កម្មករ រោងចក្រ រាប់រយនាក់ បិទផ្លូវជាតិលេខ២ នៅសង្កាត់ចាក់អង្រែក្រោម
Photo: RFA
ដោយ៖ សុទ្ធ គឹមសឿន / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
កម្មកររោងចក្រផាកស៊ុន រាប់រយនាក់ បិទផ្លូវជាតិ លេខ២ នៅសង្កាត់ ចាក់អង្រែក្រោម នៅព្រឹកថ្ងៃអង្គារនេះ ដើម្បី ទាមទារ ឲ្យថៅកែ និងភាគីពាក់ព័ន្ធ ជួយដោះស្រាយ ដំឡើងប្រាក់ឈ្នួលគោល ឲ្យបាន ១៦០ដុល្លារ ក្នុងមួយខែ។
កម្មករ នៅរោងចក្រកាត់ដេរ សំលៀកបំពាក់ ប្រមាណ ២ទៅ៣រយនាក់ បានបិទផ្លូវជាតិ លេខ២ នៅព្រឹកនេះ។ កម្មករ អះអាងថា ការបិទផ្លូវនេះ មានគោលបំណង តែមួយគត់, គឺ ទាមទារ ដំឡើងប្រាក់ឈ្នួលគោល ឲ្យបាន១៦០ដុល្លារ ទើបពួកគាត់ អាចរស់នៅបាន ក្នុងជីវភាពសមរម្យបាន។

រហូតដល់ម៉ោង ជិត១០ព្រឹកនេះ មិនទាន់មាន មន្ត្រីពាក់ព័ន្ធ ចេញមុខ ទៅដោះស្រាយ នៅឡើយទេ។
ភាគីតំណាងកម្មករ ក្រសួងការងារ និងតំណាងសមាគមរោងចក្រកាត់ដេរកម្ពុជា បានជួបគ្នាជាញឹកញាប់ ពិភាក្សាពីការដំឡើងប្រាក់ឈ្នូល គឺតំណាងកម្មករទាមទារឲ្យឡើង ដល់១៦០ដុល្លារ តែខាងតំណាងរោងចក្រយល់ព្រមដំឡើងឲ្យតែ៩៥ដុល្លារ ទើបនាំឲ្យមានការផ្ទុះការតវ៉ាឡើង៕
No comments:
Post a Comment