លោក ហ៊ុន សែន បណ្ដេញ អង្គការ អាមេរិក មួយ ចេញ ពីកម្ពុជា រឿងថា ស្ត្រីខ្មែរ លក់កូន ធ្វើស្ត្រី ពេស្យា
RFA / វិទ្យុ អាស៊ី សេរី | ១ សីហា ២០១៧
[Could it be that this puppet government does not want the public to connect the dots of Demographic Vietnamization with Criminal Elements with the Sex and Child Trafficking Industry? An open industry that has gone semi-underground.]
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា ឲ្យបណ្ដេញ អង្គការ អាមេរិក មួយ ឈ្មោះ មេត្រី អន្តរជាតិ (Agape International Missions) ចេញ ពីកម្ពុជា ដែលលោក ចោទថា អង្គការនេះ ប្រមាថ ស្ត្រីខ្មែរ នៅកម្ពុជា ថា ម្ដាយ យកកូន ទៅលក់ ឲ្យបម្រើ ផ្លូវភេទ។
លោក ហ៊ុន សែន ថ្លែងដូច្នេះ ក្នុងពិធី ចែក សញ្ញាប័ត្រ ដល់និស្សិត នៅព្រឹក ថ្ងៃទី១ សីហា។ លោក ថា, លោក បានបញ្ជា ក្រសួង មហាផ្ទៃ និងក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បិទអង្គការនេះ, ហើយ កាលពីចុង សប្ដាហ៍មុន ក្រោយ ពីអង្គការ មួយនេះ ប្រាប់ទូរទស្សន៍ ស៊ីអិនអិន (CNN) របស់ អាមេរិក និងអេប៊ីស៊ី អូស្ត្រាលី (ABC NEWS) ពាក់ព័ន្ធ នឹងរឿង ជួញដូរ ផ្លូវភេទនៅកម្ពុជា។
លោក ហ៊ុន សែន ក៏ស្នើដល់ស្ថានទូតអាមេរិកស៊ើបអង្កេតចំពោះអង្គការនេះ។ បន្ថែមពីនេះ លោកថា នឹងឈានដល់បិទអង្គការដទៃផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះ ហើយនឹងទទួលចិញ្ចឹមកុមារទាំងអស់ពីអង្គការនេះ។
អង្គការមេត្រីអន្តរជាតិបានបង្កើតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៨៨ ដែលជាអង្គការមនុស្សធម៌មួយមានទីស្នាក់ការនៅរដ្ឋកាលីហ្វរញ៉ា (California) សហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំ២០០៥ មកទល់បច្ចុប្បន្ន អង្គការនេះបានបង្វែរមកផ្ដោតលើកិច្ចការប្រឆាំងនឹងអំពើទាសភាពផ្លូវភេទលើកុមារ។
កាលពីថ្ងៃទី២៥ កក្កដា ទូរទស្សន៍ស៊ីអិនអិន បានចុះផ្សាយរបាយការណ៍មួយ ដោយដាក់ចំណងជើងថា «ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ» ដោយមានបញ្ចូលរបាយការណ៍របស់អង្គការមេត្រីអន្តរជាតិ និងសម្ភាសន៍ស្ត្រីជាជនជាតិវៀតណាមរស់នៅកម្ពុជាមួយចំនួនផង។
ក្រោយចុះផ្សាយបានពីរថ្ងៃ សហព័ន្ធសហភាពអ្នកសារព័ត៌មានកម្ពុជា បានប្រតិកម្មតបនឹងសាច់រឿងដែលចុះផ្សាយនេះ។ សហព័ន្ធនេះបានចាត់ទុកការផ្សាយនេះថា ជាការបំភ្លៃ និងបង្កផលប៉ះពាល់ដល់កិត្តិយសខ្មែរនៅលើសកលលោក ហើយថា ការចុះផ្សាយនេះគ្មានការយល់ដឹងជ្រៅជ្រះពីបញ្ហាទាសភាពផ្លូវភេទនៅកម្ពុជា ដោយត្រឹមទទួលបានរបាយការណ៍ប្រឌិតជាដើម។
អាហ៊ុន សែនជាស្តេចតិរិច្ឆានគ្រប់នៅទំង្វើណាដែលអង្គការឬប្រជាជនធ្វើការរិះគន់ចំៗពីគោលនយោបាយដឹកនាំដោយដោយខ្វះសម្មតភាពគ្មានតំរិះក្នុងការដឹកនាំប្រទេសជាតិ ហ៊ុន សែនត្រូវតែប្រើច្បាប់ព្រៃដែលជាច្បាប់របស់ហ៊ុន សែន ប្រចាំបក្សប្រជាជន គឺ
ReplyDeleteចាប់ចង បណ្ដេញចេញពីកម្ពុជា ដូចជា អង្គការ អាមេរិក មួយ ឈ្មោះ មេត្រី អន្តរជាតិ (Agape International Missions) ចេញ ពីកម្ពុជាព្រោះអីអង្គការនេះនិយាយចំៗពីគោលនយោបាយដឹកនាំដែលបណ្តាលអោយរាស្រ្តទទួលទុក្ខទោសខ្វះការងារធ្វើ,ខ្វះទីជំរកមិនអាចពឹងទៅលើរដ្ឋាភិបាលបាន ឯរដ្ឋថាភិបាលហ៊ុន សែនដឹងតែបំផ្លាញជាតិ ពុលរលួយពីមន្ត្រីថ្នាក់តូចរហូតដល់ថ្នាក់កំពូល បក្សពួកនិយមចង់ធ្វើអ្វីបានតាមចិត្តមិនខ្វល់ពីរឿងវិនាសនៃប្រទេសជាតិ ពួកឧញ៉ាមួយចំនួនជាបក្សជាពួកក៏ដូច្នោះដែរ នេះហើយនយោបាយឈ្នះៗរបស់អាស្តេចតិរិច្ឆានហ៊ុន សែន កពូលថោកទាបនៃអាយ៉ងយួននៃបក្សប្រជាជនហ៊ុន សែន.។។។។