Paris Peace Accords 23 Oct. 1991

Thursday, April 21, 2016

ផលិតករ​ ថា, ​រឿង ​«ខ្ញុំ​ គឺ​ ឈុត វុទ្ធី»​ គួរ ​ត្រូវ​ អញ្ញាត​ ឲ្យ​បញ្ចាំង​ ព្រោះ ​បង្ហាញ​ ពី​គំរូ​ និង​វីរភាព | Filmmaker says, "I am Chut Wutty" should be allowed to be screened because it's about role modeling and heroism

ផលិតករ​ ថា, ​រឿង ​«ខ្ញុំ​ គឺ​ ឈុត វុទ្ធី»​ គួរ ​ត្រូវ​ អញ្ញាត​ ឲ្យ​បញ្ចាំង​ ព្រោះ ​បង្ហាញ​ ពី​គំរូ​ និង​វីរភាព

បណ្ឌិត​ Fran Lambrick ​អ្នក​ដឹកនាំ​ ផលិត​ភាពយន្ត​ ឯកសារនេះ បាន​ប្រាប់​ VOA​ ​​ថា​, ភាពយន្ត​ ឯកសារ​ ស្តី​ពី ​លោក ​ឈុត វុទ្ធី​ ​គឺ​ ជា​ការ​ឆ្លុះ​បញ្ចាំង​ ពី​តថភាព​ និង​​ពលិកម្ម​ របស់​​ សកម្មជន​ ព្រៃឈើ​ ក្នុង​ប្រទេស ​កម្ពុជា​ ​ដែល​មិន​ខ្លាច​ ក្នុង​ការ ​ប្រឈម​នានា​ ក្នុង​ការ​ ការពារ​ ព្រៃឈើ។
 
លោក​ស្រី​ Fran Lambrick​ អ្នក​ដឹកនាំ​ផលិត​ភាព​យន្ត​ឯកសារ​ "I am Chut Wutthy (ខ្ញុំ​គឺ​ជា​ ឈុត​ វុទ្ធី​)" ក្រោយ​ពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​ VOA នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០១៦។​ ភាព​យន្ត​​ឯកសារ​នេះ​ ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ហាម​មិន​ឲ្យ​បញ្ចាំង​ជា​សាធារណៈ​ នា​ពេល​ថ្មីៗ​នេះ។​ (នៅ​ វណ្ណារិន​/VOA)
លោក ​ស្រី​ Fran Lambrick​ អ្នក​ដឹកនាំ​ផលិត​ភាព​យន្ត​ឯកសារ​ "I am Chut Wutthy (ខ្ញុំ​គឺ​ជា​ ឈុត​ វុទ្ធី​)" ក្រោយ​ពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​ VOA នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៩ ខែ​មេសា​ ឆ្នាំ​២០១៦។​ ភាព​យន្ត​​ឯកសារ​នេះ​ ត្រូវ​បាន​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ហាម​មិន​ឲ្យ​បញ្ចាំង​ជា​ សាធារណៈ​ នា​ពេល​ថ្មីៗ​នេះ។​ (នៅ​ វណ្ណារិន​/VOA)


ភាពយន្ត​ ឯកសារ​មួយ ​ស្តី​ពី​ វីរភាព ​របស់​ សកម្មជន​ ការពារព្រៃឈើ​ កម្ពុជា​ ​ដែល​បាន​ ពលី​ជីវិត​ គឺ​ លោក​ ឈុត វុទ្ធី​ ត្រូវ​ បាន​ហាមប្រាម ​មិន​ឲ្យ​ ចាក់​ផ្សាយ ​ជា​សាធារណៈ​ ក្នុង​ប្រទេស​ កម្ពុជា។ ​ ទោះ​ ជា​យ៉ាង​ណា​ក្តី​ អ្នក​ដឹកនាំ​ ផលិត​ ឯកសារ​ នេះ​ ថ្លែង​ក្នុង​ បទ​សម្ភាសន៍ ​ផ្តាច់មុខ ​មួយ​ ជាមួយ​ VOA ថា, ​ភាពយន្ត​នេះ ​និង​វីរភាព​ របស់​លោក​ ឈុត វុទ្ធី​ នៅ​តែ​ ស្ថិត​ក្នុង​ចិត្ត​ របស់​ អ្នក​ស្រឡាញ់ ​ព្រៃ​ឈើ ​គ្រប់រូប។


បួន​ឆ្នាំ​កន្លង​មក​ហើយ ​ដែលសកម្មជន​ព្រៃ​ឈើ​ដ៏​ក្លាហាន ​លោក​ ឈុត វុទ្ធី ​ត្រូវ​បានមន្ត្រី​នៃ​កងរាជអាវុធហត្ថ​ ​បាញ់​សម្លាប់​ក្នុង​ព្រៃ​នា​ខេត្ត​កោះ​កុង​ ​តែ​វីរភាព​នឹង​ការ​ប្តេជ្ញា​របស់​លោក​ ​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​កម្ពុជា​នៅ​តែ​បន្ត។​

​លើស​ពី​នេះ​ទៀត​រឿងរ៉ាវ​របស់​លោក​ត្រូវ​បាន​គេ​ចង​ក្រង​ឡើងវិញ​ ធ្វើ​ជា​ភាពយន្ត​ឯកសារ​មួយ​ដែល​មាន​រយៈ​ពេល​ជិតមួយ​ម៉ោង។​ ក្នុង​នោះ​វា​បាន​រៀបរាប់​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោកឈុត​ វុទ្ធី​ ក្នុង​ការ​ដឹកនាំ​សកម្មជន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើ​ការ​តស៊ូ​មតិ​ និង​យាមល្បាត​ការពារ​ព្រៃ​ឡង់​ដែល​ពួក​គេ​ហៅ​ថា​ផ្ទះ​របស់​ពួក​គេ​នោះ។​ ​

បណ្ឌិត​ Fran Lambrick ​អ្នក​ដឹកនាំ​ផលិត​ភាពយន្ត​ឯកសារ​មាន​ចំណង​ជើង​ថា "I am Chut Wutty"​ ឬ ​ជា​ភាសាខ្មែរ​ «ខ្ញុំ​គឺ​ឈុត វុទ្ធី»​ បាន​ប្រាប់​ VOA​ ​នា​សប្តាហ៍​នេះ​ថា​ ភាពយន្ត​ឯកសារ​ស្តី​ពី​លោក​ឈុត វុទ្ធី​ ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​តថភាព​និងពលិកម្ម​របស់សកម្មជន​ព្រៃឈើ​ក្នុង​ ប្រទេស​កម្ពុជា​ ​ដែល​មិន​ខ្លាច​ក្នុង​ការ​ប្រឈម​នានា​ក្នុង​ការ​ការពារ​ព្រៃឈើ។​ ​

​ក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ ​VOA​ កាល​ពី​ថ្ងៃ​អង្គារ​ កញ្ញា ​Fran Lambrick​ បាន​បញ្ជាក់​ថា៖​

«ខ្សែ​ភាពយន្ត​នេះ​និយាយ​អំពី​សកម្មជន​ព្រៃឈើ​ ដែល​ពួកគាត់​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា។ ដោយ​ចំពោះ​នោះ​ គឺ​ភាពយន្ត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​លោក ឈុត វុទ្ធី។​ ខ្ញុំ​បាន​ថត​គាត់​កាល​ពី​ឆ្នាំ២០១១។​ ខ្ញុំ​បាន​ជួប​គាត់​នៅ​ពេល​ដែល​ខ្ញុំ​ចុះ​ទៅ​ថត​ជាមួយ​បណ្តាញ​សហគមន៍​ ព្រៃឡង់​ ដែលដើរ​ល្បាត​ព្រៃ។​ ពួកគេ​បាន​ស៊ើបអង្កេត​ការ​កាប់ព្រៃ​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​មួយ​ដែល​ព្រៃឈើត្រូវ​បាន​កាប់​បំផ្លាញ​ជា​ទ្រង់ទ្រាយ​ធំ​ ដើម្បី​ធ្វើ​ចម្ការ​កៅស៊ូ។»

​អ្នក​ផលិត​ភាពយន្តជន​ជាតិ​អង់​គ្លេស​រូប​នេះ​ ​ឲ្យ​ដឹង​ផង​ដែរ​ថា​ សារៈសំខាន់​របស់​ភាពយន្ត​ឯកសារ​ ​នេះ​មិន​មែន​បង្ហាញ​ត្រឹម​តែ​វីរភាព​របស់​លោក​ ​ឈុត ​វុទ្ធី​ នោះ​ទេ​ ក៏​ប៉ុន្តែ​វា​ក៏​បង្ហាញ​ពី​ការ​ងើប​ឡើង​ ​នឹង​ការ​ចងក្រង​គ្នា​របស់​អ្នក​ស្រឡាញ់​ព្រៃឈើ​និង​អ្នក​រស់​នៅ​តំបន់​ព្រៃ ​ឡង់​ ដើម្បី​ធ្វើ​ការ​ការពារ​និង​បញ្ឃប់​ការ​កាប់​ព្រៃ​ខុស​ច្បាប់​ក្នុង​តំបន់​ ព្រៃឡង់​ ​ដែល​លាត​សន្ធឹង​ដល់​បួន​ខេត្ត​ រួម​មានខេត្ត​កំពង់ធំ​ ​ខេត្ត​ក្រចេះ​ ខេត្ត​ស្ទឹងត្រែង ​និង​ខេត្ត​ព្រះវិហារ។​

បណ្ឌិត​ Fran Lambrick ថ្លែង​បន្ត​ទៀត​ថា៖

«ខ្ញុំ​យល់​ថា​ ភាពយន្ត​នេះ​ពិត​ជា​សំខាន់​ណាស់ ដោយសារ​តែ​វា​មាន​តួ​អង្គ​គំរូ​មួយ​ដែល​ជា​ស្នូល​នៃ​សាច់រឿង។ ដូច្នេះ ឈុត​ វុទ្ធី​ គឺ​ជា​តួអង្គ​ដែល​មាន​ភាព​ក្លាហាន និង​បាន​បំផុស​ស្មារតី​ទៅ​ដល់​មនុស្ស​ជា​ច្រើន​រយ​នាក់នៅ​កម្ពុជា​ដែល​បាន​ ស្គាល់​គាត់​ ដែល​បាន​ធ្វើ​តាម​គាត់ និង​ចង់​ឲ្យ​គាត់​ជួយ​ ជាពិសេស​នៅ​ពេល​ដែល​ពួក​គេ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ​ឬ​ការកាប់​ព្រៃ​ឈើ​ក្នុង​សហគមន៍​របស់​ពួកគេ។​ ភាពយន្ត​មួយ​នេះ​ បាន​បំផុស​គំនិត​មនុស្ស​ជា​ច្រើន​ ក៏ព្រោះ​តែ​លោក​ ឈុត​ វុទ្ធី​ គឺ​ជា​វីរជន​ ក៏ព្រោះ​តែ លោក ឈុត​ វុទ្ធី ​ត្រូវ​បាន​សម្លាប់​យ៉ាង​សាហាវ។»

ភាពយន្ត​ឯកសារ​រឿង​ “I am Chut Wutty"​ ឬ​ «ខ្ញុំ​ គឺ​ ឈុត វុទ្ធី»​ ​បាន​ចាប់​ផ្តើម​ថត​នា​ចុង​ឆ្នាំ​ ​២០១១​ ​គឺ​ពេល​ដែល​លោក​ ឈុត វុទ្ធី ​និង​បណ្តាញ​ការពារ​ព្រៃ​ឡង់​ដែល​មាន​សមាជិក​រាប់​រយ​នាក់​ក្នុង​ខេត្ត​ ចំនួន​៤​ ចាប់​ផ្តើម​យុទ្ធនាការ​ដើរ​ល្បាត​ព្រៃ​ ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​ដែល​ពួក​គេ​យល់​ថា​ បាន​ទន្ទ្រាន​ព្រៃ​និង​កាប់​ឈើ​ក្រៅ​ដីសម្បទាន ​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ។​ ​ប្រាំ​ខែ​ក្រោយ​ពី​យុទ្ធនាការ​ដ៏​ធំ​នោះ​បានចាប់​ផ្តើម​ ​លោក​ ឈុត វុទ្ធី ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ​ពេល​ដែល​លោក​នាំ​អ្នក​យក​ព័ត៌មាន​កាសែត ​The Cambodia Daily​ ​ទៅ​ខេត្ត​កោះកុង​នោះ។​ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ ថ្កោល​ទោស​យ៉ាង​ខ្លាំង​ ​ចំពោះ​ការ​បាញ់​សម្លាប់លោក​ ឈុត វុទ្ធី។​

ទស្សនា​សម្រង់​សង្ខេប​នៃ​ភាពយន្ត​នេះ៖



No comments:

Post a Comment