៅ​ថ្ងៃចន្ទនេះ, ប្រធាន អាជ្ញាធរ ជាតិ ដោះស្រាយ ទំនាស់ដីធ្លី លោក ប៊ិន ឈិន បានទទួលស្គាល់ ថា, ជម្លោះដីធ្លី គឺ ជាដើមចបមួយ ​ដែលធ្វើ ឲ្យគណ​បក្ស ប្រជា​ជន​ កម្ពុជា​ បា​នធ្លា​ក់​ចុះ ​ប្រជាប្រិយ​ភាព នៅពេល បោះឆ្នោត កាលពី២០១៣។  លោក​ ជំរុញ​ ឲ្យមន្រ្តី ពាក់ព័ន្ធ​ របស់​ ស្ថា​ប័​ននេះ ត្រូវ​ យកចិត្ត ទុកដាក់ បន្ថែមទៀត ក្នុងការ ពន្លឿន យន្តការ ដោះស្រាយ ជម្លោះដីធ្លី ជូនប្រជាពលរដ្ឋ ប្រកប ​ដោយតម្លាភាព ដែលលោក ថា ដើម្បី ទប់​ស្កាត់ ការធ្លាក់ចុះ ប្រជា​ប្រិយភាពនេះ​ ។

លោក មានប្រសាសន៍ ថា៖ «ក្រសួង, ស្ថាប័ន, និងអ្នកពាក់ព័ន្ធ ​ទាំងអស់ ត្រូវ ខិតខំ សម្រេចការងារ របស់ខ្លួ​ន ក្នុ​ងស្មារតី ជំរុញ​​ ការកែ​ ទម្រង់ កាន់តែ ស៊ីជម្រៅ តាមអនុសាសន៍ ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, គឺ ធ្វើឲ្យបាន, ធ្វើឲ្យលឿន, ធ្វើឲ្យតម្លាភាព, ជាពិសេស សេវាសាធារណៈ ​ក្នុងសមត្ថ​កិច្ច របស់ ក្រសួង, ស្ថា​ប័ន នី​មួយៗ»
ទោះជាយ៉ាងណា លោក ប៊ិន ឈិន អះអាងថាកន្លងទៅស្ថាប័ននេះបានចុះវាស់វែងនិងប្រគល់​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​ ជូនប្រជាពលរដ្ឋតាមយុទ្ធរបស់រដ្ឋាភិបាលបានច្រើនគួរឲ្យកត់សម្គាល់​ផងដែរ។ លោក​បញ្ជា​ក់​​ថា​​​ការ​ដោះ​ស្រាយនេះ​​​ធ្វើឲ្យកម្ពុជាមិនអាចឈានទៅរកប «ដិវត្តន៍​ដីធ្លី» ដូចប្រទេសមួយចំ​នួន​នៅលើ​ពិភព​លោក​។
លោកមានប្រសាសន៍ថា៖ «ការចុះបញ្ជីដីធ្លីក្នុងឆ្នាំ២០១៥សម្រេចបានជិត៣១ម៉ឺនប័ណ្ណ បើគិតចាប់ពី​ផ្តើមដំណើរកា​រលទ្ធ​ ផលសរុបសម្រេចបានប្រមាណ៤លាន១៤ម៉ឺនក្បាលដីស្នើនឹង៥៩​ភាគរយនៃចំនួន​ក្បាល​ដី​ ប៉ាន់ស្មានសរុបទូទាំងប្រទេស៧លានក្បាស់ដី។ ដោយឡែកការដោះស្រាយទំនាស់ដីធ្លីក្នុងឆ្នាំ២​០១៥​តាមគណៈ​កម្មការសុរិយោដីទាំងបីថ្នាក់បានបញ្ចប់នីតិវិធីនៃកា​រសម្រុះសម្រួលសរុបបា​ន៦៣​៧ករណី​ ក្នុងនោះសម្រេចបានជោគជ័យ៣៧៦ករណី​ច្រានចោល១៩២ករណីនិងភាគីវិវាទសុំដ​កពាក្យប​ណ្តឹងវិ​ញ​៦៩​ករណី​។»
មន្រ្តីសម្របសម្រួសគម្រោងកំណែទម្រង់ដីធ្លីនៃ​ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍​ថា​ការដោះស្រាយដីធ្លី​កន្លងទៅ​គឺ​”គ្មានតម្លាភាព”នោះទេ ដែល​លោក​ថា​ករណីភាគច្រើន គឺ​ពលរដ្ឋ​ខាតដី​។ លោកមានប្រសាសន៍ថា៖ «បើនិយាយពីយន្តការនៃការដោះ​ស្រាយហ្នឹង​គឺអត់ល្អតែ​ម្តង​គ្រា​​ន់តែបា​នថា​ដោះ​​ស្រា​យ​បញ្ចប់ តែបញ្ចប់ទាំងមិនល្អ បញ្ចប់ទាំងធ្វើឲ្យប្រជាពលរដ្ឋខាតបង់។ ហើ​យការដោះ​​ស្រាយ​វិវាទដីធ្លីនេះមិនមែនទៅ​លើតែមន្រ្តីរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម​និង​សំណង់​ទេ​​គឺវា​​អា​​ស្រ័យទៅ​​លើថ្នា​ក់​ដឹកនាំរដ្ឋាភិបាលនិងមន្រ្តីដែលពាក់ព័ន្ធនៅតាមមន្ទីក្រសួងនានា។»

គួរបញ្ជាក់ថា​កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថារដ្ឋាភិបាល​បានដ​ កហូតដីសម្បទានសេដ្ឋកិច្ចជិតមួយលានហិកតាទៅគ្រប់គ្រងវិញក្នុងចំណោមដីជាង២​លាន​ ហិក​តា​ដែលរដ្ឋា​ភិបាលបានផ្ដល់ទៅឲ្យក្រុមហ៊ុន។ លោក​បញ្ជាក់​ថា​តាមរយៈការធ្វើកំណែទម្រង់ឡើងវិញ​ពាក់ព័​ន្ធនឹ​ងបញ្ហាដី​ សម្បទានសេដ្ឋកិច្ច រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានពិនិត្យមើលទៅលើ​ដីស​ម្បទា​ន​សេដ្ឋកិ​ច្ចរួចរាល់អស់ហើយ ទាំងផ្នែកកសិកម្ម និងផ្នែកបរិស្ថាន ដែលលោកថាមានផ្ទៃដីសរុបជាង​២លាន​ហិកតា។
លោកមានប្រសាសន៍ថា៖ «ក្នុងចំនួន២លានហិកតាជាងនេះ ឥឡូវបន្សល់ទុកឲ្យបន្តវិនិយោគតែ​១លាន៩ម៉ឺនហិ​កតា​ទេ ជិត១លា​​នហិកតាទៀតបានដកហូតយកមកវិញហើយ។ ហើយក្នុង១លាន​ហិកតានេះ​​ (ដែលបន្តឲ្យវិ​និយោគ) ភាគច្រើនគឺជាដីបានដាំដុះដំណាំកៅស៊ូ ឬក៏ដំណាំ​អីផ្សេងៗរួចស្រេ​ចទៅហើយ។»
លោក ហ៊ុន សែន បន្តថា សម្រាប់ដី ជាង១លាន ហិកតា ដែលរដ្ឋាភិបាល បន្ត ឲ្យវិនិយោគនោះ, ក្រុមហ៊ុន ត្រូ​វ ធ្វើ​ការ ដោះ​ស្រា​យ ផលប៉ះពាល់ ជាមួយ ប្រជាពលរដ្ឋ ដោយលោក ថា, រដ្ឋាភិបាល អាច នឹងបន្ត ដ​កហូ​ត​ យក​​ដី​ ទាំង​​នោះ​ ទៅគ្រប់គ្រង វិញ៕



No comments:

Post a Comment