មនុស្សច្រើននាក់ រងរបួស ក្នុងការ ប៉ះទង្គិច ជាមួយ ប៉ូលិស
ព្រះសង្ឃមួយអង្គការពារព្រះកាយពីការវាយរបស់ក្រុមប៉ូលិសក្នុងអំឡុងបាតុកម្មនៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃអង្គារទី២៤ ខែធ្នូនេះ។ អតីតអ្នកភូមិបឹងកក់ប្រមាណ១០០នាក់ ដោយរួមមានព្រះសង្ឃផង បានធ្វើការតវ៉ាបិទផ្លូវព្រះមុនីវង្សដើម្បីទាមទារឲ្យរដ្ឋាភិបាលផ្តល់សំណងថែមទៀតចំពោះការបណ្តេញប្រជាពលរដ្ឋដោយបង្ខំចេញពីសហគមន៍បឹងកក់។
នៅ វណ្ណារិន / វិទ្យុ វីអូអេ | ២៥ ធ្នូ ២០១៣

ភ្នំពេញ — យ៉ាងហោចណាស់មានព្រះសង្ឃចំនួន៤អង្គ និងមនុស្សប្រាំនាក់ផ្សេងទៀតបានទទួលរងរបួសនៅក្នុងការប៉ះទង្គិចផ្ទួនៗចំនួនពីរលើក ជាមួយក្រុមសមត្ថកិច្ចរាជធានីភ្នំពេញ ក្នុងការតវ៉ាអំពីទំនាស់ដីធ្លីមួយ របស់អតីតប្រជាពលរដ្ឋនៃសហគមន៍បឹងកក់កាលពីព្រឹកថ្ងៃអង្គារនេះ។ នេះបើយោងតាមមន្ត្រីសិទ្ធិមនុស្ស និងតំណាងបាតុករ។
ក្រុមប្រជាពលរដ្ឋដែលជាអតីតអ្នករស់នៅក្នុងសហគមន៍បឹងកក់ប្រមាណពី២០ទៅ៣០នាក់ ដែលបានចូលរួមជាមួយព្រះសង្ឃចំនួន១០០អង្គបានធ្វើបាតុកម្មបិទផ្លូវព្រះមុន្នីវង្សត្រង់ចំណុច ច្រកចូលសាលារាជធានីភ្នំពេញដើម្បីទាមទារឲ្យមានដំណោះស្រាយដីធ្លីដល់ពួកគាត់។ ការតវ៉ានេះបានចាប់ផ្តើមតាំងពីថ្ងៃច័ន្ទមកម្ល៉េះ។
បាតុករទាំងនេះបានយល់ព្រមទទួលយកសំណងរួចហើយនៅពេលដែលមានការបណ្តេញប្រជាពលរដ្ឋចេញពីសហគមន៍បឹងកក់ដោយបង្ខំកាលពីប៉ុន្មានឆ្នាំមុននេះ។
ក៏ប៉ុន្តែក្រុមបាតុករបាននិយាយថា ទីលំនៅថ្មីរបស់ពួកគាត់នោះមានការលំបាកក្នុងការរស់នៅ ហើយពួកគាត់មានជីវភាពក្រីក្រ ពួកគាត់ទាមទារឲ្យសាលារាជធានីភ្នំពេញដោះស្រាយបញ្ហាពួកគាត់ឡើងវិញ។
អ្នកស្រីសុង ស្រីលាភ តំណាងបាតុករ បានឲ្យដឹងថា ការប៉ះទង្គិចនេះគឺបន្ទាប់ពីការប្រើពាក្យសម្តីមិនល្អ និងការរុញច្រានដោយកម្លាំងបាយពីសំណាក់ក្រុមអាជ្ញាធរ។
«ពេលដែលពួកយើងមកដល់ គេអត់មានហៅយើងមកនិយាយស្រួលបួលដើម្បីដោះស្រាយទេ តែបែរជាដាក់កម្លាំងមករុញច្រានពួកយើងតែម្តង។ ពេលនេះពួកយើងឃើញប៉េអ៊ីមវ៉ាយលើយុវជនមួយនោះ ច្រើនមែនទែន អញ្ចឹងហើយពួកខ្ញុំព្យាយាមចូលទៅជួយ ពួកខ្ញុំក៏ត្រូវគេវ៉ាយដែរ ព្រោះពួកខ្ញុំរងជំនួស។ បន្ទាប់មកទៀតនោះ ពួកខ្ញុំបានឃើញកងកម្លាំងប៉េអ៊ីមក៏ចាប់ផ្តើមវ៉ាយលោកតែម្តង»។
អ្នកស្រីសុង ស្រីលាភត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់ឃាត់ខ្លួនមួយរយៈ ជាមួយស្ត្រីបីរូបផ្សេងទៀតក្រោយពីមានការប៉ះទង្គិចលើកទី១។
ដោយឡែក លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងផ្សេងវិញថា អំពើហិង្សាបានកើតឡើងពីសំណាក់ក្រុមបាតុករទៅវិញទេ។
«រឿងទង្វើរបស់ពួកគាត់ដែលក្លាយជាអំពើហិង្សានេះគឺពួកគាត់ព្យាយាមបង្កើតវា តាំងពីម្សិលមិញម្តងរួចមកហើយ តែសមត្ថកិច្ចរបស់យើងព្យាយាមអត់ធ្មត់ខ្ពស់ដើម្បីបញ្ចៀសកុំឲ្យក្លាយជាអំពើហិង្សាបែបហ្នឹង»។
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងសហគមន៍បឹងកក់បានចាប់ផ្តើមតាំងពីឆ្នាំ២០០៧មកម្ល៉េះ ក្រោយពីរដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចប្រគល់ដីដែលមានទំហំជាង១៣០ហិចតានេះទៅឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោកឧកញ៉ាឡៅ ម៉េងឃីន ដើម្បីធ្វើការវិនិយោគរយៈពេល៩៩ឆ្នាំ។ លោកឡៅ ម៉េងឃីន គឺជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
ប្រជាពលរដ្ឋចំនួនជាង៤.០០០គ្រួសារត្រូវបានបណ្តេញចេញពីផ្ទះសម្បែង ក្នុងនោះមានតែជាង១.០០០គ្រួសារប៉ុណ្ណោះដែលនៅតស៊ូប្រឆាំង តវ៉ាមិនព្រមចាកចេញ ដោយសារពួកគាត់បានសំណងតិចតួចខុសពីតម្លៃទីផ្សារ។
ប្រជាពលរដ្ឋ ដែលយល់ព្រមចាកចេញនាពេលនោះ បានទទួលសំណងចំនួនត្រឹមតែ ៨.០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។
លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ការប៉ះទង្គិចនេះអាចបញ្ឆេះឲ្យមានការតវ៉ាកាន់តែខ្លាំងឡើងថែមទៀត។
«នេះជាករណីមួយដែលរំលោភសិទ្ធិមនុស្ស ហើយបច្ចុប្បន្នយើងឃើញថា ស្ថានភាពនយោបាយកំពុងតែមានភាពតានតឹង។ កាលណាមានអ្នកតវ៉ាបែបនេះ ហើយយើងប្រើអំពើហិង្សា វាហាក់ដូចជាចាក់សាំងបន្ថែមអញ្ចឹង។ ខ្ញុំថា រឿងពិតប្រាកដ អាជ្ញាធរទេដែលត្រូវយកចិត្តប្រជាពលរដ្ឋ ពេលដែលមានបញ្ហាអញ្ចឹង។ អាជ្ញាធរគួរតែ ព្យាយាមរកដំណោះស្រាយឲ្យគាត់ ដើម្បីរម្ងាប់ចិត្តគាត់»។
សូមបញ្ជាក់ថា ការតវ៉ាបិទផ្លូវរបស់អតីតអ្នកភូមិបឹងកក់នៅថ្ងៃនេះ មានការប៉ះទង្គិចជាមួយក្រុមសមត្ថកិច្ចចំនួន២លើកគឺនៅពេកព្រឹកមួយលើក នឹងពេលរសៀលមួយលើក។ ព្រះសង្ឃចំនួនបួនអង្គបានរងរបួសដោយមានស្នាមជាំលើព្រះកាយ ស្ត្រីបួននាក់ក្នុងចំណោមក្រុមបាតុករបានរងរបួសផងដែរ។
ដោយឡែកបុរសម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ មិនមានរបាយការណ៍ស្តីពីការទទួលរងរបួសនៅក្នុងចំណោមកម្លាំងមានសមត្ថកិច្ចនោះទេ។
ក្រោយពីការប៉ះទង្គិចនោះ បាតុករនិងព្រះសង្ឃបានរំសាយក្បួនបាតុកម្មដោយពុំទទួលបានដំណោះស្រាយណាមួយនោះទេ៕

ការចរចាហួសពេលហើយៗ មានតែ បាតុកម្មទាញអាហ៊ុន សែន ទំលាក់ប៉ុណ្ណោះ
ReplyDeleteឣត់មានសម្តចឣាចម៍គោ ឣីទៀតទេ!!
ទាញអាហ៊ុន សែន ទំលាក់!!
ទាញអាហ៊ុន សែន ទំលាក់!!
ទាញអាហ៊ុន សែន ទំលាក់!!
ទាញអាហ៊ុន សែន ទំលាក់!!
ទាញអាហ៊ុន សែន ទំលាក់!!
បរាជ័យពួកអាកញ្ចះយួន!!
បរាជ័យអាប័ក្សប្រជាជន!!
បរាជ័យអាយួនយៀក មិញ!!
បរាជ័យអាយួនយៀក កុង!!
I totally agree with the following comment:
ជូនចំពោះ លោក លោកស្រី យុវជន យុវនារី និង អ្នកស្នេហាជាតិទាំងអស់ មេត្តាសូមទាន ជ្រាបថា៖
ដល់ពេលកាត់ទោស ហុន សែន ហើយ មិនមែន
គ្រាន់តែចុះចេញនេះទេ ព្រោះហុនសែនល្មើស ច្បាប់ ក្បត់ជាតិឯង លក់អ្វីសព្វសារពើរ ៕
ដល់ពេលរាស្រ្តកាត់ទោសម្តងវិញហើយ!
ពីស្រមោចភ្លើង/Fire ant.
The sad truth is brutality is everywhere where there is a protests against powers that be. Yes, even in the Good New United States of America. Obama regime been cracking down on American zitizins who opposes his ideology. America is becoming a police state by the hour. What hope is there for the rest of the world if America is dissolving into a tyrannical democraxy. Don't believe me? Well, because I'm a non compliance to the New World Order that's why I know.
ReplyDelete