Paris Peace Accords 23 Oct. 1991

Monday, December 30, 2013

ព្រះសង្ឃ និង​ពលរដ្ឋ តវ៉ា​ទាមទារ​ ឲ្យ​ដក​តំណែង​ រដ្ឋមន្ត្រី​ ក្រសួ​ង​ធម្មការ និង​សាសនា​​

ព្រះសង្ឃ និង​ពលរដ្ឋ តវ៉ា​ទាមទារ​ ឲ្យ​ដក​តំណែង​ រដ្ឋមន្ត្រី​ ក្រសួ​ង​ធម្មការ និង​សាសនា​​

ដោយ៖​ តាំង វីដា​ / វិទ្យុ វីអូឌី | ថ្ងៃអាទិត្យ ទី29 ខែធ្នូ ឆ្នាំ2013


ព្រះសង្ឃ តវ៉ានៅខាងមុខក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃអាទិត្យនេះ ទាមទារឲ្យដកតំណែងរដ្ឋមន្រ្តីក្រសួង លោក មិន ឃិន/តាំង វីដា
ព្រះសង្ឃ​ ប្រមាណ​ជា​៣០០​អង្គ ដឹកនាំ ប្រជាពលរដ្ឋ​ ជាង​១០០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ តវ៉ា​ នៅខាង​មុខ ​ក្រសួង​ធម្មការ និង​សាសនា ទាមទារ ឲ្យ​ដក រដ្ឋមន្ត្រី​ ស្ថាប័ន​មួយ​នេះ និង​ជំរុញ​ឲ្យ​ ស្ថាប័ន​ផ្សេងៗ​ស្វែងរក​ព្រះ​សារីរិក​ធាតុ​។​

​ព្រះសង្ឃ​មាន​សង្ឃដីកា​នៅ​កន្លែង​តវ៉ា​ខាង​មុខ​ក្រសួង​ថា រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​ស្ថាប័ន​រដ្ឋ​មួយ​នេះ បណ្តាលឲ្យ​មាន​ការមើល​ងាយ​ប្រមាថ​ព្រះសង្ឃ​ជា​បន្តបន្ទាប់​។ ព្រះសង្ឃ ក៏​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ និង​ស្ថាប័ន​ទាក់ទង ជួយ​ស្វែងរក​ព្រះ​សារីរិកធាតុ ដែល​ត្រូវបាន​បាត់បង់​កាលពី​កន្លងទៅ​។​
(ព្រះសង្ឃ និងពលរដ្ឋ តវ៉ាឲ្យស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នទាក់ទងស្វែងរកព្រះសារីរិកធាតុ ដែលបានបាត់បង់/តាំង វីដា)
​ព្រះសង្ឃ បានប្រកាសថា ព្រះសង្ឃ​ ដែល​ចូលរួម​តវ៉ា ​នៅពេលនេះ ជា​សង្ឃ​ពិត ប្រាកដ, មិនមែន​ក្លែងក្លាយ​នោះទេ​។​
រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក មិន ឃិន ប្រាប់VODយ៉ាងខ្លីថា លោក មិនបានធ្វើអ្វី ខុសទេ។
(ព្រះសង្ឃប្រមាណជា៣០០អង្គ តវ៉ានៅខាងមុខក្រសួងធម្មការ និងសាសនា/តាំង វីដា)
​ព្រះ​សុវណ្ណកោដ្ឋ​តម្កល់​សារីរិកធាតុ ​ព្រះពុទ្ធ និង​វត្ថុ​ មានតម្លៃ​ ផ្សេងទៀត ក្នុង​ព្រះ​សក្យមុនី​ចេតិយ នៅលើ​ភ្នំ​ឧត្តុង្គ បាន​បាត់​ កាលពី​យប់ ​រំលង​អាធ្រាត​ ថ្ងៃទី​៩ ខែ​ធ្នូ ឈានចូល​ថ្ងៃ​ទី​១០៕

2 comments:

  1. Anonymous10:57 AM

    The person who stole is a person who close to hun sen that's why they are afraid to tell WHO? They want to save their name and face. They found a lot of evidence at the guards house why they could not find SARARIKHTHEAT? We all should know the answer by NOW.

    ReplyDelete