Paris Peace Accords 23 Oct. 1991

Thursday, December 26, 2013

កម្មករ​ នៅ​បណ្ដា​រោងចក្រ​ មួយចំនួនធំ​ បន្ត​ផ្ទុះ​កូដកម្ម និង​បាតុកម្ម ចូល​ដល់​ ថ្ងៃ​ទី​ពីរ​​

កម្មករ​ នៅ​បណ្ដា​រោងចក្រ​ មួយចំនួនធំ​ បន្ត​ផ្ទុះ​កូដកម្ម និង​បាតុកម្ម ចូល​ដល់​ ថ្ងៃ​ទី​ពីរ​​


ដោយ៖​ នួន បូរិន​ / វិទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013

សេចក្ដីរាយការណ៍ ជាច្រើន បានឲ្យដឹងថា កម្មករ​ នៅ​បណ្ដា​រោងចក្រ​ មួយចំនួនធំ​ បន្ត​ផ្ទុះ​កូដកម្ម និង​បាតុកម្ម ចូល​ដល់​ ថ្ងៃទី​ពីរ ករណី​ពួកគេ ជំទាស់​ការដំឡើង ប្រាក់ឈ្នួល​ ពលកម្ម ៩៥ដុល្លារ ដែលពួកគេ ប្រកាស​ប្រាក់​ដំឡើង​នេះ មិន​អាច​ ទ្រទ្រង់ ជី​វិភាព​ បានឡើយ​។
នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ​នេះ មាន​សេចក្ដី​រាយ​កាណ៍ រោងចក្រធំ​ៗនៅរដ្ឋធានី​ភ្នំពេញ និង​បណ្ដា​ខេត្តមួយចំនួន ដូចជា​ខេត្ត​កំពង់​ឆ្នាំង ​កំពង់ចាម  កំពង់ស្ពឺ ស្វាយ​រៀង  ដែល​មាន​រោងចក្រ ជិត១០០ បាន​ផ្អាក​ដំណើរ​ការហើយ នៅ​ខណៈ​នេះ កម្មករ​នៅ​ទី​រួម​ខេត្ត​កំពង់​ឆ្នាំ​ងគំរាមថា នឹង​បិទ​ផ្លូវ​ជាតិ​លេខ៥។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សង្គម បាន​ឲ្យដឹងថា រោងចក្រ​ជាច្រើន​នៅ​ផ្លូវ​វែង​ស្រែង​ ខណ្ឌដង្កោ បាន​ផ្ទុះ​កូដកម្មធំជាងគេ ហើយពួកគេកំពុង​ឈរ​ត្រៀប​ត្រា ​នៅ​ខាង​មុខ​រោងចក្រ។
រោងចក្រ​ធំ​ចំនួន​ពីរ​នៅ​សង្តាត់​ទឹកថ្លា តាមបណ្តោយ​ផ្លូវសហព័ន្ធរុស្ស៊ី គឺ​រោងចក្រ​អេ​គ្រិម និង​រោងចក្រ ឡាក់​គី​សន ដែលមានកម្មករជិត​១០០០០​នាក់ ក៏បាន​ផ្ទុះ កូដកម្ម​ផង​ដែរ​ ខណៈ​រោងចក្រ​នៅ​ម្ដុំ​ចាក់អង្រែ ​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី២៦​នេះ​ទៀត។
​គោលបំណង នៃ​ការតវ៉ា​របស់​កម្មករ​ទាំងនោះ គឺ​ដើម្បីជំទាស់មិន​ទទួលយកការដំឡើង​ប្រាក់ឈ្នួល ការងារចំនួន​១៥ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤  ដែលធ្វើឲ្យ ប្រាក់ខែ​គោល​ពួកគេ​បាន៩៥ដុល្លារ ប៉ុន្តែទាំង​សហជីព​ និងកម្មករ​ចាត់ទុកថា មិន​អាច​ទ្រទ្រង់ជី​វិភាព​បានឡើយ​៕

No comments:

Post a Comment