Paris Peace Accords 23 Oct. 1991

Monday, February 29, 2016

Sam Rainsy: អ្វីទៅ ដែលហៅ ថា «បដិវត្ដន៍ ពណ៌»? What is a "colour revolution"?

 

២៩ កុម្ភៈ ២០១៦ / 29 February 2016
អ្វីទៅ ដែលហៅ ថា «បដិវត្ដន៍ ពណ៌»?  What is a "colour revolution"? 

និស្សិតឈ្មោះ គង់ រ៉ៃយ៉ា អាយុ ២៥ ឆ្នាំ ត្រូវ បានអាជ្ញាធរ ចាប់ដាក់ ពន្ធនាគារ រយៈពេល ៦ ខែហើយ, ហើយ នឹងត្រូវ គេ កាត់ទោស នៅថ្ងៃ ១៥ មិនា ២០១៦ ខាងមុខនេះ ពីបទញុះញង់ ក្រោយ ពីយុវជននេះ បានបញ្ចេញ មតិ តាមហ្វេសប៊ុក ពីលទ្ធភាព
«បដិវត្ដន៍ ពណ៌» នៅប្រទេស កម្ពុជា។

តាមការពិត ការលើកឡើង ពី
«បដិវត្ដន៍ ពណ៌» ណាមួយ មិនមែន ជាកំហុស អ្វីឡើយ, ហើយ ក៏មិន ត្រូវ មានទោស អ្វីឡើយដែរ ពីព្រោះ «បដិវត្ដន៍ ពណ៌» ទាំងឡាយ ដែលបាន កើតមានឡើង ក្នុងពិភពលោក ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមកនេះ គឺ សុទ្ធតែ ជាការផ្លាស់ប្តូរ នយោបាយ ដោយសន្តិវិធី ទាំងអស់ ដោយគ្មាន អំពើហិង្សា អ្វីឡើយ, ហើយ ដោយគ្មាន ការញុះញង់ ពីនរណា ឡើយ។  ព្រឹត្តិការណ៍ ទាំងអស់នោះ គឺ កើតចេញ ពីទឹកចិត្ត ប្រជារាស្ត្រ ទាំងមូល ដែលស្រលាញ់ សេរីភាព, យុត្តិធម៌, និងលទ្ធិប្រជាធិបតេយ្យ។  

ឧទាហរណ៍៖ «បដិវត្ដន៍ ពណ៌ លឿង» នៅប្រទេស ហ្វីលីពីន កាលពីឆ្នាំ ១៩៨៦, «បដិវត្ដន៍ ពណ៌ ផ្កាកុលាប» នៅប្រទេស ហ្សកហ្ស៊ី កាលពីឆ្នាំ ២០០៣, «បដិវត្ដន៍ ពណ៌ ទឹកក្រូច» នៅប្រទេស អ៊ុយក្រែន កាលពីឆ្នាំ ២០០៤, និង «បដិវត្ដន៍ ពណ៌ រមៀត» ដឹកនាំ ដោយព្រះសង្ឃ នៅប្រទេស ភូមា កាលពីឆ្នាំ ២០០៧។

តាមការពិតដែរ និស្សិត មួយរូប ឈ្មោះ គង់ រ៉ៃយ៉ា នេះ គ្រាន់តែ បានសម្តែង អំពី ទឹកចិត្ត របស់ យុវជនខ្មែរ រាប់លាននាក់ និងរបស់ ប្រជារាស្ត្រខ្មែរ ទាំងមូល។


WHAT IS A "COLOUR REVOLUTION"?

A student named Kong Raya, 25, has been detained in jail for six months and will be tried on 15 March 2016 on the charge of "incitement jeopardising public order" after he had suggested on Facebook a "colour revolution" for Cambodia.

In fact, considering a "colour revolution" for one’s country is not a crime because all "colour revolutions" that have taken place worldwide over the last 30 years have been peaceful and non-violent with no "incitement" from anybody. All those events stemmed from the will of the people who love freedom, justice and democracy. 

Examples: EDSA (People Power also called "Yellow Revolution") in the Philippines in 1986, "Rose Revolution" in Georgia in 2003, "Orange Revolution" in Ukraine in 2004 and "Saffron Revolution" led by Buddhist Monks in Burma in 2007.

As a matter of fact, Kong Raya is a courageous student who only speaks out what is in the minds of millions of Cambodian youth and his view reflects the legitimate desire of the whole Cambodian people.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment