អភិបាលរាជធានីភ្នំពេញ មិនបារម្ភ អំពីចំនួនកម្មករ ចូលរួមធ្វើបាតុកម្ម ជាមួយបក្សប្រឆាំង
ABC News (Australia) | ដាក់បញ្ចូលថ្ងៃ 27 December 2013
បើទោះណាជាពីមួយថ្ងៃទៅមួយថ្ងៃចំនួននៃការចូលរួមរបស់
កម្មករ
និងកម្មការិនីជាមួយគណបក្សសង្គ្រោះជាតិកាន់តែច្រើនឡើងៗក្តី
ក៏អភិបាលរាជធានីភ្នំពេញមិនបង្ហាញក្តីកង្វល់នោះទេ
ដោយលោកចាត់ទុកថានោះជាការចូលរួមមួយផ្នែកតូចតែប៉ុណ្ណោះ។
លោកថ្លែងថា ក្នុងចំណោមសហជីពជាង៧០មានតែសហជីព៥ -៦
ប៉ុណ្ណោះដែលចូលរួមជាមួយបាតុកម្មនេះ។
(សំឡេង ប៉ា សុជាតិវង្ស)
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ភាពស្ងៀមស្ងាត់របស់អាជ្ញាធរបង្ហាញពីលក្ខណៈចាស់ទុំរបស់គណបក្ស ប្រជាជនកម្ពុជាដែលដឹកនាំរដ្ឋាភិបាលអាណត្តិនេះ ក៏ប៉ុន្តែលោកព្រមានថា ធ្វើអ្វីក៏ដោយកុំឲ្យហួសហេតុពេកពីព្រោះសមត្ថកិច្ចមានតួរនាទី រក្សា
សណ្តាប់ធ្នាប់សង្គម។
កម្មករ កាន់តែច្រើនឡើងៗបានផ្អាកការងារ និងបានដង្ហែរក្បួនចេញពីតាមរោងចក្រនានាដើម្បីសំដៅទៅកាន់ទីលាន ប្រជាធិបតេយ្យមុននឹងធ្វើការដង្ហែរក្បួនទ្រង់ទ្រាយធំជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា នៅវេលារសៀលម៉ោងបី។
ស្ទើរតែ គ្រប់ដងផ្លូវទាំងឡាយជាពិសេសតំបន់ដែលមានរោងចក្រអ្នកដំណើរ និងអ្នកនៅតាមគេហដ្ឋានសុទ្ធតែបានឮសូរសម្រែកហ៊ោកញ្ជ្រៀវរបស់ កម្មករដែលដើរសំដៅទៅទីលានប្រជាធិបតេយ្យ។
ថ្លែង ទៅកាន់ហ្វូងបាតុករដែលភាគច្រើនជាកម្មករ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា បានអះអាងថាបាតុកម្មនឹងបន្តធ្វើរហូតទទួលបានប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។

និងកម្មការិនីបានក្លាយជាកម្លាំងបាតុករយ៉ាងខ្លាំងរបស់គណបក្ស
សង្គ្រោះជាតិ។
បើទោះជាអាជ្ញាធរធ្វើហាក់ដូចជាមិនបានអើពើនឹងចលនានៃបាតុកម្មនេះ
ក្តីក៏ប៉ុន្តែនៅវេលាម៉ោង៣ រសៀលនេះ
ក្រសួងការងារបានកោះហៅមេសហជីពធំៗចំនួន៦ទៅជួបចរចាដោះស្រាយ៕
ចុចអានតើខ្ញុំខុសអ្វី? សូមស្តាប់ប្រវត្តិរបស់ហ៊ុន សែន មើល!!! តើហ៊ុន សែនខុសអ្វី?
ReplyDeleteចុចអានប្រជាជាតិខ្មែរបាតុកម្មដេញហ៊ុន សែនពីអំណាច មិនមែនបាតុកម្មឱ្យបោះឆ្នោតនោះទេ
ចុចអានបាតុករភ្ញាក់ខ្លួន ដឹងថាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន បម្រើនយោបាយកុម្មុយនិស្ត យួនដូចគ្មាតែមួយ
ចុចអានស្ថានទូតអាមេរិក ណែនាំពលរដ្ឋរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ការដើរហើរមួយ ចំនួននៅភ្នំពេញ
peace and national integrity is a mush
ReplyDelete