ស្លាកសញ្ញាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ |
លោក ហ៊ុន សែន ឲ្យពិនិត្យ ការអនុវត្ត ច្បាប់ពន្ធ លើប្រាក់បៀវត្ស បុគ្គលិក អង្គការ ក្រៅរដ្ឋាភិបាល
RFA / វិទ្យុ អាស៊ី សេរី | ៥ សីហា ២០១៧
ការណែនាំ របស់លោក ហ៊ុន សែន នេះ ធ្វើឡើង នៅក្នុង កិច្ចប្រជុំ ពេញអង្គ គណៈរដ្ឋមន្ត្រី។ លោក ហ៊ុន សែន បញ្ជាក់ ថា, ការពិនិត្យ ការអនុវត្ត ច្បាប់នេះ ត្រូវ ធ្វើឡើង ដោយតម្លាភាព និងសមភាព។
របាយការណ៍ រដ្ឋាភិបាល បង្ហាញ ថា, គិតត្រឹម ដំណាច់ឆ្នាំ ២០១៦ ប្រទេស កម្ពុជា មានសមាគម និងអង្គការ ក្រៅរដ្ឋាភិបាល ដែលបាន ចុះបញ្ជី នៅក្រសួង មហាផ្ទៃ សរុបជិត ៥ពាន់។ ក្នុងនោះ សមាគម មានជិត ២ពាន់ និងអង្គការ ក្រៅរដ្ឋាភិបាល ជិត ៣ពាន់។
មាត្រា ៤១ នៃច្បាប់ ស្ដីពី សារពើពន្ធ ឆ្នាំ១៩៩៧ ចែងថា, ពន្ ធលើប្រាក់បៀវត្សរ៍ គឺ ជាពន្ធប្រចាំខែ កំណត់ លើប្រាក់បៀវត្សរ៍ ដែលបានទទួល ក្នុងក្របខ័ណ្ឌ នៃការបំពេញ សកម្មភាព បម្រើការងារ។ អ្នក ដែលត្រូវ ជាប់បន្ទុក បង់ពន្ធ លើប្រាក់បៀវត្សរ៍ រួមមាន បុគ្គលិក, អ្នកទទួលខុសត្រូវ, និងអភិបាល របស់ ក្រុមហ៊ុន ឯកជន ឬរបស់ អង្គការ មិនស្វែងរក ប្រាក់ចំណេញ, មន្ត្រី រាជការ, មន្ត្រី ជ្រើស តាំងដោយ ការបោះឆ្នោត, លើកលែង តែ សមាជិក សភា និងសមាជិក ព្រឹទ្ធសភា៕
Just to remind myself that, the word ប្រាក់បៀវត្សរ៍ is the ANNUAL salary.
ReplyDeleteThe word monthly wage is ប្រាក់ខែ ។ But if anyone wants to use a fancy word for ប្រាក់ខែ, ជ.ណ. Dictionary suggested the word ប្រាក់ អនុមាស, អនុ = បន្តបន្ទាប់, មាស = ខែ។ This word is listed under the entry word មាស ។
Therefore, anyone who wrongly uses ប្រាក់បៀវត្សរ៍ = ប្រាក់ខែ, should start changing his/her bad habit.
K P C S