Paris Peace Accords 23 Oct. 1991

Tuesday, December 31, 2013

កម្មករ ចាប់ផ្តើម​ បិទផ្លូវ​ សហព័ន្ធរុស្ស៊ី មុខ​ក្រសួង​ការងារ​​

កម្មករ ចាប់ផ្តើម​ បិទផ្លូវ​ សហព័ន្ធរុស្ស៊ី មុខ​ក្រសួង​ការងារ​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013 | 3 ម៉ោង មុន

កម្មករ បន្តបិទផ្លូវសហព័ន្ធរុស្ស៊ីខាងមុខក្រសួងការងារ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលដល់ទៅ១៦០ដុល្លារ/ញឹម សុខន
កម្មករ​ រោងចក្រ ​រាប់ពាន់នាក់ នៅ​ព្រឹក​ ថ្ងៃ​អង្គារ​នេះ ចាប់ផ្តើម​ បិទផ្លូវ​សហព័ន្ធរុស្ស៊ី​ខាង​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ ជំរុញ​ឲ្យ​ ស្ថាប័ន​មួយ​នេះ បន្ត​ពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​១៦០​ដុល្លារ​។​
​កម្មករ បន្ត​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ បើទោះបី ​ក្រសួង​ការងារ បាន​ចេញ​លិខិត​ឲ្យ​ភាគី​ពាក់ព័ន្ធ​ គោរព​ តាម​សេចក្តី សម្រេច​ របស់​ គណៈ​កម្ម​ការ​ប្រឹក្សា​ ការងារ ដែល​ដំឡើង​ ដល់​ទៅ​៩៥​ដុល្លារ​ សម្រាប់​ឆ្នាំ​២០១៤ ហើយ​ប្រាក់​ឈ្នួល​នឹង​កើនឡើង​ដល់​១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​
ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ចន្ទ ស្នើ​ឲ្យ​កម្មករ ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី​០២​ខែ​មករា ឆ្នាំ​២០១៤​។​
​ទីស្តីការ គណៈរដ្ឋមន្ត្រី ក្រោម​ការបញ្ជា​ របស់​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការដំឡើង​ប្រាក់​ឈ្នួល​ កម្មករ​ ដល់​ទៅ ១៦០ដុល្លារ​ភ្លាមៗ គឺ​មិន​អាច​ អនុវត្ត​បាន​ឡើយ​។​
​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយ​នៅ​ថ្ងៃទី​៣០​ខែ​ធ្នូ ឲ្យដឹងថា យោងតាម​ចំណារ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៣០​ខែ​ធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី ប្រាប់​ទៅ​ក្រសួង​ការងារ ឲ្យ​រៀបចំ​វេទិកា​តុមូល​អំពី​គោលការណ៍​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មក​រ​និយោជិត​មាន​លក្ខណៈ​សមស្រប ដែល អាចអនុវត្ត​បាន ហើយ​ការទាមទារ​ដល់​១៦០​ដុល្លារ​ភ្លាមៗ គឺ​មិន​អាច​អនុវត្តបាន​។​
​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បញ្ជា​ឲ្យ​ដាក់​កំហិត​ទៅលើ​សហជីព​ចំនួន​៥ និង​សមាគម​មួយ ដោយ​ចោទ​ថា កំពុង​ញុះញង់​កម្មករ​ឲ្យ​តវ៉ា​។ ទីស្តីការ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ជន​អនាធិបតេយ្យ​ដែល​ដើរ​ញុះញង់​គំរាមកំហែង បង្ខំ​ឲ្យ​កម្មករ​ឈប់​ធ្វើការ និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​រោងចក្រ​។​
​សហជីព​ទាំង​៥ រួមមាន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ ទី​២ សហ ជីព​សេរី​កម្មករ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​របស់​លោក ជា មុន្នី ទី​៣ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់លោក ប៉ាវ ស៊ីណា ទី​៤ សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​របស់​លោក​ស្រី ម៉ម ញឹម និង​ទី​៥​សហព័ន្ធ​សហជីព​កម្ពុជា​របស់​លោក​ស្រី យ៉ាង សោភ័ណ្ឌ​។​ចំណែក​សមាគម​មួយ គឺ​សំដៅ​ទៅ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន​៕

2 comments:

  1. Anonymous1:53 PM

    Oh well...the same blame game by AH Hun Sen officials...blah..blah..blah...
    AH Hun Sen officials make enough to buy whisky while garment Cambodian workers don't make enough to have clean water!

    ReplyDelete
  2. Anonymous2:32 PM

    HUN SEN must be removed by Nuclear Bombs, otherwise Cambodian will be controlled by Vietnamese colonialism forever

    ReplyDelete