គណបក្សប្រឆាំង រិះគន់ គម្រោង លោកហ៊ុន សែន ទៅទស្សនកិច្ច ប្រទេសវៀតណាម
លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung នៃប្រទេសវៀតណាម (ឆ្វេង) និយាយជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលសម្រាកពីកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសប្រ៊ុយណេកាលពីថ្ងៃទី២៥ មេសា ២០១៣។
សុខ ខេមរា / វិទ្យុ វីអូអេ | ២៤ ធ្នូ ២០១៣

វ៉ាស៊ីនតោន — មន្ត្រីគណបក្សជំទាស់បានរិះគន់មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសថា បញ្ហា ជាប់គាំងនយោបាយក្នុងប្រទេសជារឿងបន្ទាន់ដែលគួរដោះស្រាយឲ្យបាន តែ មិនមែនទស្សនកិច្ចក្នុងប្រទេសវៀតណាម ឬការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីនោះទេ។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតាំងដោយគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងប្រទេស បានដាក់គម្រោងការបំពេញទស្សនកិច្ចជាផ្លូវការចំនួនបីថ្ងៃក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី២៦ធ្នូ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ តែគណបក្សជំទាស់វិញបានថ្លែងថា បញ្ហាបន្ទាន់សម្រាប់ប្រទេសជាតិពេលនេះគឺការដោះស្រាយបញ្ហាជាប់គាំងនយោបាយដែលប្រជាពលរដ្ឋកំពុងតែងើបឡើងតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលធ្វើឲ្យមានការជាប់គាំងនយោបាយក្នុងប្រទេស ហើយភាពស្របច្បាប់របស់សភា និងរដ្ឋាភិបាលថ្មីមិនត្រូវបានទទួលស្គាល់ដ៏ទូលំទូលាយ តែកិច្ចសហប្រតិបត្តិការក្នុងទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឬក៏ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាមិនមែនជារឿងអទិភាពទេ។
នេះជាការអះអាងរបស់លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
«រឿងកិច្ចសហប្រតិបត្តិការចេះតែធ្វើហើយ ធ្វើតាំងតែពីយូរយារណាស់មកហើយ។ តែអ្វីដែលយើងចាំបាច់ត្រូវធ្វើនៅពេលនេះគឺបញ្ហាជាប់គាំងនយោបាយ។ បើសិនជាវិបត្តិនយោបាយដោះស្រាយមិនចេញទេ វានឹងឈានទៅរក វិបត្តិសង្គម។ ហើយបើកាលណាឈានទៅរកវិបត្តិសង្គមហើយនោះគឺធ្វើឲ្យ ប្រទេសជាតិយើងនឹងធ្លាក់ទៅក្នុងបញ្ហាដ៏ធ្ងន់ធ្ងរដែលមិនអាចដោះស្រាយ បាន»។
លោកបានស្នើសុំឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនពិចារណាឡើងវិញ។ លោកថ្លែងថា អ្វីដែលគណបក្សជំទាស់ទាមទារចុងក្រោយក្នុងបាតុកម្មជាបន្តបន្ទាប់ប៉ុន្មានថ្ងៃកន្លងមកពីក្រុមប្រជាពលរដ្ឋដ៏ច្រើនលើសលុបនោះ គឺថា បើគណបក្សប្រជាជនកម្ពុជាមិនចង់សើរើ ស៊ើបអង្កេតការលួចបន្លំសន្លឹកឆ្នោតទេ គណបក្សប្រជាជនកម្ពុជាត្រូវធ្វើការបោះឆ្នោតឡើងវិញជាមួយនឹងការរៀបចំ គ.ជ.ប.ឯករាជ្យមួយ។ លោកយឹម សុវណ្ណបានអះអាងថា ការធ្វើយ៉ាងដូច្នេះជាវិធីសមរម្យបំផុតដែលបញ្ចប់បញ្ហាបាតុកម្ម និងបញ្ហាក្នុងសង្គម។
«ហើយឥឡូវនេះ ឆ្លៀតពេលដែលស្ថានការណ៍កំពុងតែពុះកញ្ជ្រោល ហើយជា ពិសេសបាតុករកំពុងតែងើបឡើងកាន់តែច្រើនឡើងៗ ដើម្បើទាមទារឲ្យមានការ បោះឆ្នោតឡើងវិញនោះ គឺក្រោយពីឃើញថា មានចរន្តបាតុករដ៏ខ្លាំងក្លាបែបនេះ ស្រាប់តែលេចឮអំពីទស្សនកិច្ចរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាទៅកាន់ប្រទេសវៀតណាម។ រឿងនេះយើងមិនចោទប្រកាន់យ៉ាងម៉េចទេ តែហាក់បីដូចជាដើរស្របពេកទៅនឹងស្ថានការណ៍នយោបាយដែលកំពុងវិវត្តនៅក្នុងប្រទេសកម្ពុជា»។
តែលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូប និងជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី បានអះអាងថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាទស្សនកិច្ចដើម្បីពង្រឹកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជា ធម្មតារវាងប្រទេសជិតខាងគឺជាប្រក្រតីភាពរបស់រដ្ឋាភិបាល។
«អាស្រ័យហេតុដូច្នេះ ការងារដែលកំពុងតែមានចម្រូងចម្រាសនៅក្នុងប្រទេស កម្ពុជាគឺជាការងារផ្ទៃក្នុងសុទ្ធសាធ ហើយមិនអាចប៉ះពាល់ ឬក៏មិនមានឥទ្ធិពល ប៉ះពាល់ដល់ការងារទំនាក់ទំនងការបរទេសនោះទេ។ តាមទម្លាប់គឺរាជរដ្ឋា ភិបាលធ្វើអ្វីតាមច្បាប់តម្រូវ អ្វីដែលជាគោលនយោបាយតាមច្បាប់រដ្ឋធម្មនុញ្ញ។
បើសិនណាជាមានការចរចាណាមួយ មានការចុះហត្ថលេខាណាមួយ ដែល វាប៉ះពាល់ដល់បន្ទុកប្រជាជាតិ សភាជាអ្នកឆ្លើយតបក្នុងការផ្តល់សច្ចាប័នក្នុង ការអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន»។
លោកផៃ ស៊ីផានបានបន្ថែមទៀតអំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមថា៖ «បច្ចុប្បន្ននេះ ប្រទេសជុំវិញស្ថិតក្នុងកម្រិតប្រទេសភាពជាដៃគូក្នុងការពង្រឹង សន្តិសុខជាតិរវាងគ្នានិងគ្នា ហើយនឹងការពង្រឹងវឌ្ឍនភាពតាមរយៈការធ្វើពាណិជ្ជកម្ម។ ដូច្នេះគ្មានប្រទេសណាមួយដែលមានទិសដៅ ឬយើងចាត់ទុកថា ជាសត្រូវជាមួយយើង ឬជាការរំខានដល់សន្តិសុខជាតិរបស់យើង»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃច័ន្ទ បានបញ្ជាក់ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងពិភាក្សាបញ្ហាទ្វេភាគី ជាមួយសមភាគីរបស់លោកគឺលោក ង្វៀន តាន់យ៉ុងនៃប្រទេសវៀតណាមនិងចុះហត្ថលេខាជាមួយគ្នាលើកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មទ្វេភាគី កិច្ចព្រមព្រៀងផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ សន្ធិសញ្ញាស្តីពីបត្យាប័ន និងកិច្ចព្រមព្រៀងឥណទានសម្បទាន បញ្ហាអប់រំ ព័ត៌មាន និងប៉ូលិសជាដើម។ លោកហ៊ុន សែនគ្រោងនឹងជួបជាមួយមេដឹកនាំគណបក្សកំម្មុយនីស្តវៀតណាមជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ លោកភីធ័រតាន់ កែវ (Peter Tan Keo) អ្នកវិភាគឯករាជ្យម្នាក់ក្នុងរដ្ឋម៉ាស្សាឈូសេតស៍ ស.រ.អា.បានថ្លែងថា រដ្ឋាភិបាលកម្ពុជាពេលនេះព្យាយាមបំពេញមុខងារតាមធម្មតា ទោះបីជាគណបក្សជំទាស់ធ្វើពហិការដោយធ្វើឲ្យមានប្រផ្នូលមិនល្អសម្រាប់ទំនុកចិត្តជាសាធារណៈ និងពាណិជ្ជកម្មក្តី។
«យើងមិនអាចរំពឹងថា រដ្ឋាភិបាលបិទទ្វារទាំងស្រុងនោះទេ ព្រោះថា នោះជារឿងដ៏អាក្រក់សម្រាប់ប្រទេស។ តែជាមួយគ្នានេះដែរ មេដឹកនាំមកពីគណបក្សទាំងពីរត្រូវតែស្វែងរកលក្ខខណ្ឌចរចាដ៏សមរម្យនានាដើម្បីដោះស្រាយការជាប់គាំងនយោបាយនេះ»។
លោកទទួលស្គាល់ថា នឹងមានការវិភាគខុសគ្នាច្រើនឡើងចំពោះទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងប្រទេសវៀតណាម ដែលជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំនោះ៕

All Cambodian demostrators must be trained how to use a massive bombs to kill who is working and serving Vietnamese interests and punish his own people, all Cambodian must be stand up all together at once then we will get a good result
ReplyDelete