GMAC ពន្យល់ ទៅសាធារណជន បន្ថែម ពីប្រាក់ឈ្នួល របស់ កម្មករ
ដោយ៖ ស៊ុន ណារិន / វិទ្យុ វីអូឌី | ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
សមាគមកាត់ដេរនៅកម្ពុជា(GMAC) ប្រកាសឲ្យប្រជាពលរដ្ឋ និងកម្មករ យល់ពីការដំឡើងប្រាក់ឈ្នួលរបស់កម្មករ ដោយលើកឡើងថា ជាធម្មតា កម្មករអាចទទួលបានប្រាក់ជាមធ្យម១៥០ដុល្លារក្នុងមួយខែ។
សេចក្តីប្រកាសព័ត៌មានរបស់GMAC ចេញផ្សាយកាលពីថ្ងៃចន្ទ ឲ្យដឹងថា ការលើកយកតែប្រាក់ឈ្នួលអប្បបរមាកំណត់ដោយច្បាប់ ដែលគ្រាន់តែជាកម្រិតទាបបំផុតសម្រាប់កំណត់ប្រាក់ខែគោលនោះ គឺជាការធ្វើឲ្យមានការភាន់ច្រឡំយ៉ាងខ្លាំងដល់សាធារណជន។ GMACបញ្ជាក់ថា ប្រាក់ខែសរុបដែលកម្មករម្នាក់ៗទទួលបាន (total take-home salary) គឺជាមធ្យមមានចំនួន១៥០ដុល្លារទៅហើយ ហើយក៏មានមួយភាគធំដែរ ដែលទទួលបានដល់ទៅ២០០ដុល្លារឬលើសពីនេះ អាស្រ័យទៅលើជំនាញ និងផលិតភាពរបស់ពួកគេ។
សេចក្តីប្រកាសព័ត៌មានរបស់GMAC ចេញផ្សាយកាលពីថ្ងៃចន្ទ ឲ្យដឹងថា ការលើកយកតែប្រាក់ឈ្នួលអប្បបរមាកំណត់ដោយច្បាប់ ដែលគ្រាន់តែជាកម្រិតទាបបំផុតសម្រាប់កំណត់ប្រាក់ខែគោលនោះ គឺជាការធ្វើឲ្យមានការភាន់ច្រឡំយ៉ាងខ្លាំងដល់សាធារណជន។ GMACបញ្ជាក់ថា ប្រាក់ខែសរុបដែលកម្មករម្នាក់ៗទទួលបាន (total take-home salary) គឺជាមធ្យមមានចំនួន១៥០ដុល្លារទៅហើយ ហើយក៏មានមួយភាគធំដែរ ដែលទទួលបានដល់ទៅ២០០ដុល្លារឬលើសពីនេះ អាស្រ័យទៅលើជំនាញ និងផលិតភាពរបស់ពួកគេ។
សេចក្តីប្រកាសព័ត៌មានបន្តថា ប្រាក់ដែលបងប្អូនកម្មករទទួលបានយកទៅផ្ទះក្នុងមួយខែៗរួមមាន ប្រាក់ឈ្នួលគោល (ទាបបំផុត៩៥តាមការដំឡើងថ្មី) + ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ (ទាបបំផុត១០ដុល្លារ) + ប្រាក់ឧបត្ថម្ភជួលផ្ទះ ឬសោហ៊ុយធ្វើដំណើរ (ទាបបំផុត ៧ ដុល្លារ) + ប្រាក់អតីតភាពការងារ (ទាបបំផុត ២ ដុល្លារ បន្ទាប់ពីធ្វើការបានមួយឆ្នាំ ហើយបន្ថែម១ដុល្លារជារៀងរាល់ឆ្នាំជាបន្តបន្ទាប់រហូតដល់១១ដុល្លារ) ដែលនេះ គ្រាន់តែជាចំនួនតិចបំផុត ដែលច្បាប់កំណត់ថា និយោជកត្រូវតែឲ្យ។ នេះមិនទាន់បានគិតដល់ ទី១/ ការឲ្យខ្ពស់ជាងច្បាប់ ដែលជាការប្រកួតប្រជែងរវាងរោងចក្រនិងរោងចក្រដើម្បីដណ្តើមកម្មករគ្នាក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ទី២/ ប្រាក់រង្វាន់សម្រាប់កម្មករមានជំនាញ ទី៣/ ប្រាក់រង្វាន់ធ្វើការងារជាក្រុមឬជាបុគ្គលដែលផលិតបានតាមការកំណត់របស់រោងចក្រ ទី៤/ ការដេរស៊ីបង់ (តាមទិន្នផលជាក់ស្តែង) ទី៥/ ការធ្វើការថែមម៉ោងឈរលើគោលការណ៍ស្ម័គ្រចិត្ត និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ដែលជាគោលនយោបាយរបស់រោងចក្រនិមួយៗក្នុងការរក្សានិងលើកទឹកចិត្តដល់កម្មកររបស់ខ្លួន។
GMAC បន្តថា វិស័យកាត់ដេរសម្លៀក បំពាក់និងស្បែកជើងរបស់យើង បានរួមចំណែកដល់សេដ្ឋកិច្ចជាតិ ដោយជួយបង្កើតការងារជាង៦សែននាក់ ហើយជាប្រយោលផ្តល់ផលប្រយោជន៍ដល់មនុស្សប្រហែល២លាននាក់។ វិស័យនេះបានរួមចំណែកប្រមាណ២០ភាគរយនៃផលទុនជាតិសរុប (GDP)។
GMACឲ្យដឹងទៀតថា ការញុះញង់ឲ្យមានការទាមទារលើសពីសមត្ថភាព ដែលនិយោជកអាចផ្តល់ជូនក្រោមរូបភាព បាតុកម្ម និងកុបកម្មហិង្សា ការបង្ខិតបង្ខំផ្សេងៗ ជាសកម្មភាព ដែលមិនអាចទទួលយកបាន និងនាំប្រទេសជាតិទៅកាន់ភាពអន្តរាយ៕
GMAC is full of shit!
ReplyDeleteGMAC is keen to disclose what workers are entitled to in principle, but not what they've actually paid the workers. GMAC gets my complete sympathy if they can show they've disbursed 80% of workers' gross entitlements (other than wages). Otherwise you guys are bluffing.
ReplyDeletethe Unknown rambler