Paris Peace Accords 23 Oct. 1991

Thursday, December 26, 2013

សមត្ថកិច្ច​ ជាង​ ១០០​នាក់ ត្រូវ​ដាក់​ពង្រាយ​ ខាងមុខ​ សាលា​រាជធានី​​

សមត្ថកិច្ច​ ជាង​ ១០០​នាក់ ត្រូវ​ដាក់​ពង្រាយ​ ខាងមុខ​ សាលា​រាជធានី​​


ដោយ៖​ ញឹម សុខន​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013

កម្លាំងសមត្ថកិច្ចជាង១០០នាក់ ដាក់ពង្រាយនៅខាងមុខសាលារាជធានី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ/ដោយញឹម​ សុខន
​កម្លាំង​សមត្ថកិច្ច ​ជាង​១០០​នាក់ ត្រូវបាន​ដាក់ពង្រាយ​ នៅខាង​មុខ​ សាលារាជធានី​ភ្នំពេញ ខណៈ ប្រជាសហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃព្រហ​ស្បតិ៍​​នេះ កំពុងតែ បន្ត​ ការតវ៉ា​របស់​ខ្លួន​។​
​ប្រជាសហគមន៍​បឹងកក់ កំពុងតែ​ប្រមូល​គ្នា​បណ្តើរៗ​ នៅខាង​មុខ​ សាលារាជធានី​ ភ្នំពេញ ដើម្បី​ ទាមទារ​ ឲ្យ​សាលារាជធានី​ ភ្នំពេញ ដោះស្រាយ​ បញ្ហាដីធ្លី ដែលអូសបន្លាយ​យូរ​មក​ហើយ​។​
​កាលពី​ថ្ងៃ​ពុធ ប្រជា​សហគមន៍​បឹងកក់ បាន​ដុត​កង់ឡាន​ជិត​១០ នៅ​ខាង​មុខ​សាលា​រាជធានី​។​ប្រជា​សហគមន៍​បឹងកក់ មាន​ពីរ​ក្រុម គឺ​ក្រុម​អ្នកទទួល​សំណង​ហើយ និង​អ្នក​មិន​ទាន់​ទទួល​សំណង​។​
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការតវ៉ា​របស់​អ្នក​ភូមិ​បឹងកក់ មិនមែន​ជា​រឿង​ដីធ្លី​ទៀត​ទេ តែ​ជា​រឿង​នយោបាយ ព្រោះ​បញ្ហា​ដីធ្លី​នេះ ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​។​
​ប្រជាពលរដ្ឋ​អះអាងថា ពួក​គេ​ជាង ៣០០០​គ្រួសារ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន បាន​បណ្តេញចេញ ពី​តំបន់​បឹងកក់​ឲ្យទៅ​នៅ​រាយប៉ាយ​ក្នុង​ខណ្ឌ​ទាំង​៩​ក្នុង​រាជធានី ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដោយ​សាលា​រាជធានី​ភ្នំពេញ យក​ដី​នៅ​តំបន់​នោះ​ឲ្យទៅ​ក្រុមហ៊ុនស៊ូ​កាគូ​អ៊ីន របស់លោក ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​គម្រោង​អភិវឌ្ឍន៍​៩៩​ឆ្នាំ ដែល​ធ្វើឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង​៤០០០​គ្រួសារ​៕

No comments:

Post a Comment