ក្រុមព័ត៌មាន គណៈរដ្ឋមន្ត្រី ចុះផ្សាយ អត្ថបទ និយាយ ពី បាតុកម្ម របស់ គណបក្សប្រឆាំង
វេបសាយរបស់ទីស្តីការគណរដ្ឋមន្ត្រី ដែលបានចុះផ្សាយអត្ថបទជាភាសាអង់គ្លេស ទាក់ទងគណបក្សប្រឆាំង។
RFI/សួង សុខភារី
ដោយ លាង ដឺលុច / RFI | ៣០ ធ្នូ ២០១៣
តាំងតែពីយប់មិញថ្ងៃអាទិត្យ គេឃើញគេហទំព័រព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានចុះផ្សាយបន្តអត្ថបទជាភាសាអង់គ្លេសចំនួន២របស់ទីភ្នាក់ងារព័ត៌មានបរទេសដែលនិយាយអំពីបាតុកម្មទ្រង់ទ្រាយធំចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ។ អត្ថបទជាភាសាអង់គ្លេសរបស់ទីភ្នាក់ងារ Reuters បានដាក់ចំណងជើងថា ពលរដ្ឋកម្ពុជាដង្ហែក្បួនទាមទារអោយលោកនាយករដ្ឋមន្ត្រីចុះចេញពីអំណាច។ អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លោកទិតសុធាបានពន្យល់ថា ការចុះផ្សាយអត្ថបទទាំងនេះគឺរដ្ឋាភិបាលគ្រាន់តែចង់បង្ហាញអំពីស្ថានការណ៍នយោបាយនៅកម្ពុជាតាមរយៈកាសែតបរទេសតែប៉ុណ្ណោះ។
No comments:
Post a Comment