Paris Peace Accords 23 Oct. 1991

Friday, December 27, 2013

សហព័ន្ធ​និស្សិត​មួយ អំពាវនាវ​ ឲ្យកម្លាំង​និស្សិត លះបង់​ ការសិក្សា​មួយ​ពេល​ខ្លី ចូលរួម​ ជាមួយ​ គណបក្ស​ប្រឆាំង​​

សហព័ន្ធ​និស្សិត​មួយ អំពាវនាវ​ ឲ្យកម្លាំង​និស្សិត លះបង់​ ការសិក្សា​មួយ​ពេល​ខ្លី ចូលរួម​ ជាមួយ​ គណបក្ស​ប្រឆាំង​​


ដោយ៖​ តាំង វីដា​ / វិទ្យុ វ៉អូឌី | ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា អំពាវនាវ​ឲ្យ​សិស្ស​និស្សិត​ទូទាំង​ប្រទេស ក្រោកឈរ​ឡើង​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ការផ្លាស់ប្តូរ​នៅ​កម្ពុជា​។​
​សេចក្តីអំពាវនាវ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦​ខែ​ធ្នូ ឲ្យដឹងថា​៖«...​ដល់​ពេលវេលា​ដែល​សិស្ស និស្សិត និង​យុវជន​ខ្មែរ​យើង​ទាំងអស់​គ្នា​ក្រោឈ​រ រួម​កម្លាំង​គ្នា​ដើម្បី​សង្គ្រោះ​ប្រទេសជាតិ​យើង​ហើយ​»​។ សហព័ន្ធ បាន​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា សិស្ស និស្សិត​ទាំងអស់ លះបង់​ការសិក្សា​មួយ​រយៈពេល​ខ្លី ដើម្បី​ឲ្យ​សង្គម​មាន​ការផ្លាស់ប្តូរ ក្រោម​ហេតុផល​ថា មិន​អាច​ទ្រាំ​រស់នៅ​ក្នុង​សង្គម​ដែល​ពោរពេញ​ដោយ​ភាពអយុត្តិធម៌ មហា​ពុករលួយ និង​បក្ខពួក​និយម​។​
នាយក​ប្រតិបត្តិ​សហព័ន្ធ លោក ទិ​ប ទាវ ប្រាប់​VOD​ថា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា មិន​ធ្វើ​ការពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ ហើយ​​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៨ ដោយ​មាន​សកម្មភាព​ជា​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​ដល់​សិស្ស និស្សិត​។ លោក​បន្តថា នៅ​រាជ​ធានី​ភ្នំពេញ សហព័ន្ធ មាន​សមាជិក​ប្រមាណ​ជា​១០០០​នាក់ ខេត្ត​បន្ទាយមានជ័យ​៥០០​នាក់ និង​ខេត្ត​ស្វាយរៀង​៣០០​នាក់​។ លោក​បញ្ជាក់​ថា ការអំពាវនាវ​នេះ ដោយសារ​សហព័ន្ធ​មើលឃើញ​ពី​ធនធាន​និស្សិត កំពុង​ខ្វះ​ការងារ​ធ្វើ និង​ពុំ​មាន​ការយកចិត្តទុកដាក់​ទៅលើ​និស្សិត​​ក្រីក្រ​។
VOD មិនទាន់អាចទាក់ទងមន្រ្តីរដ្ឋាភិបាល ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ។
​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​មហា​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​រាជ​ធានី​​ភ្នំពេញ ចូលរួម​ឲ្យបាន​១​លាន​នាក់ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែ​ធ្នូ ដើម្បី​ជា​ការដាក់បន្ទុក​ទៅ​លើ​រដ្ឋាភិបាល ឲ្យ​បោះឆ្នោត​ឡើងវិញ និង​ទាមទារ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ចុះចេញ​ពី​តំណែង​។​
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​សប្តាហ៍​មុន ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុមបាតុករ និង​ប្រជាពលរដ្ឋ ដែល​ចូលរួម​បា​តុ កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងការ​បិទ​ផ្លូវ​មួយចំនួន​៕

1 comment: