កម្មករ រាប់ពាន់នាក់ ចាប់ផ្តើម បិទផ្លូវ សហព័ន្ធរុស្ស៊ី នៅមុខ ក្រសួងការងារ
ដោយ៖ ញឹម សុខន / វិទ្យុ វីអូឌី | ថ្ងៃចន្ទ ទី30 ខែធ្នូ ឆ្នាំ2013
កម្មកររាប់ពាន់នាក់ចាប់ផ្តើមបិទផ្លូវសហព័ន្ធរុស្ស៊ី នៅមុខក្រសួងការងារនៅម៉ោងជាង៩ព្រឹកនេះ ដើម្បីទាមទារដំឡើងប្រាក់ខែគោលកម្មករឲ្យបានយ៉ាងតិច១៦០ដុល្លារ ខណៈមន្ត្រី ពាក់ព័ន្ធកំពុងចរចានៅក្នុងក្រសួង។
កម្មកររាប់ពាន់នាក់ មានលើកបដាសរសេរថា ១៦០ដុល្លារ ហើយស្រែកទាមទារដំឡើងប្រាក់ឈ្នូលនោះ បានចាប់ផ្តើមបិទផ្លូវនៅមុខក្រសួងការងារ ដើម្បីជំរុញឲ្យភាគីពាក់ព័ន្ធរួមមានតំណាងក្រុមហ៊ុន និងរដ្ឋាភិបាលសម្រេចដំឡើងប្រាក់ខែ ដើម្បីឲ្យពួកគាត់អាចរស់នៅបានក្នុងជីវភាពសមរម្យ។
នៅកន្លែងបិទផ្លូវនោះ ក៏មានការដាក់ពង្រាយកម្លាំងសមត្ថកិច្ចដែរ តែមិនមានហិង្សា កើតឡើងទេ។
ចាប់តាំងពីគណៈកម្មការប្រឹក្សាការងារសម្រេចដំឡើងប្រាក់ខែគោលឲ្យកម្មករ កាលពីថ្ងៃទី២៤ ខែធ្នូ ដែលដំឡើងចន្លោះពី១៥ទៅ១៧ដុល្លារក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំនោះ កម្មករផ្ទុះការតវ៉ាទូទាំងប្រទេស គឺពួកគេចង់បានតាមរូបមន្ត៨០បូក៨០ គឺស្នើនឹង១៦០ដុល្លារ៕
ចុចអានកឹម សុខា អង្វរហ៊ុន សែនចរចាចែកអំណាច ក្បត់ឆន្ទៈរាស្ត្រដែលចង់ដេញចោរក្បត់ជាតិចេញពីដំណែង
ReplyDeleteចុចអានសំ រ៉ាងស៊ី សុំចរចាក្បត់សម្តីខ្លួន និងប្រជាជាតិខ្មែរ ហើយឱ្យហ៊ុន សែននិងយួនបន្តរំលាយជាតិសាសន៍ទៀត
ចុចអានសហគមន៍អន្តរជាតិមិនគាំទ្រ សម រង្ស៊ី ព្រោះ សម រង្ស៊ី គាំទ្រ ហ៊ុន សែន និងពួកកុម្មុយនិស្ត យួន និងចិន
ចុចអានសម រង្សី ជូនពរ សម្តេច ហ៊ុន សែន បន្ទាប់ពី គាត់ត្រឡប់មកពីចាក់ថ្នាំ ហើយសុំចរចារ ព្រោះហ៊ុន សែន មានគំនិតថ្មីៗ មកពីយួនកុម្មុយនិស្ត
ចុចអានតើពេលណាទើបខ្មែរភ្ញាក់ខ្លួនដឹងថា សម រង្ស៊ី បោកប្រាស់ដូច សី ហនុ និងហ៊ុន សែនដែរ?