Paris Peace Accords 23 Oct. 1991

Friday, December 27, 2013

គណបក្សប្រឆាំង បារម្ភ​ពី ​«​ល្បិច​ស្វា​ ស៊ី​បាយ រួច ​លាប​មាត់​ពពែ​» ខណៈ​កម្មករ​កំពុង​តវ៉ា​​

គណបក្សប្រឆាំង បារម្ភ​ពី​«​ល្បិច​ស្វា​ស៊ី​បាយ រួច​លាប​មាត់​ពពែ​» ខណៈ​កម្មករ​កំពុង​តវ៉ា​​


ដោយ៖​ ស៊ុន ណារិន​ / វិទ្យុ វីអូឌី | ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013

គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃសុក្រ​នេះ ប្រកាស​ឲ្យ​កម្មករ-​កម្មការិនី មានការ​ប្រុងប្រយ័ត្ន ដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ ដើម្បី​កុំឲ្យ​ធ្លាក់​ក្នុង​អន្ទាក់ជន​ទុច្ចរិ​ត របស់​«ក្រុម​ជន​មាន​អំណាច​ខិលខូច​»​។​
​សេចក្តីថ្លែងការណ៍​ របស់​គណបក្ស​សង្គ្រោះជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី២៧​ខែធ្នូ​នេះ ឲ្យដឹងថា អ្នកមានអំណាច​ «​ខិលខូច​»​ មួយចំនួន មានបំណង​អាក្រក់​ចង់​ប្រើល្បិច​អុកឡុក បង្ក​ហិង្សា រួច​ហើយ​ ទម្លាក់​កំហុស​ លើក​ម្មករ​-​កម្មការិនី ដែល​កំពុង​ធ្វើ​កូដកម្ម​បាតុកម្ម​ ដោយ​សន្តិវិធី​។ គណបក្ស​បាន​ចាត់ទុក​ទង្វើ​នេះ​ជា «​ល្បិច​ស្វា​ស៊ី​បាយ រួច​លាប​មាត់​ពពែ​» ដែល​តែងតែ​ត្រូវបាន​ប្រើប្រាស់​កន្លងមក ក្នុង​គោលបំណង​ទម្លាក់កំហុស​លើ​អ្នកណា ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ប្រឆាំង​ផលប្រយោជន៍​របស់​ពួកគេ​។
​គណបក្ស​សង្គ្រោះ​ជាតិ ស្នើឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាមដា​ន​ស៊ើបអង្កេត និង​ចាប់​ជន​ណា ដែល​មាន​បំណង​អាក្រក់​ប្រើល្បិច​ទម្លាក់​កំហុស​​លើ​កម្មករ​កម្មការិនី​ខ្មែរ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​។
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ណែនាំ​ឲ្យ​រោងចក្រ បិទទ្វារ​បណ្តោះអាសន្ន ដើម្បី​បង្កា​ហានិភ័យ​មួយចំនួន​ដែល​អាច​កើតឡើង​៕

No comments:

Post a Comment