Paris Peace Accords 23 Oct. 1991

Sunday, August 6, 2017

តុលាការ​ អាមេរិក ​បញ្ជា ​ឲ្យ​ក្រុមហ៊ុន Chevron បង្ហាញ​ ភស្តុតាង​ ការ​បាញ់​សម្លាប់ ​បណ្ឌិត កែម ឡី | US court orders Chevron to release evidence re fatal shooting of Dr. Kem Ley

ប្រជាពលរដ្ឋ​ហែ​សព​លោក កែម ឡី ចេញ​ពី​កន្លែង​កើត​ហេតុ​នៅ​ស្តុប​បូកគោ ឆ្ពោះ​ទៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។
ប្រជាពលរដ្ឋ​ហែ​សព​លោក កែម ឡី ចេញ​ពី​កន្លែង​កើត​ហេតុ​នៅ​ស្តុប​បូកគោ ឆ្ពោះ​ទៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦។

តុលាការ​ អាមេរិក ​បញ្ជា ​ឲ្យ​ក្រុមហ៊ុន Chevron បង្ហាញ​ ភស្តុតាង​ ការ​បាញ់​សម្លាប់ ​បណ្ឌិត កែម ឡី

RFA / វិទ្យុ អាស៊ី សេរី | ៥ សីហា ២០១៧


តុលាការ​ សហរដ្ឋ អាមេរិក បញ្ជា ​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) បង្ហាញ​ ភស្តុតាង​ នៃ​ការ​ បាញ់​សម្លាប់ ​បណ្ឌិត កែម ឡី នៅ​ហាង​ ស្តារម៉ាត ក្នុង​ស្ថានីយ​សាំង​ កាល់តិច (Caltex) កាល​ពី​ថ្ងៃ​ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

អតីត​ ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​ នៅ​លើ​ទំព័រ​ ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ ទី​៥ ខែ​សីហា ថា, តុលាការ​ រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​ អាមេរិក តម្រូវ​ ឲ្យ​ក្រុមហ៊ុន​ អាមេរិកាំង ឈ្មោះ ឆេវរ៉ុន ផ្ដល់​ភស្តុតាង និង​ឯកសារ​ ទាំង​អស់​ ពាក់ព័ន្ធ​ ការ​បាញ់​សម្លាប់ ​បណ្ឌិត កែម ឡី ដែល​ខ្លួន​ មាន។

លោក សម រង្ស៊ី ថា, ការ​សម្រេច​នេះ នឹង​អាច​ ជួយ​ផ្ដល់​ យុត្តិធម៌​ ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ នៅ​ប្រទេស ​កម្ពុជា បើ ​ទោះ​ជា​ លោក​ ថា, អ្នក​ នៅ​ពីក្រោយ​ ឃាតកម្ម​បណ្ឌិត កែម ឡី មាន​មុខ​ តំណែង​ខ្ពស់​ ដល់​ណា ​ក្នុង​ជួរ​ រដ្ឋាភិបាល​ ក៏ដោយ។   លោក ​បញ្ជាក់​បន្ថែម ​ថា, សេចក្ដី​សម្រេច​នេះ ក៏​នឹង​ជួយ​ ជំរុញ​ ដល់​បណ្ដឹង ​នៅ​ចំពោះ​ មុខ​តុលាការ​ ព្រហ្មទណ្ឌ​ អន្តរជាតិ (ICC) នៅ​ទីក្រុង​ ឡាអេ (The Hague) ទាក់ទង​ ទៅ​នឹង​ អំពើ​ ឃោរឃៅ ​របស់​ ថ្នាក់​នាំ ​ប្រទេស​ កម្ពុជា សព្វថ្ងៃ។


លោក សម រង្ស៊ី បាន​ដាក់​បណ្ដឹង​ ទៅ​តុលាការ ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​ស្នើ​សុំ​ ឲ្យ​តុលាការ​ អាមេរិក បង្គាប់​ទៅ ​ក្រុមហ៊ុន ឆេវរ៉ុន ដែល​មាន​ ក្រុមហ៊ុន​ ប្រេងសាំង​ កាល់តិច ជា​ប្រតិបត្តិករ​ នៅ​រាជធានី ​ក្រុង​ភ្នំពេញ ឲ្យ​បញ្ចេញ ​វីដេអូ​ឃ្លិប ដែល​ថត​បាន ​ពី​សកម្មភាព​ បាញ់​ប្រហារ​ បណ្ឌិត កែម ឡី នៅ​ក្នុង​ ហាង​ស្តារម៉ាត។

​លោក សម រង្ស៊ី ធ្លាប់​បញ្ជាក់​ថា ការ​ទទួល​យក​បណ្ដឹង​របស់​លោក​នៅ​តុលាការ​អាមេរិក​នេះ ដោយសារតែ​ករណី​នេះ​ទាក់ទង​នឹង​សំណុំ​រឿង​២​ផ្សេង​ទៀត គឺ​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​បណ្ដឹង​ដាច់​ដោយ​ឡែក​មួយ​ទៀត​របស់​ពលរដ្ឋ​ខ្មែរ រួម​នឹង​រូប​លោក​ផង ដែល​ប្ដឹង​ពី​លោក​នាយករដ្ឋមន្ត្រី​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

​ក្នុង​សំណុំរឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នេះ​ដែរ មាន​មនុស្ស​ចំនួន ៣​នាក់​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ ដោយសារ​តែ​បាន​និយាយ​ថា រដ្ឋាភិបាល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម បណ្ឌិត កែម ឡី។ មនុស្ស​ទាំង ៣​នាក់​នោះ រួម​មាន​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី និង​អ្នក​វិភាគ លោក គឹម សុខ៕

7 comments:

  1. Anonymous9:51 AM

    No order. It's a lie.

    ReplyDelete
  2. Anonymous2:29 AM

    Lie, the court only ordered Chevron to search for the evidence, not showing. At this moment, Chevron has maintained that they don't have the video (confiscated by the Cambodian police). Thus, the court has only order Chevron to search for a back-up copy.

    If Chevron came back and declared, "We searched for it, and could not find any copy." There is nothing CNRP can do against Chevron. US court cannot issue a warrant to bring USA's police to search a premise in Cambodia.

    But as we all know, USA can carpet bomb Cambodia again with Sam Rainsy's request. Just bomb them enough, they will submit. Hehehe...

    ReplyDelete
  3. Anonymous7:16 AM

    If Cambodian authorities confiscated the whole hard drive of the surveillance system from Carltex, then they not shared or they altered the date and time which are stamped on the video content, it automatically meant and proved that the cover up has been made. They did not need to take the whole HD away but simply just downloaded from which date to which date out of the S system. Yet the corrupt branch of a wild government had done the odd and wild wild procedure just to fool around only themselves.

    ReplyDelete
    Replies
    1. Anonymous9:42 AM

      Policemen did not know how to down load. Grabbing things is easier.

      Delete
    2. Anonymous1:25 PM

      And you are proud of them or one of them perhaps !

      Delete
  4. Anonymous9:48 AM

    Trump grabs women by the pussies. Cambodian polices grab videos by the hands. Get it? I am proud of the Cambodian polices, not Trump.

    ReplyDelete
    Replies
    1. Anonymous11:33 AM

      Really ? I thought you and all your bosses in Hanoi kissed Trump butt so he might make some discount on weapon sale to Vietnam. Aren't you scare of CHINA. You didn't even dare to
      protest when Indonesia blew up your fishing fleet. But how can you protested since you're thieves and weak .

      Delete